Thanks for joining me!
Good company in a journey makes the way seem shorter. — Izaak Walton

Thanks for joining me!
Good company in a journey makes the way seem shorter. — Izaak Walton

ប្រិយមិត្តបាដឹងរួចហើយអំពីម្ចាស់មីល្ពៅបាត់ដំបងដែលដែរសរសេរសំនេររបស់ខ្លួនថា “មីល្ពៅខ្មែរគឺ ត្រូវបានទទួលស្គាល់ពីប្រជាជនខ្មែរទូទាំងប្រទេសហើយ។ បើជនណាម្នាក់ហានធ្វើមីល្ពៅលក់ ជននោះនឹងចាត់ទុកជា ចោរ។” មានមួយទៀតផងដែរ “មីល្ពៅខ្មែរមិនងាយធ្វើស្រួលដូចអ្នកគិតទេ គឺត្រូវប្រើយុទ្ធសាស្រ្ត មកពី ៩ប្រទេសបញ្ចូលគ្នា ទើបអាចផលិតបានជាមីល្ពៅខ្មែរបាន ចំណែកឯកាផលិតវិញគឺពិបាកដូចដោះស្រាយលំហាត់គណិតចឹង។”ក្រោយមកម្ចាស់មីល្ពៅត្បូងឃ្មុំបានតបទៅវិញថា ស្រេង លីហេង ម្ចាស់មីល្ពៅ ខេត្តត្បូងឃ្មុំ ឃើញសារបែបនេះ លោកក៍បានឆ្លើយតបទៅនឹងលោក គឹម វ៉ាង ម្ចាស់មីល្ពៅខ្មែរ បាត់ដំបង វិញថា «ជំរាបសួរពុកម៉ែបងប្អូន ខ្ញុំបាទឈ្មោះ ស្រេងលីហេង ជាអ្នកធ្វើ និងជាម្ចាស់ មីល្ពៅ ខេត្តត្បូងឃ្មុំ សារមួយនេះ ខ្ញុំចង់ផ្ញើរជូន ម្ចាស់មីល្ពៅ បាត់ដំបងបង គាត់បានចោទខ្ញុំថា#ជាចោរលួច សំរាប់ខ្ញុំ ការបោះពាក្យបែបនឹង ពិតជាមិនត្រឹមត្រូវទេ ព្រោះថាពាក្យថាមីល្ពៅ អ្នកណាក៏មានសិទ្ធ ប្រើប្រាស់ និងធ្វើបានដូចគ្នា គាត់ជាអ្នករកឃើញមុន ខ្ញុំធ្វើតាមក្រោយគាត់ គឺសំរាប់បំពេញតម្រូវការអតិថិជនខ្ញុំដូចគ្នា ខ្ញុំធ្វើមីលក់មុនមីល្ពៅបាត់ដំបងទៀត ចាប់ធ្វើមកដល់ឥលូវជាងមួយឆ្នាំហើយ ដោយសារតែអតិថិជនសួររកមីធ្វើល្ពៅដូចនៅបាត់ដំបងដែរ ខ្ញុំក៏អាចធ្វើ ហើយក៏មានការគាំទ្រជាច្រើនពីសំណាក់បងប្អូនខ្មែរ សូមបងប្អូនជួយពិចារណានូវពាក្យសំដី របស់ម្ចាស់មីល្ពៅបាត់ដំបង បើខ្ញុំប្រើពាក្យថា មីល្ពៅបាត់ដំបងដែរទើបខ្ញុំខុស ហើយជាចោរ មែន»៕



ភ្នំពេញ៖ ប្រិយមិត្តពិតជាបានដឹងរួចហើយរឿងរ៉ាវមនុស្ស២នាក់ ដែលមានគ្រោះថ្នាក់ដោយសារ ឆ្មា-ឆ្កែ ខាំ នាពេលថ្មីៗនេះ ធ្វើឲ្យមនុស្សមួយចំនួន ខ្លាចរអារ សត្វឆ្កែ ឆ្មា រីឯមនុស្សជាច្រើនទៀតបាននំាគ្នាជាច្រើននាក់ទៅចាក់ថ្នាំបង្ការការពារនៅឯពេទ្យ ប៉ាស្ទើរស្ទើរតែជាន់គ្នារកកន្លែងអង្គុយមិនបាន
“ នោះ លើសពីនេះទៅទៀតស្អប់សត្វឆ្កែរហូតមិនអោយជិះកង់បី ធ្វើអោយទាស់គ្នាបែកផ្សែងកាលពីព្រឹកមិញនេះ ក្នុងនោះដែលលោកតា វិចទ័រដែលអ្នកទំាងអស់គ្នាបានស្គាល់ថាជាប្រធានក្រុមកំប្លែង CBS ប្រចំាទស្សនន៌ CTN នោះលោកបានចែករំលែកលើបណ្តាលសង្គមលោកថា “បើបងប្អូនចិញ្ចឹមឆ្កែសូមចាក់វ៉ាក់សាំងការពារនិងមើលថែអោយបានល្អ។”ព្រោះថាបើយើងបានបង្ការការពារនោះ អាចរក្សាបាននៅសុវត្ថិភាព មិនមានបញ្ហាដូច២ករណីខាងលើនោះទេ ចុះប្រិយមិត្តយល់យ៉ាងណាសដែរ?ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម





ប្រិយមិត្តពិតជាបានដឹងរួចហើយ កូនខ្មែរនៅបាត់ដំបង ម្នាក’សិក្សាស្រាវជ្រាវទម្រាំបានជាផលិតផលមីធ្វើពីផ្លែល្ពៅនេះ យុវជនខាងលើបានចំណាយពេលជិត ២ឆ្នាំទម្រាំបានចេញជាសមិទ្ធផលមីល្ពៅ ដែលពីផ្លែល្ពៅ សុទ្ធសាត ដោយឡែកព្រោះតែម៉ាស៊ីនតូចមិនគ្រប់គ្រាន់សំរាប់ទីផ្សារនោះ ដូចនេះសូមបងប្អូនមេត្តាអាធ្យាស្រ័យ យ៉ាងណាមិញកូនខ្មែររូបនេះនិងតស៊ូព្យាយាម រហូទទាល់តែគ្រប់គ្រាន់ទីផ្សារផងដែរ យ៉ាងណាមិញមុននេះបន្តិចមានកូនខ្មែរយើងម្នាក់ទៀតមកពីខេត្តត្បូងឃ្មុំ ស្រុក មេម៉ត់ បានធ្វើការស្រាវជ្រាវផលិតបានមីល្ពៅដែលហើយ ដោយមានតំលៃត្រឹមតែ ១មុឺនរៀល ក្នុងមួយគីឡូ ដូចនេះសង្ឃឹមថាពុកម៉ែបងប្អូនជួយគំាទ្រផងដែល ។ យើងក្រលេកទៅមើលប្រភពហ្វេសប៊ុករបស់មីល្ពៅបាត់ដំបងផងដែរបានលើកឡើងដែលថា “មីល្ពៅខ្មែរគឺត្រូវបានទទួលស្គាល់ពីប្រជាជនខ្មែរទូទាំងប្រទេសហើយ។ បើជនណាម្នាក់ហានធ្វើមីល្ពៅលក់ ជននោះនឹងចាត់ទុកជា ចោរ។” មានមួយទៀតផងដែរ “មីល្ពៅខ្មែរមិនងាយធ្វើស្រួលដូចអ្នកគិតទេ គឺត្រូវប្រើយុទ្ធសាស្រ្ត មកពី ៩ប្រទេសបញ្ចូលគ្នា ទើបអាចផលិតបានជាមីល្ពៅខ្មែរបាន ចំណែកឯកាផលិតវិញគឺពិបាកដូចដោះស្រាយលំហាត់គណិតចឹង។”







ភ្នំពេញ៖ ប្រិយមិត្តពិតជាបានដឹងរួចហើយរឿងរ៉ាវមនុស្ស២នាក់ស្លាប់ដោយឆ្មា-ឆ្កែ ខាំ នាពេលថ្មីៗនេះ ធ្វើឲ្យមនុស្សមួយចំនួន ខ្លាចរអារ សត្វឆ្កែ ឆ្មា រហូត មិនឲ្យសត្វទាំងពីរប្រភេទនេះជិះលើ យានយន្តរបស់ខ្លួន ព្រោះខ្លាចចង្រៃ ឬ ឆ្លងរោគ ។ក្រោយពីមានការសែលតៗគ្នាអំពី អារឿងសត្វឆ្កែមួយក្បាលសោះធ្វើឲ្យមនុស្ស២នាក់ជជែកឈ្លោះគ្នាយ៉ាងតឹងសរសៃកនិងចង់ប្រើហិង្សាដាក់គ្នាទៀតផង ។ ជម្លោះរឿងឆ្កែនេះគឺកើតឡើងពី ស្ត្រីម្នាក់ជាម្ចាស់ឆ្កែបានហៅបុរស បើកឡំប្រឺតា (ម៉ូតូកង់៣ផលិតនៅឥណ្ឌា) ឲ្យដឹកឆ្កែទៅចាក់ថ្នាំ ។


ពេលនោះម្ចាស់ឆ្កែមិនទាន់ឡើងម៉ូតូកង់៣ផង ត្រូវសត្វឆ្កែឆ្លាតវ័យ១ក្បាលលោតផ្លោតទៅអង្គុយលើ ម៉ូតូកង់៣មុនម្ចាស់បាត់ទៅហើយ ។ ទង្វើរបស់សត្វឆ្កែមួយក្បាលនេះ បានធើ្វឲ្យម្ចាស់ម៉ូតូកង់៣ខឹងច្រឡោតដាច់ក្បាលកន្ទុយដោយចាត់ទុកថាម្ចាស់ឆ្កែមើលងាយគាត់« មនុស្សមិនជិះ ឲ្យឆ្កែជិះ» ក៏កើតមានការជជែកគ្នាមួយសន្ទុះធំ និងចង់ប្រើហិង្សាដាក់គ្នាយ៉ាងខ្លាំង ទោះបីម្ចាស់ឆ្កែហួសចិត្តសុខចិត្តឲ្យថ្លៃឆ្កែជិះម៉ូតូកង់៣មួយភ្លែត៣០០០រៀល ក៏អ្នករត់ម៉ូតូកង់៣ មិនទទួលយកដែរ ហើយនៅតែប្រកាន់ថា ម្ចាស់ឆ្កែមើលងាយគាត់ ។ទីបំផុតជម្លោះរឿងយកឆ្កែទៅចាក់ថ្នាំត្រូវបានបញ្ចប់ដោយសារ ម្ចាស់យកឆ្កែចូលផ្ទះបិទទ្វារជិត ហើយក្រោយពីម៉ូតូកង់៣ ចេញផុតទៅ បានភ័ព្វសំណាងលើ តាស៊ីក្លូម្នាក់ ជាអ្នករ៉ាប់រងដឹកឆ្កែមួយក្បាលនេះទៅចាក់ថ្នាំការពារក្នុងតម្លៃមួយសមរម្យទៅវិញ។(ដោយនាយជាល) ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?



យុវជនវ័យក្មេង ស្រេង លីហេង បានរកឃើញរូបមន្តផលិតមីល្ពៅបានសម្រេចកំពុងលក់ដាច់ខ្លាំងនៅខេត្តត្បូងឃ្មុំ ។ យុវជនវ័យ ២៤ ឆ្នាំ រូបនេះ មានស្រុកកំណើតនៅភូមិម៉ាស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានប្រាប់ប្រជាប្រិយនៅរសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះថា តាមពិតរូបលោកជាអ្នកផលិតមីលក់ជាងមួយឆ្នាំទៅហើយ ដោយផលិតជាមីលឿង និង មីស្លឹកតើយ តែដោយសារមានយុវជនម្នាក់នៅខេត្តបាត់ដំបង អាចផលិតមីល្ពៅបាន ធ្វើឲ្យអតិថិជនរបស់លោកសំណូមពរឲ្យលោកផលិតមីល្ពៅនេះដែរ ទើបលោកសម្រេចផលិតតាមការសំណូមពររបស់អតិថិជនតែម្ដង ។លីហេង បានបន្តទៀតថា មីល្ពៅនេះលោកទើបផលិតបានជោគជ័យកាលពីម្សិលមិញនេះឯង ពោលគឺនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៩ ។ លីហេង ប្រាប់ថា ថ្ងៃដំបូងលោកផលិតបាន ៤០ គីឡូ និង លក់ដាច់អស់គ្មានសល់ ។ ក្នុងនោះមួយគីឡូក្រាមតម្លៃ ១ ម៉ឺនរៀល ជាប្រភេទមីស្រស់ មិនមែនមីស្ងួតដូចអ្នកផលិតនៅបាត់ដំបងនោះទេ ។


នៅពេលដែលប្រជាប្រិយបានសួរថា តើ លីហេង ផលិតមីល្ពៅនេះដើម្បីប្រកួតប្រជែងជាមួយមីល្ពៅអ្នកបាត់ដំបងដែរឬទេ ? យុវជនវ័យក្មេងរូបនេះបានឆ្លើយថា ពុំមែនជាការប្រកួតប្រជែងអ្វីឡើយ គឺលោកគ្រាន់តែធ្វើទៅតាមការសំណូមពររបស់អតិថិជនតែប៉ុណ្ណោះ ព្រោះអ្នកខេត្តត្បូងឃ្មុំ ចង់សាកហូបមីល្ពៅនេះ ប៉ុន្តែនៅរហូតដល់បាត់ដំបងពិបាកទិញ ។អ្នកខេត្តត្បូងឃ្មុំរូបនេះ ក៏បានឲ្យដឹងថា លោកបានបញ្ចប់ការសិក្សាផ្នែកផលិតនំនៅសាលាមួយក្នុងរាជធានីភ្នំពេញកាលពីឆ្នាំ ២០១៨ ។ ដំបូងឡើយលោកផលិតមី ដើម្បីគ្រាន់តែផ្គត់ផ្គង់ដល់ការលក់មីឆារបស់គ្រួសារលោកតែប៉ុណ្ណោះ តែក្រោយៗមកក៏មានអ្នកសុំទិញបន្តជាហូហែ ទើបលោកចាប់ផ្ដើមផលិតកាន់តែច្រើនឡើង ។ ក្នុងនោះកាលពីមុនលោកផលិតមីលឿងដែលធ្វើពីពងមាន់ និង មីខៀវធ្វើពីស្លឹកតើយធម្មជាតិ ទើបតែឥឡូវនេះថែមមីល្ពៅមួយមុខទៀត ។


ក្នុង ១ ខែ លីហេង ប្រាប់ថា អាចលក់មីរហូតបានទៅដល់ ១ តោន ដែលអតិថិជនភាគច្រើន ជាអ្នកនៅក្នុងខេត្ត ហើយក៏មានការបញ្ជាទិញពីអ្នកភ្នំពេញខ្លះដែរ ។ ដោយឡែកចំពោះមីល្ពៅស្រស់នេះគឺលោកផលិតទៅតាមតម្រូវការ បើគេទិញទើបលោកផលិត ព្រោះមីស្រស់របស់លោកមិនអាចរក្សាទុកបានច្រើនថ្ងៃឡើយ ៕





ក្រោយពីទទួលដំណឹង ថាមិត្តភិក្តជាទីស្រលាញ់ទៅ ក៏មានបងប្អូនជាច្រើន បានបង្ហោះសារចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ មិនគួរណានៅវ័យក្មេងសោះ តែត្រូវមកស្លាប់ទាំងបែបនេះ។ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nat បានបង្ហោះសារថា “សូមទៅកាន់សុគតិភពណាសម្លាញ់😭🙏ទោះយើងខាន់ជួបមុខគ្នាយូមែនតែការរាប់អានរវាងយើងនៅតែមានមិនគួឯងអាយុខ្លីចឹងសោះ😢សូមចូលរួមរំលែកទុក្ខដល់គ្រួរសាសពផង🙏គាត់ទៅកន្លែងមួយដែលសុខហើយ😭🙏”។ម្ចាស់គណនីហ្វេសប៊ុកឈ្មោះថា គល់ ឈើ ថា “បើកភ្នែកមកសំម្លាញ់ក្រោកឡើងគ្រប់គ្នាមិនចង់ឃើញឯងដេកបែបនេះរហូតទេ🙏🙏 កុំទៅអីណាដឹងខ្លួនមោ”។





ចំណែក ម្ចាស់គណនីហ្វេសប៊ុក សួង ភក្ដី បានរៀបរាប់ថា “ព្រះនាងបងអូនមិនអីអូនត្រូវតែសូៗណាអូនចាំអត់ថាយើងសន្យាអីមួយគ្នាខ្លះអូនត្រូវតែសូឡឿងយើងមកធ្វើរឿងដែលយើងសន្យាមួយគ្នាអូនត្រូវតែមកធ្វើពីនាក់បងមានរឿងច្រើនណាស់ដែលយើងត្រូវធ្វើពីនាក់បងមិនអាចធ្វើម្នាក់ឯងបានទេអូនត្រូវតែមកធ្វើមួយបងដឹងអត់តុក ត្កា”។គួរបញ្ជាក់ផងដែរថា សង្ឃឹមថានាងនិងរស់ តែអីលូវនាងស្លាប់បាត់ទៅហើយសង្ខាមនុស្សអីម្ដេចឡើយមិនទៀងទាត់បែបនេះទៅវិញ😭😭ពិតជាគួរអោយសោកស្ដាយខ្លាំងណាស់់ មនុស្សស្រស់់សោភា យ៉ាងនេះ មិនគួរណាអាយុខ្លីបែបនេះសោះ!ក្រុមគ្រួសារនាងមិនដឹងជា កើតទុក្ខ ប៉ុណ្ណានោះទេ? 😓😓😓😓





សូមចូលរួម រំលែកទុក្ខ ដ៏មហាក្រៀមក្រំ មួយនេះផង អ្នកដែលធ្លាប់បាត់បង់សាច់ញាតិដោយគ្រោះថ្នាក់ចរាចរណ៍ដូចគ្នា ទើបយល់អារម្មណ៍មួយនេះ…!នាងស្លាប់ដោយសារជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទៅបុកគូថរថយន្ត ដែលខូចចតនៅលើស្ពានកោះកុង ដោយមិនដឹងថារថយន្តនោះខូចហេីយចតចោលលេីស្ពានបែបនោះដែរ។










កាលពីម្សិលមិញនេះ កញ្ញា សុខ ពិសី ក៏បានបង្ហោះសារនៅលើគេហទំព័រ ហ្វេស ប៊ុកផេករបស់កញ្ញាផ្ទាល់ ដោយក្នុងខ្លឹមសារ នោះបានសរសេរថា៖”ស្អែកត្រូវជាថ្ងៃ14កុម្ភះ ទិវានៃក្តីស្រលាញ់ នាងខ្ញុំ សុខពិសីចង់អញ្ជើញលោកតា លោកយាយដែលខ្វះខាតមកពិសារអាហារថ្ងៃត្រង់មួយពេល និងមានរបស់បន្តិចបន្តួចជូនដល់ពួកគាត់ ដូចច្នេះបើប្អូនបាន ស្កាល់លោកតា លោកយាយដែលខ្វះខាត សូមទំនាក់ទំនង តាមលេខទូរសព្ទ័ 093 77 61 91 ខាងនាងខ្ញុំក៏មាន ឡានទៅទទួល លោកតា លោកយាយផងដែរ ទីតាំងសំរាប់ពិសារអាហារថ្ងៃត្រង់ ភោជនីយដ្ឋាន មាតុភូមិ សាខាជិតស្ថានីយ៍ ទូរទស្សន៍អាសុីអាគ្នេយ៍។”ទទឹមក្នុងថ្ងៃនេះផងដែរ ត្រូវជាទិវាបុណ្យនៃសេចក្ដីស្រលាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ដោយក្នុងពេលនេះ តាមរយៈគេហទំព័រ ហ្វេស ប៊ុកផេករបស់កញ្ញា សុខ ពិសី ដដែលបានធ្វើការឡាយវីដេអូមុននេះបន្ដិច ដែលបង្ហាញពីទិដ្ឋភាពចែករំលែកក្ដីស្រលាញ់ ចំពោះមនុស្សចាស់ ក្នុងការជួបជុំ ពិសារអាហារជុំគ្នា។ជាមួយនឹងគ្នាដែរ កញ្ញា សុខ ពិសី ក៏បានសរសេរ នៅលើការឡាយវីដេអូនេះថា៖”ថ្ងៃនេះនាងខ្ញុំ សុខពិសី និងក្រុមហ៊ុនភេសជ្ជ:ប៉ូវកម្លាំងZorus បានរួមគ្នាចែករំលែកក្តីស្រឡាញ់ដោយអញ្ជើញលោកតា លោកយាយដែលខ្វះខាត មកពិសារអាហារថ្ងៃត្រង់ និងមានរបស់បន្តិចបន្តួចជូនដល់ពួកគាត់”៕












ភ្នំពេញៈ ប្រិយមិត្តបានដឹងរួចហើយថា នីកូនិង ពេជ្រ សូលីកា បានចាប់ដៃគូរថតចំរៀងជាយូរមកហើយ យ៉ាងណា ប្រុសស្អាត នីកូ និង ស្រីស្អាត ពេជ្រ សូលីកា ជាដៃគូដែលអ្នកគាំទ្រតែងចង់ឲ្យពួកគេក្លាយជាគូស្នេហ៍ពិតប្រាកដ បើកចំហដោយមិនលាក់លៀម។ អ្នកទាំងពីរ មើលទៅពិតជាសក្ដិសមនឹងគ្នាខ្លាំង យ៉ាងណាមិញក្នុងថ្ងៃ១២ កុម្ភះនេះជាថ្ងៃបុណ្យ នៃក្តីស្រលាញ់ មនុស្សម្នាជាច្រើនបានបង្ហាញក្តីស្រលាញ់ខ្លួនទៅមនុស្សជុំវិញខ្លួន ដូចជា ប៉ាម៉ាក់បងប្អូនគ្រួសារ និងគូស្នេហ៌ផងដែរ ជាក់ស្តែងក្នុងថ្ងៃនេះមានសារផុសជាច្រើននៅលើកបណ្តាញសង្គមផងដែរ តួយ៉ាងថ្ងៃនេះកញ្ញា ពេជ្រ សូលីកា បានបង្ហាញក្តីស្រលាញ់ដោយភ្ចាប់ជាមួយរូបភាពជាមួយ នីកូ ថា “ថ្ងៃខ្លះក៏ Sweet ថ្ងៃខ្លះក៏ សោះកក្រោះ ថ្ងៃខ្លះក៏ សប្បាយចិត្ត ថ្ងៃខ្លះក៏ អន់ចិត្ត តែពួកយើងទាំងពីរនៅតែ……💕 Happy Valentine’s Day “ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពដូចខាងក្រោម





ប្រិយមិត្តពិតជាបានដឹងរួចហើយ ថ្ងៃនេះជាថ្ងៃបុណ្យនៃក្តីស្រលាញ់ គាប់ជួនតារាចម្រៀង សៅ ឧត្តម បានបង្ហាញរូបថត Pre Wedding ដ៏ស្រស់ស្អាតជាច្រើនសន្លឹកដែលធ្វើឱ្យមហាជនក៏ដូចជាអ្នកគាំទ្រមានការចាប់អារម្មណ៍ និង អបអរសាទរគ្រប់ៗគ្នាដល់រូបលោក ដែលជិតមានពិធីពិសេសក្នុងជីវិតពេលឆាប់ៗខាងមុខនេះ ។ យ៉ាងណាតារាចម្រៀងរូបនេះមិនទាន់បង្ហើបពីពេលវេលាពិតប្រាកដនៃថ្ងៃរៀបការនោះទេ ។សៅ ឧត្តម ធ្លាប់ជាបេក្ខជនឆ្នើមនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ១ តែលោកមិនបានទទួលជ័យលាភីទេ ។ សៅ ឧត្តម បានចេញបទចម្រៀងជាបន្តបន្ទាប់ ហើយបទដែលលេចធ្លោនោះគឺបទ «សុំទោស» ។ ក្រៅពីជាតារាចម្រៀង សៅ ឧត្តម ក៏បានងាកមកចាប់អាជីពពុះដីឡូតិ៍លក់នៅខេត្តសៀមរាបមិនចាញ់តារាល្បីៗនោះដែរ ៕ កន្លងមកគេមិនដែលឃើញតារាចម្រៀង សៅ ឧត្តម បង្ហាញមុខមាត់គូស្នេហ៍នោះទេ តែថ្ងៃនេះ





លោកបានបង្ហាញរូបថត Pre Wedding ជាច្រើនជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ។ អ្នកគាំទ្រជាច្រើនសុទ្ធតែសម្តែងការសាទរចំពោះលោក សៅ ឧត្តម ដោយអ្នកខ្លះសរសើរថាអនាគតភរិយាតារាចម្រៀងរូបនេះពិតជាស្រស់ស្អាតមិនធម្មតាឡើយ ។ ក្នុងនោះតារាចម្រៀងដែលមានប្រភពមកពីខេត្តស្វាយរៀងរូបនេះមិនទាន់បង្ហើបពីពេលវេលារៀបការនោះទេ ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម









