ក្នុងថ្ងៃ១៤ កម្ភះ នេះ ម្ចាស់បទ”សុំទោស” លោក សៅ ឧត្តម ទម្លាយរូបថត Pre-Weddingមើលរួចចង់​រៀបការដែល…(មានរូបភាពច្រើន)

​ប្រិយមិត្តពិតជាបានដឹងរួចហើយ ថ្ងៃនេះជាថ្ងៃបុណ្យនៃក្តីស្រលាញ់ គាប់ជួន​តារាចម្រៀង​ ​សៅ​ ​ឧត្តម​ ​បាន​បង្ហាញ​រូបថត​ ​Pre​ ​Wedding​ ​ដ៏​ស្រស់​ស្អាត​ជាច្រើន​សន្លឹក​ដែល​ធ្វើ​ឱ្យ​មហាជន​ក៏ដូចជា​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​ និង​ ​អបអរសាទរ​គ្រប់​ៗគ្នាដល់រូបលោក ដែលជិតមានពិធីពិសេសក្នុងជីវិតពេលឆាប់ៗខាងមុខនេះ ​​។​ ​យ៉ាងណា​តារាចម្រៀង​រូប​នេះ​មិនទាន់​បង្ហើប​ពី​ពេលវេលា​ពិតប្រាកដ​នៃ​ថ្ងៃ​រៀបការ​នោះ​ទេ​ ​។​​សៅ​ ​ឧត្តម​ ​ធ្លាប់​ជា​បេក្ខជនឆ្នើម​នៅក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​ ​Cambodian​ ​Idol​ ​រដូវកាលទី ១ តែ​លោក​មិនបាន​ទទួល​ជ័យលាភី​ទេ​ ​។​ ​សៅ​ ​ឧត្តម​ ​បាន​ចេញ​បទចម្រៀង​ជា​​បន្ត​​បន្ទាប់ ​ហើយ​បទ​ដែល​លេចធ្លោ​នោះ​គឺ​បទ «​សុំទោស»​ ​។​ ​ក្រៅពីជា​តារាចម្រៀង​ ​សៅ​ ​ឧត្តម​ ​ក៏បាន​ងាក​មក​ចាប់​អាជីព​ពុះ​ដី​ឡូ​តិ៍​លក់​នៅ​ខេត្តសៀមរាប​​មិនចាញ់​តារា​ល្បី​ៗ​នោះដែរ ​៕​ ​​​កន្លងមក​គេ​មិនដែល​ឃើញ​តារាចម្រៀង​ ​សៅ​ ​ឧត្តម​ ​បង្ហាញមុខ​មាត់​គូស្នេហ៍​នោះ​ទេ​ ​​តែ​ថ្ងៃនេះ​

លោក​បាន​បង្ហាញ​រូបថត​ ​Pre​ ​Wedding​ ​ជាច្រើន​ជាមួយ​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ ​។​ ​អ្នកគាំទ្រ​ជាច្រើន​សុទ្ធតែ​សម្តែង​ការ​សាទរ​ចំពោះ​លោក​ ​សៅ​ ​ឧត្តម​ ​ដោយអ្នកខ្លះ​សរសើរ​ថា​អនាគត​ភរិយា​តារាចម្រៀង​រូប​នេះ​ពិតជា​ស្រស់​ស្អាត​មិនធម្មតា​ឡើយ​ ​។​ ​ក្នុង​នោះ​តារាចម្រៀង​ដែល​មាន​ប្រភព​មក​ពី​ខេត្តស្វាយរៀង​រូប​នេះ​មិន​​ទាន់​បង្ហើប​ពី​ពេលវេលា​រៀបការ​នោះ​ទេ​ ​។​ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម