បុរស​ជនជាតិ​កូរ៉េ​ ដែលជាមគ្គទេសក៍ទេសចរណ៍​ភាសា​កូរ៉េ ទះ​២​កំផ្លៀង ដោយសារតែ…(មានវិដេអូ)

សៀមរាប ​៖ កាលពីថ្ងៃទី០៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ បុរស​ជា​មគ្គទេសក៍​ទេសចរណ៍​ភាសា​ចិន​ម្នាក់​ ត្រូវ​បាន បុរស​ជនជាតិ​កូរ៉េ​ដែលជា​អ្នកបកប្រែ​បន្ត​មគ្គទេសក៍​ទេសចរណ៍​ភាសា​កូរ៉េ ទះ​២​កំផ្លៀង ដោយសារ​ទំនាស់​ពាក្យ​សម្តី​និង​គ្នា​ ដែលហេតុការណ៍នេះបានកើតឡើង វេលាម៉ោងប្រហែល ១០​និង​០០​នាទី​ព្រឹក​​ នៅ​ចំនុច​ប្រាសាទតាព្រហ្ម ស្ថិតនៅ​ភូមិរហាល សង្កាត់នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប​។ជនរងគ្រោះមានឈ្មោះថា​ ស៊ិ​ន ហ៊ូ ភេទ ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មគ្គទេសក៍​ទេសចរណ៍​ភាសា​ចិន​។ ចំណែកជនបង្កមានឈ្មោះថា SHIN JUNSEOB ភេទ ប្រុស​អាយុ​៤១​ឆ្នាំ ជនជាតិ កូរ៉េ មុខរបរ​អ្នកបកប្រែ​បន្ត​មគ្គុទេសក៍​ទេសចរណ៍​ភាសា​កូរ៉េ​ ។លោកវរសេនីយ៍ឯក តូច សុគន្ធ នាយការិយាល័យអនុវត្តន៍​នីតិវិធី នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា ករណីអំពោះហិង្សានេះ បានកើតឡើង ដោយសារ ​ទំនាស់​ពាក្យសំដី​ ទើបបណ្តាលឈានដល់ការវ៉ៃគ្នាបែបនេះ។លោកបានបន្តទៀតថា អំពើហិង្សានោះបានកើតឡើងដោយ​ជនជាតិ​កូរ៉េ ម្នាក់​បាន​ទះកំភ្លៀង​ទៅលើ​មុខ​របស់​ជនរងគ្រោះ​មគ្គទេសក៍​ទេសចរណ៍​ភាសា​ចិន​ម្នាក់​ចំនួន មួយ​ឬ​ពីរ​ដៃ​។ បច្ចុប្បន្នជនបង្កបានធ្វើសម្រេចសម្របសម្រួលដោយ ព្រមសង់ជំងឺចិត្តចំនួន៤០០០ដុល្លារ ដើម្បីបញ្ចប់រឿង។ទាក់ទិននឹងរឿងរ៉ាវនេះ បានធ្វើឲ្យមហាជនមានការមិនពេញចិត្តចំពោះអាជ្ញាធរជាខ្លាំង ហេតុអ្វីបានជាបណ្តោយឲ្យ ​ចេញ​អាជ្ញាប័ណ្ណ​នាំ​ភ្ញៀវ​ទេសចរណ៍​និង​មក​ធ្វើជា​មគ្គទេសក៍​ទេសចរណ៍ ជំនួស​ខ្មែរ​យើង​បាន​យ៉ាង​ស្រួល​។ ដែល​ប្រការ​ទាំងនេះ​ វា​បាន​ធ្វើ​ឲ្យ​បាត់បង់​ការងារ​ដល់​មគ្គទេសក៍​ជា​ច្រើន​រូប​។

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkoko.Naynay%2Fvideos%2F1917316338367353%2F&show_text=0&width=266