ក្តៅៗ ក្រោយម្ចាស់មីល្ពៅ ចោទគេថាជាចោរ ស្រាប់តែម្ចាស់មីល្ពៅត្បូងឃ្មុំ ព្រលះវិញទំាងព្រឹក…

ប្រិយមិត្តបាដឹងរួចហើយអំពីម្ចាស់មីល្ពៅបាត់ដំបងដែលដែរសរសេរសំនេររបស់ខ្លួនថា “មីល្ពៅខ្មែរគឺ ត្រូវបានទទួលស្គាល់ពីប្រជាជនខ្មែរទូទាំងប្រទេសហើយ។ បើជនណាម្នាក់ហានធ្វើមីល្ពៅលក់ ជននោះនឹងចាត់ទុកជា ចោរ។” មានមួយទៀតផងដែរ “មីល្ពៅខ្មែរមិនងាយធ្វើស្រួលដូចអ្នកគិតទេ គឺត្រូវប្រើយុទ្ធសាស្រ្ត មកពី ៩ប្រទេសបញ្ចូលគ្នា ទើបអាចផលិតបានជាមីល្ពៅខ្មែរបាន ចំណែកឯកាផលិតវិញគឺពិបាកដូចដោះស្រាយលំហាត់គណិតចឹង។”ក្រោយមកម្ចាស់មីល្ពៅត្បូងឃ្មុំបានតបទៅវិញថា ស្រេង​ ​លី​ហេង ម្ចាស់មីល្ពៅ ខេត្តត្បូងឃ្មុំ ឃើញសារបែបនេះ លោកក៍បានឆ្លើយតបទៅនឹងលោក គឹម វ៉ាង ម្ចាស់មីល្ពៅខ្មែរ បាត់ដំបង វិញថា «ជំរាបសួរពុកម៉ែបងប្អូន ខ្ញុំបាទឈ្មោះ ស្រេងលីហេង ជាអ្នកធ្វើ និងជាម្ចាស់ មីល្ពៅ ខេត្តត្បូងឃ្មុំ សារមួយនេះ ខ្ញុំចង់ផ្ញើរជូន ម្ចាស់មីល្ពៅ បាត់ដំបងបង គាត់បានចោទខ្ញុំថា#ជាចោរលួច សំរាប់ខ្ញុំ ការបោះពាក្យបែបនឹង ពិតជាមិនត្រឹមត្រូវទេ ព្រោះថាពាក្យថាមីល្ពៅ អ្នកណាក៏មានសិទ្ធ ប្រើប្រាស់ និងធ្វើបានដូចគ្នា គាត់ជាអ្នករកឃើញមុន ខ្ញុំធ្វើតាមក្រោយគាត់ គឺសំរាប់បំពេញតម្រូវការអតិថិជនខ្ញុំដូចគ្នា ខ្ញុំធ្វើមីលក់មុនមីល្ពៅបាត់ដំបងទៀត ចាប់ធ្វើមកដល់ឥលូវជាងមួយឆ្នាំហើយ ដោយសារតែអតិថិជនសួររកមីធ្វើល្ពៅដូចនៅបាត់ដំបងដែរ ខ្ញុំក៏អាចធ្វើ ហើយក៏មានការគាំទ្រជាច្រើនពីសំណាក់បងប្អូនខ្មែរ សូមបងប្អូនជួយពិចារណានូវពាក្យសំដី របស់ម្ចាស់មីល្ពៅបាត់ដំបង បើខ្ញុំប្រើពាក្យថា មីល្ពៅបាត់ដំបងដែរទើបខ្ញុំខុស ហើយជាចោរ មែន»៕

ផ្ទុះរឿងមេរោគជំងឺឆ្កែឆ្គួត លោកតា វិចទ័រ ផ្តល់យោបល់ទៅអ្នកដែលស្រលាញ់សត្វចិញ្ចឹមទំាងអស់ថា…

ភ្នំពេញ៖ ប្រិយមិត្តពិតជាបានដឹងរួចហើយរឿងរ៉ាវមនុស្ស២នាក់ ដែលមានគ្រោះថ្នាក់ដោយសារ ឆ្មា-ឆ្កែ ខាំ នាពេលថ្មីៗ​នេះ ធ្វើឲ្យមនុស្សមួយចំនួន ខ្លាចរអារ សត្វឆ្កែ ឆ្មា រីឯមនុស្សជាច្រើនទៀតបាននំាគ្នាជាច្រើននាក់ទៅចាក់ថ្នាំបង្ការការពារនៅឯពេទ្យ ប៉ាស្ទើរស្ទើរតែជាន់គ្នារកកន្លែងអង្គុយមិនបាន
“ នោះ លើសពីនេះទៅទៀតស្អប់សត្វឆ្កែរហូតមិនអោយជិះកង់បី ធ្វើអោយទាស់គ្នាបែកផ្សែងកាលពីព្រឹកមិញនេះ ក្នុងនោះដែលលោកតា វិចទ័រដែលអ្នកទំាងអស់គ្នាបានស្គាល់ថាជាប្រធានក្រុមកំប្លែង CBS ប្រចំាទស្សនន៌ CTN នោះលោកបានចែករំលែកលើបណ្តាលសង្គមលោកថា “បើបងប្អូនចិញ្ចឹមឆ្កែសូមចាក់វ៉ាក់សាំងការពារនិងមើលថែអោយបានល្អ។”ព្រោះថាបើយើងបានបង្ការការពារនោះ អាចរក្សាបាននៅសុវត្ថិភាព មិនមានបញ្ហាដូច២ករណីខាងលើនោះទេ ចុះប្រិយមិត្តយល់យ៉ាងណាសដែរ?ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម

ក្រោយពីមានកូនខ្មែរម្នាក់ទៀតនៅត្បូងឃ្មុំអាចធ្វើមីល្ពៅបាន ស្រាប់តែម្ចាស់មីល្ពៅបាត់ដំបងបោះសំដីធ្ងន់ថា…

ប្រិយមិត្តពិតជាបានដឹងរួចហើយ កូនខ្មែរនៅបាត់ដំបង ម្នាក’សិក្សា​ស្រាវជ្រាវ​ទម្រាំ​បាន​ជា​ផលិត​ផល​មី​ធ្វើ​ពី​ផ្លែ​ល្ពៅ​នេះ ​យុវជន​ខាង​លើ​បាន​ចំណាយ​ពេល​ជិត​ ២​ឆ្នាំ​ទម្រាំ​បាន​ចេញ​ជា​សមិទ្ធផល​មីល្ពៅ ដែលពីផ្លែល្ពៅ សុទ្ធសាត ដោយឡែកព្រោះតែម៉ាស៊ីនតូចមិនគ្រប់គ្រាន់សំរាប់ទីផ្សារនោះ ដូចនេះសូមបងប្អូនមេត្តាអាធ្យាស្រ័យ យ៉ាងណាមិញកូនខ្មែររូបនេះនិងតស៊ូព្យាយាម រហូទទាល់តែគ្រប់គ្រាន់ទីផ្សារផងដែរ យ៉ាងណាមិញមុននេះបន្តិចមានកូនខ្មែរយើងម្នាក់ទៀតមកពីខេត្តត្បូងឃ្មុំ ស្រុក មេម៉ត់ បានធ្វើការស្រាវជ្រាវផលិតបានមីល្ពៅដែលហើយ ដោយមានតំលៃត្រឹមតែ ១មុឺន​រៀល ក្នុងមួយគីឡូ ដូចនេះសង្ឃឹមថាពុកម៉ែបងប្អូនជួយគំាទ្រផងដែល ។ យើងក្រលេកទៅមើលប្រភពហ្វេសប៊ុករបស់មីល្ពៅបាត់ដំបងផងដែរបានលើកឡើងដែលថា “មីល្ពៅខ្មែរគឺត្រូវបានទទួលស្គាល់ពីប្រជាជនខ្មែរទូទាំងប្រទេសហើយ។ បើជនណាម្នាក់ហានធ្វើមីល្ពៅលក់ ជននោះនឹងចាត់ទុកជា ចោរ។” មានមួយទៀតផងដែរ “មីល្ពៅខ្មែរមិនងាយធ្វើស្រួលដូចអ្នកគិតទេ គឺត្រូវប្រើយុទ្ធសាស្រ្ត មកពី ៩ប្រទេសបញ្ចូលគ្នា ទើបអាចផលិតបានជាមីល្ពៅខ្មែរបាន ចំណែកឯកាផលិតវិញគឺពិបាកដូចដោះស្រាយលំហាត់គណិតចឹង។”

ក្តុកក្តួលក្នុងចិត្តណាស់លោកអើយ លុតចិត្ត សង្ឃឹមថា​មិត្តភិក្តរស់ហើយ តែមិននឹកស្មានថា…

ក្រោយពីទទួលដំណឹង ថាមិត្តភិក្តជាទីស្រលាញ់ទៅ ក៏មានបងប្អូនជាច្រើន បានបង្ហោះសារចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ មិនគួរណានៅវ័យក្មេងសោះ តែត្រូវមកស្លាប់ទាំងបែបនេះ។ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nat បានបង្ហោះសារថា “សូមទៅកាន់សុគតិភពណាសម្លាញ់😭🙏ទោះយើងខាន់ជួបមុខគ្នាយូមែនតែការរាប់អានរវាងយើងនៅតែមានមិនគួឯងអាយុខ្លីចឹងសោះ😢សូមចូលរួមរំលែកទុក្ខដល់គ្រួរសាសពផង🙏គាត់ទៅកន្លែងមួយដែលសុខហើយ😭🙏”។ម្ចាស់គណនីហ្វេសប៊ុកឈ្មោះថា គល់ ឈើ ថា “បើកភ្នែក​មកសំម្លាញ់ក្រោកឡើងគ្រប់គ្នាមិនចង់ឃើញឯងដេកបែបនេះរហូតទេ🙏🙏 កុំទៅអីណាដឹងខ្លួនមោ”។

ចំណែក ម្ចាស់គណនីហ្វេសប៊ុក សួង ភក្ដី បានរៀបរាប់ថា​ “ព្រះនាងបងអូនមិនអីអូនត្រូវតែសូៗណាអូនចាំអត់ថាយើងសន្យាអីមួយគ្នាខ្លះអូនត្រូវតែសូឡឿងយើងមកធ្វើរឿងដែលយើងសន្យាមួយគ្នាអូនត្រូវតែមកធ្វើពីនាក់បងមានរឿងច្រើនណាស់ដែលយើងត្រូវធ្វើពីនាក់បងមិនអាចធ្វើម្នាក់ឯងបានទេអូនត្រូវតែមកធ្វើមួយបងដឹងអត់តុក ត្កា”។គួរបញ្ជាក់ផងដែរថា សង្ឃឹមថានាងនិងរស់ តែអីលូវនាងស្លាប់បាត់ទៅហើយសង្ខាមនុស្សអីម្ដេចឡើយមិនទៀងទាត់បែបនេះទៅវិញ😭😭ពិតជាគួរអោយសោកស្ដាយខ្លាំងណាស់់ មនុស្សស្រស់់សោភា យ៉ាងនេះ មិនគួរណាអាយុខ្លីបែបនេះសោះ!ក្រុមគ្រួសារនាងមិនដឹងជា កើតទុក្ខ ប៉ុណ្ណានោះទេ? 😓😓😓😓

សូមចូលរួម រំលែកទុក្ខ ដ៏មហាក្រៀមក្រំ មួយនេះផង អ្នកដែលធ្លាប់បាត់បង់សាច់ញាតិដោយគ្រោះថ្នាក់ចរាចរណ៍ដូចគ្នា ទើបយល់អារម្មណ៍មួយនេះ…!នាងស្លាប់ដោយសារជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទៅបុកគូថរថយន្ត ដែលខូចចតនៅលើស្ពានកោះកុង ដោយមិនដឹងថារថយន្តនោះខូចហេីយចតចោលលេីស្ពានបែបនោះដែរ។

ប្រពៃណាស់ ក្នុងថ្ងៃ ១៤កុម្ភៈ ទិវានៃក្តីស្រលាញ់ កញ្ញាសុខ ពិសី បានចែករំលែកក្តីស្រឡាញ់ដោយអញ្ជើញ….(មានវីដេអូ)

កាលពីម្សិលមិញនេះ កញ្ញា សុខ ពិសី ក៏បានបង្ហោះសារនៅលើគេហទំព័រ ហ្វេស ប៊ុកផេករបស់កញ្ញាផ្ទាល់ ដោយក្នុងខ្លឹមសារ នោះបានសរសេរថា៖”ស្អែកត្រូវជាថ្ងៃ14កុម្ភះ ទិវានៃក្តីស្រលាញ់ នាងខ្ញុំ សុខពិសីចង់អញ្ជើញលោកតា លោកយាយដែលខ្វះខាតមកពិសារអាហារថ្ងៃត្រង់មួយពេល និងមានរបស់បន្តិចបន្តួចជូនដល់ពួកគាត់ ដូចច្នេះបើប្អូនបាន ស្កាល់លោកតា លោកយាយដែលខ្វះខាត សូមទំនាក់ទំនង តាមលេខទូរសព្ទ័ 093 77 61 91 ខាងនាងខ្ញុំក៏មាន ឡានទៅទទួល លោកតា លោកយាយផងដែរ ទីតាំងសំរាប់ពិសារអាហារថ្ងៃត្រង់ ភោជនីយដ្ឋាន មាតុភូមិ សាខាជិតស្ថានីយ៍ ទូរទស្សន៍អាសុីអាគ្នេយ៍។”ទទឹមក្នុងថ្ងៃនេះផងដែរ ត្រូវជាទិវាបុណ្យនៃសេចក្ដីស្រលាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ដោយក្នុងពេលនេះ តាមរយៈគេហទំព័រ ហ្វេស ប៊ុកផេករបស់កញ្ញា សុខ ពិសី ដដែលបានធ្វើការឡាយវីដេអូមុននេះបន្ដិច ដែលបង្ហាញពីទិដ្ឋភាពចែករំលែកក្ដីស្រលាញ់ ចំពោះមនុស្សចាស់ ក្នុងការជួបជុំ ពិសារអាហារជុំគ្នា។ជាមួយនឹងគ្នាដែរ កញ្ញា សុខ ពិសី ក៏បានសរសេរ នៅលើការឡាយវីដេអូនេះថា៖”ថ្ងៃនេះនាងខ្ញុំ សុខពិសី និងក្រុមហ៊ុនភេសជ្ជ:ប៉ូវកម្លាំង​Zorus បានរួមគ្នាចែករំលែកក្តីស្រឡាញ់ដោយអញ្ជើញលោកតា លោកយាយដែលខ្វះខាត មកពិសារអាហារថ្ងៃត្រង់ និងមានរបស់បន្តិចបន្តួចជូនដល់ពួកគាត់”៕

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fofficialsokpisey%2Fvideos%2F784259601950360%2F&show_text=0&width=267

សូលីកា ទម្លាយរូបភាពផ្អែមល្ហែមជាមួយ នីកូ ប៉ុន្មានស្លឹកដោយភ្ជាប់ជាមួយសាររៀបរាប់ស្វីតៗថា…

ភ្នំពេញៈ ប្រិយមិត្តបានដឹងរួចហើយថា នីកូនិង ពេជ្រ សូ​លី​កា បានចាប់ដៃគូរថតចំរៀងជាយូរមកហើយ យ៉ាងណា ប្រុស​ស្អាត នីកូ និង ស្រី​ស្អាត ពេជ្រ សូ​លី​កា ​ជា​ដៃ​គូ​ដែល​អ្នក​គាំ​ទ្រ​តែង​​ចង់​ឲ្យ​ពួក​គេ​ក្លាយ​ជា​គូ​ស្នេហ៍​ពិត​ប្រាកដ បើក​ចំហ​ដោយ​មិន​លាក់​លៀម។ អ្នក​ទាំងពីរ ​មើល​ទៅ​ពិត​ជា​សក្ដិសម​នឹង​គ្នា​ខ្លាំង​ យ៉ាងណាមិញក្នុងថ្ងៃ១២ កុម្ភះនេះជាថ្ងៃបុណ្យ នៃក្តីស្រលាញ់ មនុស្សម្នាជាច្រើនបានបង្ហាញក្តីស្រលាញ់ខ្លួនទៅមនុស្សជុំវិញខ្លួន ដូចជា ប៉ាម៉ាក់បងប្អូនគ្រួសារ និងគូស្នេហ៌ផងដែរ ជាក់ស្តែងក្នុងថ្ងៃនេះមានសារផុសជាច្រើននៅលើកបណ្តាញសង្គមផងដែរ តួយ៉ាងថ្ងៃនេះកញ្ញា ពេជ្រ សូលីកា បានបង្ហាញក្តីស្រលាញ់ដោយភ្ចាប់ជាមួយរូបភាពជាមួយ នីកូ ថា “ថ្ងៃ​ខ្លះ​ក៏ Sweet ថ្ងៃ​ខ្លះ​ក៏ សោះកក្រោះ ថ្ងៃ​ខ្លះ​ក៏ សប្បាយចិត្ត ថ្ងៃ​ខ្លះ​ក៏ អន់​ចិត្ត តែ​ពួក​យើង​ទាំង​ពីរ​នៅ​តែ​……💕 Happy Valentine’s Day “ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពដូចខាងក្រោម

ក្នុងថ្ងៃ១៤ កម្ភះ នេះ ម្ចាស់បទ”សុំទោស” លោក សៅ ឧត្តម ទម្លាយរូបថត Pre-Weddingមើលរួចចង់​រៀបការដែល…(មានរូបភាពច្រើន)

​ប្រិយមិត្តពិតជាបានដឹងរួចហើយ ថ្ងៃនេះជាថ្ងៃបុណ្យនៃក្តីស្រលាញ់ គាប់ជួន​តារាចម្រៀង​ ​សៅ​ ​ឧត្តម​ ​បាន​បង្ហាញ​រូបថត​ ​Pre​ ​Wedding​ ​ដ៏​ស្រស់​ស្អាត​ជាច្រើន​សន្លឹក​ដែល​ធ្វើ​ឱ្យ​មហាជន​ក៏ដូចជា​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​ និង​ ​អបអរសាទរ​គ្រប់​ៗគ្នាដល់រូបលោក ដែលជិតមានពិធីពិសេសក្នុងជីវិតពេលឆាប់ៗខាងមុខនេះ ​​។​ ​យ៉ាងណា​តារាចម្រៀង​រូប​នេះ​មិនទាន់​បង្ហើប​ពី​ពេលវេលា​ពិតប្រាកដ​នៃ​ថ្ងៃ​រៀបការ​នោះ​ទេ​ ​។​​សៅ​ ​ឧត្តម​ ​ធ្លាប់​ជា​បេក្ខជនឆ្នើម​នៅក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​ ​Cambodian​ ​Idol​ ​រដូវកាលទី ១ តែ​លោក​មិនបាន​ទទួល​ជ័យលាភី​ទេ​ ​។​ ​សៅ​ ​ឧត្តម​ ​បាន​ចេញ​បទចម្រៀង​ជា​​បន្ត​​បន្ទាប់ ​ហើយ​បទ​ដែល​លេចធ្លោ​នោះ​គឺ​បទ «​សុំទោស»​ ​។​ ​ក្រៅពីជា​តារាចម្រៀង​ ​សៅ​ ​ឧត្តម​ ​ក៏បាន​ងាក​មក​ចាប់​អាជីព​ពុះ​ដី​ឡូ​តិ៍​លក់​នៅ​ខេត្តសៀមរាប​​មិនចាញ់​តារា​ល្បី​ៗ​នោះដែរ ​៕​ ​​​កន្លងមក​គេ​មិនដែល​ឃើញ​តារាចម្រៀង​ ​សៅ​ ​ឧត្តម​ ​បង្ហាញមុខ​មាត់​គូស្នេហ៍​នោះ​ទេ​ ​​តែ​ថ្ងៃនេះ​

លោក​បាន​បង្ហាញ​រូបថត​ ​Pre​ ​Wedding​ ​ជាច្រើន​ជាមួយ​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ ​។​ ​អ្នកគាំទ្រ​ជាច្រើន​សុទ្ធតែ​សម្តែង​ការ​សាទរ​ចំពោះ​លោក​ ​សៅ​ ​ឧត្តម​ ​ដោយអ្នកខ្លះ​សរសើរ​ថា​អនាគត​ភរិយា​តារាចម្រៀង​រូប​នេះ​ពិតជា​ស្រស់​ស្អាត​មិនធម្មតា​ឡើយ​ ​។​ ​ក្នុង​នោះ​តារាចម្រៀង​ដែល​មាន​ប្រភព​មក​ពី​ខេត្តស្វាយរៀង​រូប​នេះ​មិន​​ទាន់​បង្ហើប​ពី​ពេលវេលា​រៀបការ​នោះ​ទេ​ ​។​ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម

បុរស​ជនជាតិ​កូរ៉េ​ ដែលជាមគ្គទេសក៍ទេសចរណ៍​ភាសា​កូរ៉េ ទះ​២​កំផ្លៀង ដោយសារតែ…(មានវិដេអូ)

សៀមរាប ​៖ កាលពីថ្ងៃទី០៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ បុរស​ជា​មគ្គទេសក៍​ទេសចរណ៍​ភាសា​ចិន​ម្នាក់​ ត្រូវ​បាន បុរស​ជនជាតិ​កូរ៉េ​ដែលជា​អ្នកបកប្រែ​បន្ត​មគ្គទេសក៍​ទេសចរណ៍​ភាសា​កូរ៉េ ទះ​២​កំផ្លៀង ដោយសារ​ទំនាស់​ពាក្យ​សម្តី​និង​គ្នា​ ដែលហេតុការណ៍នេះបានកើតឡើង វេលាម៉ោងប្រហែល ១០​និង​០០​នាទី​ព្រឹក​​ នៅ​ចំនុច​ប្រាសាទតាព្រហ្ម ស្ថិតនៅ​ភូមិរហាល សង្កាត់នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប​។ជនរងគ្រោះមានឈ្មោះថា​ ស៊ិ​ន ហ៊ូ ភេទ ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មគ្គទេសក៍​ទេសចរណ៍​ភាសា​ចិន​។ ចំណែកជនបង្កមានឈ្មោះថា SHIN JUNSEOB ភេទ ប្រុស​អាយុ​៤១​ឆ្នាំ ជនជាតិ កូរ៉េ មុខរបរ​អ្នកបកប្រែ​បន្ត​មគ្គុទេសក៍​ទេសចរណ៍​ភាសា​កូរ៉េ​ ។លោកវរសេនីយ៍ឯក តូច សុគន្ធ នាយការិយាល័យអនុវត្តន៍​នីតិវិធី នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា ករណីអំពោះហិង្សានេះ បានកើតឡើង ដោយសារ ​ទំនាស់​ពាក្យសំដី​ ទើបបណ្តាលឈានដល់ការវ៉ៃគ្នាបែបនេះ។លោកបានបន្តទៀតថា អំពើហិង្សានោះបានកើតឡើងដោយ​ជនជាតិ​កូរ៉េ ម្នាក់​បាន​ទះកំភ្លៀង​ទៅលើ​មុខ​របស់​ជនរងគ្រោះ​មគ្គទេសក៍​ទេសចរណ៍​ភាសា​ចិន​ម្នាក់​ចំនួន មួយ​ឬ​ពីរ​ដៃ​។ បច្ចុប្បន្នជនបង្កបានធ្វើសម្រេចសម្របសម្រួលដោយ ព្រមសង់ជំងឺចិត្តចំនួន៤០០០ដុល្លារ ដើម្បីបញ្ចប់រឿង។ទាក់ទិននឹងរឿងរ៉ាវនេះ បានធ្វើឲ្យមហាជនមានការមិនពេញចិត្តចំពោះអាជ្ញាធរជាខ្លាំង ហេតុអ្វីបានជាបណ្តោយឲ្យ ​ចេញ​អាជ្ញាប័ណ្ណ​នាំ​ភ្ញៀវ​ទេសចរណ៍​និង​មក​ធ្វើជា​មគ្គទេសក៍​ទេសចរណ៍ ជំនួស​ខ្មែរ​យើង​បាន​យ៉ាង​ស្រួល​។ ដែល​ប្រការ​ទាំងនេះ​ វា​បាន​ធ្វើ​ឲ្យ​បាត់បង់​ការងារ​ដល់​មគ្គទេសក៍​ជា​ច្រើន​រូប​។

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkoko.Naynay%2Fvideos%2F1917316338367353%2F&show_text=0&width=266

ពុទ្ធោលោកអើយ ហេតុអ្វីគិតខ្លីម្លេស ក្មេងស្រីម្នាក់ប៉ងលោតទឹកសម្លាប់ខ្លួន ដោយសារតែម្តាយមីងស្តីបន្ទោសរឿង ដើរលេងដាច់យប់

ភ្នំពេញ៖ ហេតុការណ៍នេះបង្កឲ្យមានការ ភ្ញាក់ផ្អើលឡើងកាល ពីម៉ោង៥រសៀល ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៩ នៅលើស្ពានជ្រោយចង្វាថ្មី ស្ថិតនៅក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា ។ក្មេងស្រីម្នាក់បានវេចបង្វិច មកឈរលើស្ពានជ្រោយចង្វា ប៉ងលោតទឹកសម្លាប់ខ្លួន ជាលើកទី២ តែត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចឃាត់ទាន់ យកមកសួរនាំ ទើបដឹងថា ដោយសារម្តាយមីងស្តីបន្ទោសរឿង ដើរលេងដាច់យប់ ។ក្មេងស្រីប៉ងលោតទឹកសម្លាប់ ខ្លួនមានឈ្មោះ សួស ស្រីម៉ៅ អាយុ ១៧ឆ្នាំ រស់នៅផ្ទះជួលជាមួយម្តាយមីង នៅមុខហាងកាដូ ភូមិគៀន ឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា មានស្រុកកំណើតនៅភូមិត្នោត ឃុំបន្ទាយមាស ស្រុកទូកមាស ខេត្តកំពត ។

ក្មេងស្រីប៉ងលោតទឹកសម្លាប់ខ្លួននេះ កាលពីថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៩ នាងបានមកលោតទឹកម្តងហើយនៅម៉ោង ១១ និង ៣០នាទី ប៉ុន្តែមិនបានសម្រេច ក៏មានគេជួយទាន់ ហើយនៅថ្ងៃកើតហេតុនេះ ក្មេងស្រីរូបនេះ បានមកម្តងទៀត ដើម្បីប៉ុនប៉ងសម្លាប់ខ្លួន ប៉ុន្តែត្រូវបានគេជួយទាន់ទៀត ។មូលហេតុដែលនាំឲ្យក្មេងស្រីនេះ គិតខ្លីដោយសារតែត្រូវម្តាយមីង ស្តីបន្ទោសឲ្យបន្តិចបន្តួចរឿង ដើរលេងដាច់យប់ ។ សមត្ថកិច្ច បានទំនាក់ទំទៅម្តាយមីងមក យកទៅវិញ ដើម្បីអប់រំណែនាំកុំឲ្យគិតខ្លីបែបនេះទៀត ៕

មិនសរសើរមិនបាន មកមើលសម្រស់ ពេជ្រ សូលីកា មុខព្រះបរមរាជវាំងស្អាតខ្លាំងណាស់

តារាចម្រៀងស្រីសម្លេងស្រទន់រូបសម្រស់ស្រស់ស្អាតទាក់ចិត្តមិត្តយុវវ័យកញ្ញា ពេជ្រ សូលីកា មិនត្រឹមតែមានអាជីពជាតារាចម្រៀងប៉ុណ្ណោះទេតារាស្រីរូបនេះថែមទាំងជាថៅកែហាងអាហារមួយផងដែរ។បើក្រឡេកមើលរូបសម្ផស្សវិញមានប្រិយមិត្តក៏ដូចជាអ្នកគាំទ្រភាគច្រើនតែងលើកសរសើរនូវសម្រស់ដ៏ផូរផងរបស់នាង។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ពេជ្រ សូលីកា បានអង្រួនបេះដូងអ្នកគាំទ្រម្ដងទៀតហើយក្រោយបង្ហោះនូវរូបភាពបង្អួតសម្រស់មុខព្រះបរមរាជវាំង ។ ចង់ដឹងសម្រស់ ពេជ្រ សូលីកា ស្រស់ស្អាតកម្រិតណានោះសូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖