ចាប់​ចោរ​លួច​រថយន្ត​យ៉ាង​សកម្ម​ក្នុង​ក្រុង​ភ្នំពេញ​បាន​៣​នាក់

ភ្នំពេញ៖ សមត្ថកិច្ច​នគរបាល​ខណ្ឌ​ដង្កោ​ធ្វើ​ការ​ស្រាវ​ជ្រាវ​និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​៣​នាក់​ដែល​ជំនាញ​ធ្វើ​សកម្មភាព​លួច​រថយន្ត​និង​ម៉ូតូ​យ៉ាង​សកម្ម ។ ការ​ឃាត់​ខ្លួន​ជន​សង្ស័​យ​ជា​បន្ត​បន្ទាប់​នេះ​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី២៧​ខែ​មករា​ឆ្នាំ២០១៨ ស្ថិិត​នៅ​តាម​បណ្តោយ​ផ្លូវ​៣០ម៉ែត្រ ភូមិ​ព្រៃទី​ទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​ឃា ត់​​ខ្លួន​បាន​​ជន​សង្ស័យ​នោះ​គឺ ជន​សង្ស័យម្នាក់​​កំពុង​​តែ​ជិះ​​ម៉ូតូ​​ហើយ​​ក៏​​ឃាត់​ខ្លួន​សាកសួរនាំ ហើយក៏ឈានទៅឃាត់ខ្លួន​ជា​បន្ត​បន្ទាប់​ចំនួន​៣​នាក់​ហើយ​ក៏​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​៣នាក់​ទៅ​ឆែក​ឆេ​​​ផ្ទះ​រប​ស់​ជន​សង្ស័យ​បាន​រក​ឃើញ​ស្លាកលេខរ​ថ​យន្ត​និង​ស្លាកលេខ​ម៉ូតូជា​ច្រើន​បន្ទះ​ទៀត​ដែល​ជន​សង្សយ័​ខាង​លើ​លួច​បា​ន​រួម​និង​ប្រដាប់​ប្រដា​ស​ម្រាប់​ធ្វើសកម្មភាព​លួច​គាស់​និង​កាច់​សោរ​រថយន្ត​និង​ម៉ូតូ​មួយ​ចំនួន​ទៀត​សមត្ថកិច្ច​បាន​ធោយ​ដឹង​ថា ជន​សង្ស័​យ​ទី១​មាន​ឈ្មោះ​ធី ​សំ​ណាង ហៅ​អោ អាយុ ២០​ឆ្នាំ​មុខរបរ មិន​ពិត​ប្រាកដ ស្នាក់នៅម្តុំ​ព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។ ទី២មាន​ឈ្មោះ​អ៊ុច ផន អាយុ​២៣​ឆ្នាំ​ស្នាក់​នៅ​ម្តុំ​ភូមិ​ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ មុខរបរ មិនពិត​ប្រា​កដ និងទីឈ្មោះ ស៊ុម សុភា អាយុ២៣​ឆ្នាំ​មុខ​របរ​មិនពិតប្រាកដ ស្នាក់នៅ​ភូមិ​មល័​សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

បច្ចប្បន្ន​ជន​សង្ស័យ ទាំង​៣​នាក់​រួម​និង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​មក​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​អធិការ​ដ្ឋាន​ខណ្ឌ​ដង្កោ ដើម្បី​កសាង​សំណុំ​រឿ ង​បញ្ជូន​ទៅ​តុលាការ​ចាត់​ការ​បន្ត​តាម​នីតិវិធិ ៕