ភ្នំពេញ៖ ប្រិយមិត្តពិតជាបានដឹងរួចហើយរឿងរ៉ាវមនុស្ស២នាក់ស្លាប់ដោយឆ្មា-ឆ្កែ ខាំ នាពេលថ្មីៗនេះ ធ្វើឲ្យមនុស្សមួយចំនួន ខ្លាចរអារ សត្វឆ្កែ ឆ្មា រហូត មិនឲ្យសត្វទាំងពីរប្រភេទនេះជិះលើ យានយន្តរបស់ខ្លួន ព្រោះខ្លាចចង្រៃ ឬ ឆ្លងរោគ ។ក្រោយពីមានការសែលតៗគ្នាអំពី អារឿងសត្វឆ្កែមួយក្បាលសោះធ្វើឲ្យមនុស្ស២នាក់ជជែកឈ្លោះគ្នាយ៉ាងតឹងសរសៃកនិងចង់ប្រើហិង្សាដាក់គ្នាទៀតផង ។ ជម្លោះរឿងឆ្កែនេះគឺកើតឡើងពី ស្ត្រីម្នាក់ជាម្ចាស់ឆ្កែបានហៅបុរស បើកឡំប្រឺតា (ម៉ូតូកង់៣ផលិតនៅឥណ្ឌា) ឲ្យដឹកឆ្កែទៅចាក់ថ្នាំ ។


ពេលនោះម្ចាស់ឆ្កែមិនទាន់ឡើងម៉ូតូកង់៣ផង ត្រូវសត្វឆ្កែឆ្លាតវ័យ១ក្បាលលោតផ្លោតទៅអង្គុយលើ ម៉ូតូកង់៣មុនម្ចាស់បាត់ទៅហើយ ។ ទង្វើរបស់សត្វឆ្កែមួយក្បាលនេះ បានធើ្វឲ្យម្ចាស់ម៉ូតូកង់៣ខឹងច្រឡោតដាច់ក្បាលកន្ទុយដោយចាត់ទុកថាម្ចាស់ឆ្កែមើលងាយគាត់« មនុស្សមិនជិះ ឲ្យឆ្កែជិះ» ក៏កើតមានការជជែកគ្នាមួយសន្ទុះធំ និងចង់ប្រើហិង្សាដាក់គ្នាយ៉ាងខ្លាំង ទោះបីម្ចាស់ឆ្កែហួសចិត្តសុខចិត្តឲ្យថ្លៃឆ្កែជិះម៉ូតូកង់៣មួយភ្លែត៣០០០រៀល ក៏អ្នករត់ម៉ូតូកង់៣ មិនទទួលយកដែរ ហើយនៅតែប្រកាន់ថា ម្ចាស់ឆ្កែមើលងាយគាត់ ។ទីបំផុតជម្លោះរឿងយកឆ្កែទៅចាក់ថ្នាំត្រូវបានបញ្ចប់ដោយសារ ម្ចាស់យកឆ្កែចូលផ្ទះបិទទ្វារជិត ហើយក្រោយពីម៉ូតូកង់៣ ចេញផុតទៅ បានភ័ព្វសំណាងលើ តាស៊ីក្លូម្នាក់ ជាអ្នករ៉ាប់រងដឹកឆ្កែមួយក្បាលនេះទៅចាក់ថ្នាំការពារក្នុងតម្លៃមួយសមរម្យទៅវិញ។(ដោយនាយជាល) ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?


