ក្តៅៗ ក្រោយម្ចាស់មីល្ពៅ ចោទគេថាជាចោរ ស្រាប់តែម្ចាស់មីល្ពៅត្បូងឃ្មុំ ព្រលះវិញទំាងព្រឹក…

ប្រិយមិត្តបាដឹងរួចហើយអំពីម្ចាស់មីល្ពៅបាត់ដំបងដែលដែរសរសេរសំនេររបស់ខ្លួនថា “មីល្ពៅខ្មែរគឺ ត្រូវបានទទួលស្គាល់ពីប្រជាជនខ្មែរទូទាំងប្រទេសហើយ។ បើជនណាម្នាក់ហានធ្វើមីល្ពៅលក់ ជននោះនឹងចាត់ទុកជា ចោរ។” មានមួយទៀតផងដែរ “មីល្ពៅខ្មែរមិនងាយធ្វើស្រួលដូចអ្នកគិតទេ គឺត្រូវប្រើយុទ្ធសាស្រ្ត មកពី ៩ប្រទេសបញ្ចូលគ្នា ទើបអាចផលិតបានជាមីល្ពៅខ្មែរបាន ចំណែកឯកាផលិតវិញគឺពិបាកដូចដោះស្រាយលំហាត់គណិតចឹង។”ក្រោយមកម្ចាស់មីល្ពៅត្បូងឃ្មុំបានតបទៅវិញថា ស្រេង​ ​លី​ហេង ម្ចាស់មីល្ពៅ ខេត្តត្បូងឃ្មុំ ឃើញសារបែបនេះ លោកក៍បានឆ្លើយតបទៅនឹងលោក គឹម វ៉ាង ម្ចាស់មីល្ពៅខ្មែរ បាត់ដំបង វិញថា «ជំរាបសួរពុកម៉ែបងប្អូន ខ្ញុំបាទឈ្មោះ ស្រេងលីហេង ជាអ្នកធ្វើ និងជាម្ចាស់ មីល្ពៅ ខេត្តត្បូងឃ្មុំ សារមួយនេះ ខ្ញុំចង់ផ្ញើរជូន ម្ចាស់មីល្ពៅ បាត់ដំបងបង គាត់បានចោទខ្ញុំថា#ជាចោរលួច សំរាប់ខ្ញុំ ការបោះពាក្យបែបនឹង ពិតជាមិនត្រឹមត្រូវទេ ព្រោះថាពាក្យថាមីល្ពៅ អ្នកណាក៏មានសិទ្ធ ប្រើប្រាស់ និងធ្វើបានដូចគ្នា គាត់ជាអ្នករកឃើញមុន ខ្ញុំធ្វើតាមក្រោយគាត់ គឺសំរាប់បំពេញតម្រូវការអតិថិជនខ្ញុំដូចគ្នា ខ្ញុំធ្វើមីលក់មុនមីល្ពៅបាត់ដំបងទៀត ចាប់ធ្វើមកដល់ឥលូវជាងមួយឆ្នាំហើយ ដោយសារតែអតិថិជនសួររកមីធ្វើល្ពៅដូចនៅបាត់ដំបងដែរ ខ្ញុំក៏អាចធ្វើ ហើយក៏មានការគាំទ្រជាច្រើនពីសំណាក់បងប្អូនខ្មែរ សូមបងប្អូនជួយពិចារណានូវពាក្យសំដី របស់ម្ចាស់មីល្ពៅបាត់ដំបង បើខ្ញុំប្រើពាក្យថា មីល្ពៅបាត់ដំបងដែរទើបខ្ញុំខុស ហើយជាចោរ មែន»៕

ផ្ទុះរឿងមេរោគជំងឺឆ្កែឆ្គួត លោកតា វិចទ័រ ផ្តល់យោបល់ទៅអ្នកដែលស្រលាញ់សត្វចិញ្ចឹមទំាងអស់ថា…

ភ្នំពេញ៖ ប្រិយមិត្តពិតជាបានដឹងរួចហើយរឿងរ៉ាវមនុស្ស២នាក់ ដែលមានគ្រោះថ្នាក់ដោយសារ ឆ្មា-ឆ្កែ ខាំ នាពេលថ្មីៗ​នេះ ធ្វើឲ្យមនុស្សមួយចំនួន ខ្លាចរអារ សត្វឆ្កែ ឆ្មា រីឯមនុស្សជាច្រើនទៀតបាននំាគ្នាជាច្រើននាក់ទៅចាក់ថ្នាំបង្ការការពារនៅឯពេទ្យ ប៉ាស្ទើរស្ទើរតែជាន់គ្នារកកន្លែងអង្គុយមិនបាន
“ នោះ លើសពីនេះទៅទៀតស្អប់សត្វឆ្កែរហូតមិនអោយជិះកង់បី ធ្វើអោយទាស់គ្នាបែកផ្សែងកាលពីព្រឹកមិញនេះ ក្នុងនោះដែលលោកតា វិចទ័រដែលអ្នកទំាងអស់គ្នាបានស្គាល់ថាជាប្រធានក្រុមកំប្លែង CBS ប្រចំាទស្សនន៌ CTN នោះលោកបានចែករំលែកលើបណ្តាលសង្គមលោកថា “បើបងប្អូនចិញ្ចឹមឆ្កែសូមចាក់វ៉ាក់សាំងការពារនិងមើលថែអោយបានល្អ។”ព្រោះថាបើយើងបានបង្ការការពារនោះ អាចរក្សាបាននៅសុវត្ថិភាព មិនមានបញ្ហាដូច២ករណីខាងលើនោះទេ ចុះប្រិយមិត្តយល់យ៉ាងណាសដែរ?ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម

ក្រោយពីមានកូនខ្មែរម្នាក់ទៀតនៅត្បូងឃ្មុំអាចធ្វើមីល្ពៅបាន ស្រាប់តែម្ចាស់មីល្ពៅបាត់ដំបងបោះសំដីធ្ងន់ថា…

ប្រិយមិត្តពិតជាបានដឹងរួចហើយ កូនខ្មែរនៅបាត់ដំបង ម្នាក’សិក្សា​ស្រាវជ្រាវ​ទម្រាំ​បាន​ជា​ផលិត​ផល​មី​ធ្វើ​ពី​ផ្លែ​ល្ពៅ​នេះ ​យុវជន​ខាង​លើ​បាន​ចំណាយ​ពេល​ជិត​ ២​ឆ្នាំ​ទម្រាំ​បាន​ចេញ​ជា​សមិទ្ធផល​មីល្ពៅ ដែលពីផ្លែល្ពៅ សុទ្ធសាត ដោយឡែកព្រោះតែម៉ាស៊ីនតូចមិនគ្រប់គ្រាន់សំរាប់ទីផ្សារនោះ ដូចនេះសូមបងប្អូនមេត្តាអាធ្យាស្រ័យ យ៉ាងណាមិញកូនខ្មែររូបនេះនិងតស៊ូព្យាយាម រហូទទាល់តែគ្រប់គ្រាន់ទីផ្សារផងដែរ យ៉ាងណាមិញមុននេះបន្តិចមានកូនខ្មែរយើងម្នាក់ទៀតមកពីខេត្តត្បូងឃ្មុំ ស្រុក មេម៉ត់ បានធ្វើការស្រាវជ្រាវផលិតបានមីល្ពៅដែលហើយ ដោយមានតំលៃត្រឹមតែ ១មុឺន​រៀល ក្នុងមួយគីឡូ ដូចនេះសង្ឃឹមថាពុកម៉ែបងប្អូនជួយគំាទ្រផងដែល ។ យើងក្រលេកទៅមើលប្រភពហ្វេសប៊ុករបស់មីល្ពៅបាត់ដំបងផងដែរបានលើកឡើងដែលថា “មីល្ពៅខ្មែរគឺត្រូវបានទទួលស្គាល់ពីប្រជាជនខ្មែរទូទាំងប្រទេសហើយ។ បើជនណាម្នាក់ហានធ្វើមីល្ពៅលក់ ជននោះនឹងចាត់ទុកជា ចោរ។” មានមួយទៀតផងដែរ “មីល្ពៅខ្មែរមិនងាយធ្វើស្រួលដូចអ្នកគិតទេ គឺត្រូវប្រើយុទ្ធសាស្រ្ត មកពី ៩ប្រទេសបញ្ចូលគ្នា ទើបអាចផលិតបានជាមីល្ពៅខ្មែរបាន ចំណែកឯកាផលិតវិញគឺពិបាកដូចដោះស្រាយលំហាត់គណិតចឹង។”

ក្រោយពេលអ្នករត់ Pass App ចោទថាម្ចាស់ឆ្កែមើលងាយទាស់គ្នាបែកផ្សែងនោះ ទីបំផុតត្រូវតាធាក់ស៊ីក្លូម្នាក់ ជាអ្នករ៉ាប់រងដឹកឆ្កែមួយក្បាលនេះទៅចាក់ថ្នាំការពារក្នុងតំលៃត្រឹមតែ…

ភ្នំពេញ៖ ប្រិយមិត្តពិតជាបានដឹងរួចហើយរឿងរ៉ាវមនុស្ស២នាក់ស្លាប់ដោយឆ្មា-ឆ្កែ ខាំ នាពេលថ្មីៗនេះ ធ្វើឲ្យមនុស្សមួយចំនួន ខ្លាចរអារ សត្វឆ្កែ ឆ្មា រហូត មិនឲ្យសត្វទាំងពីរប្រភេទនេះជិះលើ យានយន្តរបស់ខ្លួន ព្រោះខ្លាចចង្រៃ ឬ ឆ្លងរោគ ។ក្រោយពីមានការសែលតៗគ្នាអំពី អារឿងសត្វឆ្កែមួយក្បាលសោះធ្វើឲ្យមនុស្ស២នាក់ជជែកឈ្លោះគ្នាយ៉ាងតឹងសរសៃកនិងចង់ប្រើហិង្សាដាក់គ្នាទៀតផង ។ ជម្លោះរឿងឆ្កែនេះគឺកើតឡើងពី ស្ត្រីម្នាក់ជាម្ចាស់ឆ្កែបានហៅបុរស បើកឡំប្រឺតា (ម៉ូតូកង់៣ផលិតនៅឥណ្ឌា) ឲ្យដឹកឆ្កែទៅចាក់ថ្នាំ ។

ពេលនោះម្ចាស់ឆ្កែមិនទាន់ឡើងម៉ូតូកង់៣ផង ត្រូវសត្វឆ្កែឆ្លាតវ័យ១ក្បាលលោតផ្លោតទៅអង្គុយលើ ម៉ូតូកង់៣មុនម្ចាស់បាត់ទៅហើយ ។ ទង្វើរបស់សត្វឆ្កែមួយក្បាលនេះ បានធើ្វឲ្យម្ចាស់ម៉ូតូកង់៣ខឹងច្រឡោតដាច់ក្បាលកន្ទុយដោយចាត់ទុកថាម្ចាស់ឆ្កែមើលងាយគាត់« មនុស្សមិនជិះ ឲ្យឆ្កែជិះ» ក៏កើតមានការជជែកគ្នាមួយសន្ទុះធំ និងចង់ប្រើហិង្សាដាក់គ្នាយ៉ាងខ្លាំង ទោះបីម្ចាស់ឆ្កែហួសចិត្តសុខចិត្តឲ្យថ្លៃឆ្កែជិះម៉ូតូកង់៣មួយភ្លែត៣០០០រៀល ក៏អ្នករត់ម៉ូតូកង់៣ មិនទទួលយកដែរ ហើយនៅតែប្រកាន់ថា ម្ចាស់ឆ្កែមើលងាយគាត់ ។ទីបំផុតជម្លោះរឿងយកឆ្កែទៅចាក់ថ្នាំត្រូវបានបញ្ចប់ដោយសារ ម្ចាស់យកឆ្កែចូលផ្ទះបិទទ្វារជិត ហើយក្រោយពីម៉ូតូកង់៣ ចេញផុតទៅ បានភ័ព្វសំណាងលើ តាស៊ីក្លូម្នាក់ ជាអ្នករ៉ាប់រងដឹកឆ្កែមួយក្បាលនេះទៅចាក់ថ្នាំការពារក្នុងតម្លៃមួយសមរម្យទៅវិញ។(ដោយនាយជាល) ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?

សូមជួយស៊ែរម្នាក់មួយមកបងប្អូន​ យុវជន​វ័យក្មេង​ម្នាក់ទៀត​ ​អាច​ផលិត​មី​ល្ពៅ​បាន​ដែរ​ ​កំពុង​ល្បី​ខ្លាំង​នៅ​ត្បូងឃ្មុំ​

​យុវជន​វ័យក្មេង​ ​ស្រេង​ ​លី​ហេង​ ​បាន​រក​ឃើញ​រូបមន្ត​ផលិត​មី​ល្ពៅ​បានសម្រេច​កំពុង​លក់ដាច់​ខ្លាំង​នៅ​ខេត្ត​ត្បូងឃ្មុំ ​។​ ​យុវជន​វ័យ ២៤ ឆ្នាំ​ ​រូប​នេះ​ ​មាន​ស្រុកកំណើត​នៅ​ភូមិ​ម៉ាស៊ីនទឹក​ ​ឃុំ​មេមត់​ ​ស្រុក​មេមត់​ ​ខេត្ត​ត្បូងឃ្មុំ​ ​បាន​ប្រាប់​ប្រជាប្រិយ​នៅ​រសៀល​ថ្ងៃទី ២១​ ​ខែកុម្ភៈ​ ​ឆ្នាំ ២០១៩​ ​នេះ​ថា​ ​តាមពិត​រូបលោក​ជា​អ្នក​ផលិត​មី​លក់​ជាង​មួយឆ្នាំ​ទៅ​ហើយ​ ​ដោយ​ផលិត​ជា​មី​លឿង​ ​និង ​មី​ស្លឹក​តើយ ​​តែ​ដោយសារ​មាន​យុវជន​ម្នាក់​នៅ​ខេត្តបាត់ដំបង​ ​អាច​ផលិត​មី​ល្ពៅ​បាន​ ​ធ្វើឲ្យ​អតិថិជន​របស់​លោក​សំ​ណូ​មពរ​ឲ្យ​លោក​ផលិត​មី​ល្ពៅ​នេះ​ដែរ​ ​ទើប​លោក​សម្រេច​ផលិត​តាម​ការ​សំណូមពរ​របស់​អតិថិជន​តែម្ដង ​។​​លី​ហេង​ ​បាន​បន្ត​ទៀត​ថា​ ​មី​ល្ពៅ​នេះ​លោក​ទើប​ផលិត​បាន​ជោគជ័យ​កាលពី​ម្សិលមិញ​នេះឯង​ ​ពោល​គឺ​នៅ​ថ្ងៃទី ២០​ ​ខែកុម្ភៈ​ ​ឆ្នាំ ២០១៩ ​។​ ​លី​ហេង​ ​ប្រាប់​ថា​ ​ថ្ងៃ​ដំបូង​លោក​ផលិត​បាន ៤០ គីឡូ​ ​និង​ លក់ដាច់​អស់​គ្មាន​សល់​ ។​ ​ក្នុង​នោះ​មួយ​គីឡូក្រាម​តម្លៃ​ ​១ ម៉ឺន​រៀល​ ​ជា​ប្រភេទ​មី​ស្រស់​ ​មិនមែន​មី​ស្ងួត​ដូច​អ្នក​ផលិត​នៅ​បាត់ដំបង​នោះ​ទេ ​។​

​​នៅពេល​ដែល​ប្រជាប្រិយ​បាន​សួរ​ថា​ ​តើ ​លី​ហេង​ ​ផលិត​មី​ល្ពៅ​នេះ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​មី​ល្ពៅ​អ្នក​បាត់ដំបង​ដែរ​ឬទេ ​?​ ​យុវជន​វ័យក្មេង​រូប​នេះ​បាន​ឆ្លើយ​ថា​ ​ពុំមែន​ជា​ការប្រកួត​ប្រជែង​អ្វី​ឡើយ​ ​គឺ​លោក​គ្រាន់តែ​ធ្វើ​ទៅតាម​ការ​សំណូមពរ​របស់​អតិថិជន​តែប៉ុណ្ណោះ​ ​ព្រោះ​អ្នក​ខេត្ត​ត្បូងឃ្មុំ​ ​ចង់​សាក​ហូប​មី​ល្ពៅ​នេះ​ ​ប៉ុន្តែ​នៅរហូត​ដល់​បាត់ដំបង​ពិបាក​ទិញ​ ។​​អ្នក​ខេត្ត​ត្បូងឃ្មុំ​រូប​នេះ​ ​ក៏បាន​ឲ្យដឹង​ថា​ ​លោក​បាន​បញ្ចប់​ការសិក្សា​ផ្នែក​ផលិត​នំ​នៅ​សាលា​មួយ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ ២០១៨ ​។​ ​ដំបូង​ឡើយ​លោក​ផលិត​មី​ ​ដើម្បី​គ្រាន់តែ​ផ្គត់ផ្គង់​ដល់​ការ​លក់​មីឆា​របស់​គ្រួសារ​លោក​តែប៉ុណ្ណោះ​ ​តែ​ក្រោយ​ៗ​មក​ក៏​មានអ្នក​សុំ​ទិញ​បន្ត​ជា​ហូ​ហែ​ ​ទើប​លោក​ចាប់ផ្ដើម​ផលិត​កាន់តែ​ច្រើនឡើង ​។​ ​ក្នុង​នោះ​កាលពីមុន​លោក​ផលិត​មី​លឿង​ដែល​ធ្វើ​ពី​ពងមាន់​ ​និង​ មី​ខៀវ​ធ្វើ​ពី​ស្លឹក​តើយ​ធម្មជាតិ​ ​ទើបតែ​ឥឡូវនេះ​ថែម​មី​ល្ពៅ​មួយ​មុខ​ទៀត ​។​

​ក្នុង ១ ខែ​ ​លី​ហេង​ ​ប្រាប់​ថា ​អាច​លក់​មីរ​ហូត​បាន​ទៅដល់ ១ តោន​ ​ដែល​អតិថិជន​ភាគច្រើន​ ​ជា​អ្នក​នៅក្នុង​ខេត្ត​ ​ហើយក៏​មានការ​បញ្ជាទិញ​ពី​អ្នក​ភ្នំពេញ​ខ្លះ​ដែរ​ ។​ ​ដោយឡែក​ចំពោះ​មី​ល្ពៅ​ស្រស់​នេះ​គឺ​លោក​ផលិត​ទៅតាម​តម្រូវការ​ ​បើ​គេ​ទិញ​ទើប​លោក​ផលិត​ ​ព្រោះ​មី​ស្រស់​របស់​លោក​មិន​អាច​រក្សាទុក​បាន​ច្រើនថ្ងៃ​ឡើយ ​៕​

ក្តុកក្តួលក្នុងចិត្តណាស់លោកអើយ លុតចិត្ត សង្ឃឹមថា​មិត្តភិក្តរស់ហើយ តែមិននឹកស្មានថា…

ក្រោយពីទទួលដំណឹង ថាមិត្តភិក្តជាទីស្រលាញ់ទៅ ក៏មានបងប្អូនជាច្រើន បានបង្ហោះសារចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ មិនគួរណានៅវ័យក្មេងសោះ តែត្រូវមកស្លាប់ទាំងបែបនេះ។ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nat បានបង្ហោះសារថា “សូមទៅកាន់សុគតិភពណាសម្លាញ់😭🙏ទោះយើងខាន់ជួបមុខគ្នាយូមែនតែការរាប់អានរវាងយើងនៅតែមានមិនគួឯងអាយុខ្លីចឹងសោះ😢សូមចូលរួមរំលែកទុក្ខដល់គ្រួរសាសពផង🙏គាត់ទៅកន្លែងមួយដែលសុខហើយ😭🙏”។ម្ចាស់គណនីហ្វេសប៊ុកឈ្មោះថា គល់ ឈើ ថា “បើកភ្នែក​មកសំម្លាញ់ក្រោកឡើងគ្រប់គ្នាមិនចង់ឃើញឯងដេកបែបនេះរហូតទេ🙏🙏 កុំទៅអីណាដឹងខ្លួនមោ”។

ចំណែក ម្ចាស់គណនីហ្វេសប៊ុក សួង ភក្ដី បានរៀបរាប់ថា​ “ព្រះនាងបងអូនមិនអីអូនត្រូវតែសូៗណាអូនចាំអត់ថាយើងសន្យាអីមួយគ្នាខ្លះអូនត្រូវតែសូឡឿងយើងមកធ្វើរឿងដែលយើងសន្យាមួយគ្នាអូនត្រូវតែមកធ្វើពីនាក់បងមានរឿងច្រើនណាស់ដែលយើងត្រូវធ្វើពីនាក់បងមិនអាចធ្វើម្នាក់ឯងបានទេអូនត្រូវតែមកធ្វើមួយបងដឹងអត់តុក ត្កា”។គួរបញ្ជាក់ផងដែរថា សង្ឃឹមថានាងនិងរស់ តែអីលូវនាងស្លាប់បាត់ទៅហើយសង្ខាមនុស្សអីម្ដេចឡើយមិនទៀងទាត់បែបនេះទៅវិញ😭😭ពិតជាគួរអោយសោកស្ដាយខ្លាំងណាស់់ មនុស្សស្រស់់សោភា យ៉ាងនេះ មិនគួរណាអាយុខ្លីបែបនេះសោះ!ក្រុមគ្រួសារនាងមិនដឹងជា កើតទុក្ខ ប៉ុណ្ណានោះទេ? 😓😓😓😓

សូមចូលរួម រំលែកទុក្ខ ដ៏មហាក្រៀមក្រំ មួយនេះផង អ្នកដែលធ្លាប់បាត់បង់សាច់ញាតិដោយគ្រោះថ្នាក់ចរាចរណ៍ដូចគ្នា ទើបយល់អារម្មណ៍មួយនេះ…!នាងស្លាប់ដោយសារជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទៅបុកគូថរថយន្ត ដែលខូចចតនៅលើស្ពានកោះកុង ដោយមិនដឹងថារថយន្តនោះខូចហេីយចតចោលលេីស្ពានបែបនោះដែរ។

ប្រពៃណាស់ ក្នុងថ្ងៃ ១៤កុម្ភៈ ទិវានៃក្តីស្រលាញ់ កញ្ញាសុខ ពិសី បានចែករំលែកក្តីស្រឡាញ់ដោយអញ្ជើញ….(មានវីដេអូ)

កាលពីម្សិលមិញនេះ កញ្ញា សុខ ពិសី ក៏បានបង្ហោះសារនៅលើគេហទំព័រ ហ្វេស ប៊ុកផេករបស់កញ្ញាផ្ទាល់ ដោយក្នុងខ្លឹមសារ នោះបានសរសេរថា៖”ស្អែកត្រូវជាថ្ងៃ14កុម្ភះ ទិវានៃក្តីស្រលាញ់ នាងខ្ញុំ សុខពិសីចង់អញ្ជើញលោកតា លោកយាយដែលខ្វះខាតមកពិសារអាហារថ្ងៃត្រង់មួយពេល និងមានរបស់បន្តិចបន្តួចជូនដល់ពួកគាត់ ដូចច្នេះបើប្អូនបាន ស្កាល់លោកតា លោកយាយដែលខ្វះខាត សូមទំនាក់ទំនង តាមលេខទូរសព្ទ័ 093 77 61 91 ខាងនាងខ្ញុំក៏មាន ឡានទៅទទួល លោកតា លោកយាយផងដែរ ទីតាំងសំរាប់ពិសារអាហារថ្ងៃត្រង់ ភោជនីយដ្ឋាន មាតុភូមិ សាខាជិតស្ថានីយ៍ ទូរទស្សន៍អាសុីអាគ្នេយ៍។”ទទឹមក្នុងថ្ងៃនេះផងដែរ ត្រូវជាទិវាបុណ្យនៃសេចក្ដីស្រលាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ដោយក្នុងពេលនេះ តាមរយៈគេហទំព័រ ហ្វេស ប៊ុកផេករបស់កញ្ញា សុខ ពិសី ដដែលបានធ្វើការឡាយវីដេអូមុននេះបន្ដិច ដែលបង្ហាញពីទិដ្ឋភាពចែករំលែកក្ដីស្រលាញ់ ចំពោះមនុស្សចាស់ ក្នុងការជួបជុំ ពិសារអាហារជុំគ្នា។ជាមួយនឹងគ្នាដែរ កញ្ញា សុខ ពិសី ក៏បានសរសេរ នៅលើការឡាយវីដេអូនេះថា៖”ថ្ងៃនេះនាងខ្ញុំ សុខពិសី និងក្រុមហ៊ុនភេសជ្ជ:ប៉ូវកម្លាំង​Zorus បានរួមគ្នាចែករំលែកក្តីស្រឡាញ់ដោយអញ្ជើញលោកតា លោកយាយដែលខ្វះខាត មកពិសារអាហារថ្ងៃត្រង់ និងមានរបស់បន្តិចបន្តួចជូនដល់ពួកគាត់”៕

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fofficialsokpisey%2Fvideos%2F784259601950360%2F&show_text=0&width=267

សូលីកា ទម្លាយរូបភាពផ្អែមល្ហែមជាមួយ នីកូ ប៉ុន្មានស្លឹកដោយភ្ជាប់ជាមួយសាររៀបរាប់ស្វីតៗថា…

ភ្នំពេញៈ ប្រិយមិត្តបានដឹងរួចហើយថា នីកូនិង ពេជ្រ សូ​លី​កា បានចាប់ដៃគូរថតចំរៀងជាយូរមកហើយ យ៉ាងណា ប្រុស​ស្អាត នីកូ និង ស្រី​ស្អាត ពេជ្រ សូ​លី​កា ​ជា​ដៃ​គូ​ដែល​អ្នក​គាំ​ទ្រ​តែង​​ចង់​ឲ្យ​ពួក​គេ​ក្លាយ​ជា​គូ​ស្នេហ៍​ពិត​ប្រាកដ បើក​ចំហ​ដោយ​មិន​លាក់​លៀម។ អ្នក​ទាំងពីរ ​មើល​ទៅ​ពិត​ជា​សក្ដិសម​នឹង​គ្នា​ខ្លាំង​ យ៉ាងណាមិញក្នុងថ្ងៃ១២ កុម្ភះនេះជាថ្ងៃបុណ្យ នៃក្តីស្រលាញ់ មនុស្សម្នាជាច្រើនបានបង្ហាញក្តីស្រលាញ់ខ្លួនទៅមនុស្សជុំវិញខ្លួន ដូចជា ប៉ាម៉ាក់បងប្អូនគ្រួសារ និងគូស្នេហ៌ផងដែរ ជាក់ស្តែងក្នុងថ្ងៃនេះមានសារផុសជាច្រើននៅលើកបណ្តាញសង្គមផងដែរ តួយ៉ាងថ្ងៃនេះកញ្ញា ពេជ្រ សូលីកា បានបង្ហាញក្តីស្រលាញ់ដោយភ្ចាប់ជាមួយរូបភាពជាមួយ នីកូ ថា “ថ្ងៃ​ខ្លះ​ក៏ Sweet ថ្ងៃ​ខ្លះ​ក៏ សោះកក្រោះ ថ្ងៃ​ខ្លះ​ក៏ សប្បាយចិត្ត ថ្ងៃ​ខ្លះ​ក៏ អន់​ចិត្ត តែ​ពួក​យើង​ទាំង​ពីរ​នៅ​តែ​……💕 Happy Valentine’s Day “ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពដូចខាងក្រោម

ក្នុងថ្ងៃ១៤ កម្ភះ នេះ ម្ចាស់បទ”សុំទោស” លោក សៅ ឧត្តម ទម្លាយរូបថត Pre-Weddingមើលរួចចង់​រៀបការដែល…(មានរូបភាពច្រើន)

​ប្រិយមិត្តពិតជាបានដឹងរួចហើយ ថ្ងៃនេះជាថ្ងៃបុណ្យនៃក្តីស្រលាញ់ គាប់ជួន​តារាចម្រៀង​ ​សៅ​ ​ឧត្តម​ ​បាន​បង្ហាញ​រូបថត​ ​Pre​ ​Wedding​ ​ដ៏​ស្រស់​ស្អាត​ជាច្រើន​សន្លឹក​ដែល​ធ្វើ​ឱ្យ​មហាជន​ក៏ដូចជា​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​ និង​ ​អបអរសាទរ​គ្រប់​ៗគ្នាដល់រូបលោក ដែលជិតមានពិធីពិសេសក្នុងជីវិតពេលឆាប់ៗខាងមុខនេះ ​​។​ ​យ៉ាងណា​តារាចម្រៀង​រូប​នេះ​មិនទាន់​បង្ហើប​ពី​ពេលវេលា​ពិតប្រាកដ​នៃ​ថ្ងៃ​រៀបការ​នោះ​ទេ​ ​។​​សៅ​ ​ឧត្តម​ ​ធ្លាប់​ជា​បេក្ខជនឆ្នើម​នៅក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​ ​Cambodian​ ​Idol​ ​រដូវកាលទី ១ តែ​លោក​មិនបាន​ទទួល​ជ័យលាភី​ទេ​ ​។​ ​សៅ​ ​ឧត្តម​ ​បាន​ចេញ​បទចម្រៀង​ជា​​បន្ត​​បន្ទាប់ ​ហើយ​បទ​ដែល​លេចធ្លោ​នោះ​គឺ​បទ «​សុំទោស»​ ​។​ ​ក្រៅពីជា​តារាចម្រៀង​ ​សៅ​ ​ឧត្តម​ ​ក៏បាន​ងាក​មក​ចាប់​អាជីព​ពុះ​ដី​ឡូ​តិ៍​លក់​នៅ​ខេត្តសៀមរាប​​មិនចាញ់​តារា​ល្បី​ៗ​នោះដែរ ​៕​ ​​​កន្លងមក​គេ​មិនដែល​ឃើញ​តារាចម្រៀង​ ​សៅ​ ​ឧត្តម​ ​បង្ហាញមុខ​មាត់​គូស្នេហ៍​នោះ​ទេ​ ​​តែ​ថ្ងៃនេះ​

លោក​បាន​បង្ហាញ​រូបថត​ ​Pre​ ​Wedding​ ​ជាច្រើន​ជាមួយ​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ ​។​ ​អ្នកគាំទ្រ​ជាច្រើន​សុទ្ធតែ​សម្តែង​ការ​សាទរ​ចំពោះ​លោក​ ​សៅ​ ​ឧត្តម​ ​ដោយអ្នកខ្លះ​សរសើរ​ថា​អនាគត​ភរិយា​តារាចម្រៀង​រូប​នេះ​ពិតជា​ស្រស់​ស្អាត​មិនធម្មតា​ឡើយ​ ​។​ ​ក្នុង​នោះ​តារាចម្រៀង​ដែល​មាន​ប្រភព​មក​ពី​ខេត្តស្វាយរៀង​រូប​នេះ​មិន​​ទាន់​បង្ហើប​ពី​ពេលវេលា​រៀបការ​នោះ​ទេ​ ​។​ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម