ក្រោយពីមានកូនខ្មែរម្នាក់ទៀតនៅត្បូងឃ្មុំអាចធ្វើមីល្ពៅបាន ស្រាប់តែម្ចាស់មីល្ពៅបាត់ដំបងបោះសំដីធ្ងន់ថា…

ប្រិយមិត្តពិតជាបានដឹងរួចហើយ កូនខ្មែរនៅបាត់ដំបង ម្នាក’សិក្សា​ស្រាវជ្រាវ​ទម្រាំ​បាន​ជា​ផលិត​ផល​មី​ធ្វើ​ពី​ផ្លែ​ល្ពៅ​នេះ ​យុវជន​ខាង​លើ​បាន​ចំណាយ​ពេល​ជិត​ ២​ឆ្នាំ​ទម្រាំ​បាន​ចេញ​ជា​សមិទ្ធផល​មីល្ពៅ ដែលពីផ្លែល្ពៅ សុទ្ធសាត ដោយឡែកព្រោះតែម៉ាស៊ីនតូចមិនគ្រប់គ្រាន់សំរាប់ទីផ្សារនោះ ដូចនេះសូមបងប្អូនមេត្តាអាធ្យាស្រ័យ យ៉ាងណាមិញកូនខ្មែររូបនេះនិងតស៊ូព្យាយាម រហូទទាល់តែគ្រប់គ្រាន់ទីផ្សារផងដែរ យ៉ាងណាមិញមុននេះបន្តិចមានកូនខ្មែរយើងម្នាក់ទៀតមកពីខេត្តត្បូងឃ្មុំ ស្រុក មេម៉ត់ បានធ្វើការស្រាវជ្រាវផលិតបានមីល្ពៅដែលហើយ ដោយមានតំលៃត្រឹមតែ ១មុឺន​រៀល ក្នុងមួយគីឡូ ដូចនេះសង្ឃឹមថាពុកម៉ែបងប្អូនជួយគំាទ្រផងដែល ។ យើងក្រលេកទៅមើលប្រភពហ្វេសប៊ុករបស់មីល្ពៅបាត់ដំបងផងដែរបានលើកឡើងដែលថា “មីល្ពៅខ្មែរគឺត្រូវបានទទួលស្គាល់ពីប្រជាជនខ្មែរទូទាំងប្រទេសហើយ។ បើជនណាម្នាក់ហានធ្វើមីល្ពៅលក់ ជននោះនឹងចាត់ទុកជា ចោរ។” មានមួយទៀតផងដែរ “មីល្ពៅខ្មែរមិនងាយធ្វើស្រួលដូចអ្នកគិតទេ គឺត្រូវប្រើយុទ្ធសាស្រ្ត មកពី ៩ប្រទេសបញ្ចូលគ្នា ទើបអាចផលិតបានជាមីល្ពៅខ្មែរបាន ចំណែកឯកាផលិតវិញគឺពិបាកដូចដោះស្រាយលំហាត់គណិតចឹង។”