ក្រោយពេលអ្នករត់ Pass App ចោទថាម្ចាស់ឆ្កែមើលងាយទាស់គ្នាបែកផ្សែងនោះ ទីបំផុតត្រូវតាធាក់ស៊ីក្លូម្នាក់ ជាអ្នករ៉ាប់រងដឹកឆ្កែមួយក្បាលនេះទៅចាក់ថ្នាំការពារក្នុងតំលៃត្រឹមតែ…

ភ្នំពេញ៖ ប្រិយមិត្តពិតជាបានដឹងរួចហើយរឿងរ៉ាវមនុស្ស២នាក់ស្លាប់ដោយឆ្មា-ឆ្កែ ខាំ នាពេលថ្មីៗនេះ ធ្វើឲ្យមនុស្សមួយចំនួន ខ្លាចរអារ សត្វឆ្កែ ឆ្មា រហូត មិនឲ្យសត្វទាំងពីរប្រភេទនេះជិះលើ យានយន្តរបស់ខ្លួន ព្រោះខ្លាចចង្រៃ ឬ ឆ្លងរោគ ។ក្រោយពីមានការសែលតៗគ្នាអំពី អារឿងសត្វឆ្កែមួយក្បាលសោះធ្វើឲ្យមនុស្ស២នាក់ជជែកឈ្លោះគ្នាយ៉ាងតឹងសរសៃកនិងចង់ប្រើហិង្សាដាក់គ្នាទៀតផង ។ ជម្លោះរឿងឆ្កែនេះគឺកើតឡើងពី ស្ត្រីម្នាក់ជាម្ចាស់ឆ្កែបានហៅបុរស បើកឡំប្រឺតា (ម៉ូតូកង់៣ផលិតនៅឥណ្ឌា) ឲ្យដឹកឆ្កែទៅចាក់ថ្នាំ ។

ពេលនោះម្ចាស់ឆ្កែមិនទាន់ឡើងម៉ូតូកង់៣ផង ត្រូវសត្វឆ្កែឆ្លាតវ័យ១ក្បាលលោតផ្លោតទៅអង្គុយលើ ម៉ូតូកង់៣មុនម្ចាស់បាត់ទៅហើយ ។ ទង្វើរបស់សត្វឆ្កែមួយក្បាលនេះ បានធើ្វឲ្យម្ចាស់ម៉ូតូកង់៣ខឹងច្រឡោតដាច់ក្បាលកន្ទុយដោយចាត់ទុកថាម្ចាស់ឆ្កែមើលងាយគាត់« មនុស្សមិនជិះ ឲ្យឆ្កែជិះ» ក៏កើតមានការជជែកគ្នាមួយសន្ទុះធំ និងចង់ប្រើហិង្សាដាក់គ្នាយ៉ាងខ្លាំង ទោះបីម្ចាស់ឆ្កែហួសចិត្តសុខចិត្តឲ្យថ្លៃឆ្កែជិះម៉ូតូកង់៣មួយភ្លែត៣០០០រៀល ក៏អ្នករត់ម៉ូតូកង់៣ មិនទទួលយកដែរ ហើយនៅតែប្រកាន់ថា ម្ចាស់ឆ្កែមើលងាយគាត់ ។ទីបំផុតជម្លោះរឿងយកឆ្កែទៅចាក់ថ្នាំត្រូវបានបញ្ចប់ដោយសារ ម្ចាស់យកឆ្កែចូលផ្ទះបិទទ្វារជិត ហើយក្រោយពីម៉ូតូកង់៣ ចេញផុតទៅ បានភ័ព្វសំណាងលើ តាស៊ីក្លូម្នាក់ ជាអ្នករ៉ាប់រងដឹកឆ្កែមួយក្បាលនេះទៅចាក់ថ្នាំការពារក្នុងតម្លៃមួយសមរម្យទៅវិញ។(ដោយនាយជាល) ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?

សូមជួយស៊ែរម្នាក់មួយមកបងប្អូន​ យុវជន​វ័យក្មេង​ម្នាក់ទៀត​ ​អាច​ផលិត​មី​ល្ពៅ​បាន​ដែរ​ ​កំពុង​ល្បី​ខ្លាំង​នៅ​ត្បូងឃ្មុំ​

​យុវជន​វ័យក្មេង​ ​ស្រេង​ ​លី​ហេង​ ​បាន​រក​ឃើញ​រូបមន្ត​ផលិត​មី​ល្ពៅ​បានសម្រេច​កំពុង​លក់ដាច់​ខ្លាំង​នៅ​ខេត្ត​ត្បូងឃ្មុំ ​។​ ​យុវជន​វ័យ ២៤ ឆ្នាំ​ ​រូប​នេះ​ ​មាន​ស្រុកកំណើត​នៅ​ភូមិ​ម៉ាស៊ីនទឹក​ ​ឃុំ​មេមត់​ ​ស្រុក​មេមត់​ ​ខេត្ត​ត្បូងឃ្មុំ​ ​បាន​ប្រាប់​ប្រជាប្រិយ​នៅ​រសៀល​ថ្ងៃទី ២១​ ​ខែកុម្ភៈ​ ​ឆ្នាំ ២០១៩​ ​នេះ​ថា​ ​តាមពិត​រូបលោក​ជា​អ្នក​ផលិត​មី​លក់​ជាង​មួយឆ្នាំ​ទៅ​ហើយ​ ​ដោយ​ផលិត​ជា​មី​លឿង​ ​និង ​មី​ស្លឹក​តើយ ​​តែ​ដោយសារ​មាន​យុវជន​ម្នាក់​នៅ​ខេត្តបាត់ដំបង​ ​អាច​ផលិត​មី​ល្ពៅ​បាន​ ​ធ្វើឲ្យ​អតិថិជន​របស់​លោក​សំ​ណូ​មពរ​ឲ្យ​លោក​ផលិត​មី​ល្ពៅ​នេះ​ដែរ​ ​ទើប​លោក​សម្រេច​ផលិត​តាម​ការ​សំណូមពរ​របស់​អតិថិជន​តែម្ដង ​។​​លី​ហេង​ ​បាន​បន្ត​ទៀត​ថា​ ​មី​ល្ពៅ​នេះ​លោក​ទើប​ផលិត​បាន​ជោគជ័យ​កាលពី​ម្សិលមិញ​នេះឯង​ ​ពោល​គឺ​នៅ​ថ្ងៃទី ២០​ ​ខែកុម្ភៈ​ ​ឆ្នាំ ២០១៩ ​។​ ​លី​ហេង​ ​ប្រាប់​ថា​ ​ថ្ងៃ​ដំបូង​លោក​ផលិត​បាន ៤០ គីឡូ​ ​និង​ លក់ដាច់​អស់​គ្មាន​សល់​ ។​ ​ក្នុង​នោះ​មួយ​គីឡូក្រាម​តម្លៃ​ ​១ ម៉ឺន​រៀល​ ​ជា​ប្រភេទ​មី​ស្រស់​ ​មិនមែន​មី​ស្ងួត​ដូច​អ្នក​ផលិត​នៅ​បាត់ដំបង​នោះ​ទេ ​។​

​​នៅពេល​ដែល​ប្រជាប្រិយ​បាន​សួរ​ថា​ ​តើ ​លី​ហេង​ ​ផលិត​មី​ល្ពៅ​នេះ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​មី​ល្ពៅ​អ្នក​បាត់ដំបង​ដែរ​ឬទេ ​?​ ​យុវជន​វ័យក្មេង​រូប​នេះ​បាន​ឆ្លើយ​ថា​ ​ពុំមែន​ជា​ការប្រកួត​ប្រជែង​អ្វី​ឡើយ​ ​គឺ​លោក​គ្រាន់តែ​ធ្វើ​ទៅតាម​ការ​សំណូមពរ​របស់​អតិថិជន​តែប៉ុណ្ណោះ​ ​ព្រោះ​អ្នក​ខេត្ត​ត្បូងឃ្មុំ​ ​ចង់​សាក​ហូប​មី​ល្ពៅ​នេះ​ ​ប៉ុន្តែ​នៅរហូត​ដល់​បាត់ដំបង​ពិបាក​ទិញ​ ។​​អ្នក​ខេត្ត​ត្បូងឃ្មុំ​រូប​នេះ​ ​ក៏បាន​ឲ្យដឹង​ថា​ ​លោក​បាន​បញ្ចប់​ការសិក្សា​ផ្នែក​ផលិត​នំ​នៅ​សាលា​មួយ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ ២០១៨ ​។​ ​ដំបូង​ឡើយ​លោក​ផលិត​មី​ ​ដើម្បី​គ្រាន់តែ​ផ្គត់ផ្គង់​ដល់​ការ​លក់​មីឆា​របស់​គ្រួសារ​លោក​តែប៉ុណ្ណោះ​ ​តែ​ក្រោយ​ៗ​មក​ក៏​មានអ្នក​សុំ​ទិញ​បន្ត​ជា​ហូ​ហែ​ ​ទើប​លោក​ចាប់ផ្ដើម​ផលិត​កាន់តែ​ច្រើនឡើង ​។​ ​ក្នុង​នោះ​កាលពីមុន​លោក​ផលិត​មី​លឿង​ដែល​ធ្វើ​ពី​ពងមាន់​ ​និង​ មី​ខៀវ​ធ្វើ​ពី​ស្លឹក​តើយ​ធម្មជាតិ​ ​ទើបតែ​ឥឡូវនេះ​ថែម​មី​ល្ពៅ​មួយ​មុខ​ទៀត ​។​

​ក្នុង ១ ខែ​ ​លី​ហេង​ ​ប្រាប់​ថា ​អាច​លក់​មីរ​ហូត​បាន​ទៅដល់ ១ តោន​ ​ដែល​អតិថិជន​ភាគច្រើន​ ​ជា​អ្នក​នៅក្នុង​ខេត្ត​ ​ហើយក៏​មានការ​បញ្ជាទិញ​ពី​អ្នក​ភ្នំពេញ​ខ្លះ​ដែរ​ ។​ ​ដោយឡែក​ចំពោះ​មី​ល្ពៅ​ស្រស់​នេះ​គឺ​លោក​ផលិត​ទៅតាម​តម្រូវការ​ ​បើ​គេ​ទិញ​ទើប​លោក​ផលិត​ ​ព្រោះ​មី​ស្រស់​របស់​លោក​មិន​អាច​រក្សាទុក​បាន​ច្រើនថ្ងៃ​ឡើយ ​៕​

ហួសចិត្ត អ្នកវិភាគថៃថា ការពុលបរិយាកាសនៅបាងកក គឺមកពីកសិករនៅស្រុកខ្មែរ ដុតចំបើងហ៊ុយច្រើនពេក

ស្ថាន​ឯកអគ្គ​រាជទូត​​កម្ពុជា​ប្រចាំ​ព្រះរាជា​​​​​​ណាចក្រ​ថៃ​​​​​​​​​​​​ អំពាវ​​​​​​​​​​​​នាវ​ឱ្យ​ប្រជាព​​​​​​​​​​​​​លរដ្ឋ​ខ្មែរ​ដែល​​​​​​​​​​​​​មាន​វត្តមា​​​​​​​​​​​​​ន​ក្នុង​​​​​​​​​​​​​​ប្រទេ​​​​​​​​​​​​​​​​​​​​​​ស​ថៃ​ទាំង​អស់​ ​​​​​​​​​​​​​​​​​មេត្តា​ថែរ​​​​​​​​​ក្សា​សុខភា​​​​​​​​​​​​​​​​​​​​​​ព​ និង​ ប្រុងប្រយ័​​​​​​​​​​​​​​​​ត្ន​ខ្ពស់​ ដោ​​​​​​​​​យ​ពាក់​ម៉ា​​​​​​​​​​ស​កា​​​​​​​​​​រ​​​​​​​​​​​​​ពារ​ប្រ​​​​​​​​​​​​​​​​​​​​ភេទ​ N95 ។នេះ​បេី​យោង​តា​​​​​​​​​​​​​ម​សេចក្ដី​ជូនដំ​​​​​​​​​​​ណឹង​ កាល​​​​​​​​​​​​​​​​ពី​ថ្ងៃទី​៣១​ ខែ​ម​​​​​​​​​​​​​ករា​ ឆ្នាំ​២០១៩​ របស់​​​​​​​​​​​​​​​​​​ស្ថាន​ឯកអគ្គ​រាជទូ​​​​​​​​​​​​​​ត​កម្ពុជា​​​​​​​​​​​​​​​​​​​​​​ប្រចាំ​ព្រះរាជា​​​​​​​​​​​​​​​​ណាចក្រ​ថៃ​ ។ទូត​កម្ពុជា​​​​​​​​​​​​​​​​ បញ្ជាក់​ថា​ ខ្យល់​ក​​​​​​​​​​​​​​ខ្វក់​ PM 2.5​ ដែល​ភា​​​​​​​​​​​​គ​ល្អិត​នៃ​ធូលី​មា​​​​​​​​​​​​​​ន​ទំហំ​តូច​ជា​​​​​​​​​​​​​​​​​​​​​ង​ ២,៥​មីក្រូម៉ែត្រ​ ហើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ​ត្រូវ​ចាត់​ទុក​ថា​ មាន​គ្រោះ​​​​​​​​​​​​​​​​​​​ថ្នាក់​បំផុត​ ដោយសារ​​​​​​​​​​​​ទំហំ​ដ៏​តូច​រប​​​​​​​​​ស់​វា​អាច​​​​​​​​​​​​​​​​​​​​​​​ចូល​ជ្រៅ​ទៅ​ក្នុង​សួត​​​​​​​​​​​ និង​ ប៉ះពា​​​​​​​​​​ល់​សរីរា​​​​​​​​​​​​​​​​​​​​​​​​​​ង្គ​ផ្សេ​​​​​​​​​​​​​ង​ទៀត​ ។ទាក់ទង​បញ្ហា​នេះ​​ រាជរដ្ឋាភិបាល​​​​ប្រទេស​​​​​​​​​​​​ថៃ​ប្រកា​​​​​​​​​​​ស​ឱ្យ​សា​​​​​​​​​​​​​​​​លា​រៀន​ និង​ គ្រឹះស្ថាន​អ​​​​​​​​​​​​​​​​​​​​ប់រំ​មួយ​ចំនួន​បិ​​​​​​​​​​​ទ​ដំណើរ​​​​​​​​​​​​​​​​​​​​ការ​ជា​បណ្តោះអាសន្ន​ក្នុង​គោ​​​​​​​​​លបំណង​​​​​​​​​​​ការពា​​​​​​​​​​​រ​សុវត្ថិភាព​ ​​​​​​​​​​​​សុខភាព​ ​​​​​​​​​​​​​​​​​​​​សិស្ស​និស្សិត​ទាំ​​​ងអស់​ ។ដោយ​ឡែក​ នៅ​ថ្ងៃទី​៣​​ ខែ​កុម្ភៈ​ នេះ​ លោ​​​​​​​​​​​​​​​ក​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​​​​​​​​​ព័ត៌មាន​ ​​​​​​​​​​​​សរសេរ​​​​​​​​​​​​​​​​​​​​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ថា​ “ស្រុក​ថៃពេ​​​​​​​​​លនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏សំបូរអ្នកវិភាគ​​​​​​​​​​​​​​​​​​​​​​​​​ឯករាជ្យដូចស្រុក​​​​​​​​​​​​​​​​​​​​​​​​ខ្មែរដែរ ព្រោះទើ​​​​​​​​​​​​​​​​បឃើញអ្នកវិ​​​​​​​​​​​​​​​​ភាគថៃមួយ​​​​​​​​​​​​​​​​​​​​​បាននិយាយថា អា​​​​​​​​​​កាសធា​​​​​​​​​​តុកខ្វក់នៅ​​​​​​​​​បាងក​​​​​​​​​​​​កគឺបណ្តា​​​​​​​​​​​​លមក……​​​​​​​​​​​​​​​​​​​​​​​ពីអ្នកស្រែស្រុក​​​​​​​​​​​​​​ខ្មែរដុតចំ​​​​​​​​​​​​បើងតា​​​​​​​​​​​​​ម​​​ស្រែទេ ។

អាសូរណាស់​ លោកអើយ ពលរដ្ឋ នៅតែលើកដៃអង្វរសូមឲ្យរដ្ឋបាលខេត្តព្រះសីហនុ មេត្តាជួយរកយុត្តិធម៌ដល់ពួកគាត់ (មានវិដេអូ)

ប្រជាពលរដ្ឋជាង​១០០គ្រួសារក្នុងចំ​​​​​​​ណោមប្រជាព​​​​​​​​​​លរដ្ឋជាង៤​​​​​​​​​​​០០គ្រួសារបា​​​​​​​​​​​​​នធ្វើការត​​​​​​​​​​​​​​​​​​​​វ៉ានិងសំណូមព​​​​​​​​​​​​​​រទៅ​​​​​​​​​​​​​​​​​​​​​​​​​​​ដល់ រដ្ឋបាលខេត្តក៏​​​​​​​​​ដូចជារា​​​​​​​​​​​​​​​​​​​ជរដ្ឋាភិបាលជួយ​​​​​​​​​​​​រកដំ​​​​​​​​​​​ណោះស្រាយគោ​​​​​​​​​​​​​​​​​​​​លនយោបាយ​​​​​​​​​​ដល់ពួកគាត់ ខណៈពេ​​​​​​​​​​​​លដែលការចុះអនុវត្តន៍ ​សាលក្រម ស្ថាព​​​​​​ររបស់តុលាកា​​​​​​​​​​​​រកំពូល កា​​​​​​​​​​​​​លពីថ្ងៃទី២៤ម​​​​​​​​​​​​​​​​​ករាឆ្នាំ២០​​​​​​​​​​​​១៩កន្លង​​​​​​​​​​​​​​​មក ។

ដឹកនាំដោ​យលោក សៀង សុខ ព្រះរាជ​​​​​​​​ អាជ្ញាអមសា​​​​​​​​​​​​​លា តំបូងខេត្តព្រះសីហ​​​​​​​​​​​​​​នុ,លោកព្រះរាជ​​​​​​​​​​​អាជ្ញារង ​​​​​​​​​​​​​​​​​​​​​​​​និង ឯកឧត្តម ផៃ ប៊ុនវណ្ណៈ អភិបាលរ​​​​​​​​​​​​ងខេត្ត ដោយ​​​​​​​​​​​​​​​មានកម្លាំង​​​​​​​​​​ចម្រុះ របស់​​​​​​​​​​​​​​​​​​គណៈបញ្ជាការឯ​​​​​​​​​​កភាព​​​​​​​​​​​ខេត្តបាន​​​​​​​​​​​​​​​​​​​​​​​​ធ្វើឲ្យមានការប៉ះទង្គិចគ្នារវាងប្រ​​​​​​​​​​​​​​​​ជាពលរដ្ឋប្រមាណ​​​​​​​​​​ជាង៤០០នា​​​​​​​​​​​​ក់ជាមួយនឹ​​​​​​​​​​​​​​​​​​​​​​​​​ងអាជ្ញាធរ ខេត្តព្រះសី​​​​​​​​​​​ហនុ រហូតមា​​​​​​​​​​​​​​​​​​​​​​នការផ្ទុះអាវុធបំបែងហ្វូងប្រជា​​​​​​​​​​​​​​ពលរដ្ឋ និងបាន​​​​​​​​​​​​​ចាប់ខ្លួនប្រជា​​​​​​​​​​​​ពលរដ្ឋចំនួន​​​​​​​​​០៦នាក់។

ដើម្បីរារាំងការចុះអ​​​​​​​នុវត្តន៍សាល​​​​​​​​​​​​​​​​ក្រមស្ថាពរនោះ​​​​​​​​​​​​​គេសង្កេត​​​​​​​​​​​ឃើញប្រជាព​​​​​​​​​​​លរដ្ឋបាននាំគ្នាដុត​កង់ឡាន​​​​​​ និង គប់ដុំថ្ម រារាំងទៅលើ សមត្ថកិច្ច ​ដែលមាន​​​​​​​​​​​​ជម្លោះដីធ្លី ជាមួ​​​​​​​​​​​យឧកញ៉ាអ្នក​​​​​​​​​​​មានលុយ ​​​​​​​​​​​​​​​​​មានអំណាច ក្នុងពេល​​​​​​​​​​​ដែលស​​​​​​​​​​​​​​​​​​មត្ថកិច្ចចម្រុះ ចុះទៅបំបែក​​​​ការប្រមូល​​​​​​​​​​​​​​​​ ផ្តុំតវ៉ាការ​​​​​​​​​​​​​​ពារដីធ្លីរក​​​​​​​​​​​យុត្តិធម៌លើ​​​​​​​​​​​​​​​​​​​​​​​​​​​​វិវាទដីធ្លី ស្ថិតក្នុ​​​​​​​​​​​​​​​​​​​​​​ងភូមិគគី ឃុំបិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហ​​​​​​​​​​​​នុ(ជិតវត្តអូ​​​​​​​​​​​​​​​​​​​​​​រត្រេះ ) ដែលបច្ចុប្បន្ន ពួក​​​​​​​​​​គាត់មិនមា​​​​​​​​​​​​​​​​​​​​នជម្រកស្នាក់​​​​​​​​​​នៅបន្ទាប់ពី​​​​​​​​​​​​អាជ្ញាធរ​​​​​រុះរើកាយផ្ទះរប​ស់ពួកគា​ត់អស់។

ជាក់ស្តែងនៅ​​​​​​​​​​ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ​​​​​​​​​​​​​​​​​​​​​​ ប្រជាពលរដ្ឋជាង​​​​​​​​​​​១០០គ្រួសារនៅ​​​​​​​​​​តែចេញ​​​​​​​​​​​​តវ៉ាប្រឆាំ​​​​​​​​​ងការចុះអនុវត្តសាលដីកា ​វាស់វែងដីធ្លីពួក​​​​គាត់រស់នៅ​​​​​​​​​​​រាល់ថ្ងៃឲ្យទៅ​​​​​​​​​​​​​លោ​​​​​​​​​​​​​​​​​​​​​ក ឆាយ ណារិន ដែលឈ្នះសា​​​លក្រមស្ថាពរ​​​​​​​​​​​​​​​​​​​​​​​​​​​​របស់តុលាការ​​​​​​​​កំពូលនៅ​​​​​​​​​​​​​​​​​​​​​ចំណុចភូ​​​​​​​​​​​​​​​​​​មិគគី។

ពួកគាត់បា​​​​​​​​​​​​​​ននាំគ្នាស្រែក​​​​​​​​​​​​​ថា អយុត្តិធម៌​​​​​​​​​​​​​ណាស់ ក្នុងការចុះ​​​​​​​​​​​​​​​​អនុវត្តន៍សា​​​​​​​​​​​​​​​​​​​​​​​លក្រមនេះ ព្រោះពួកគាត់បា​​​​​​​​​​នមករ​​​​​​​​​​​​​​​​​​​ស់នៅក្នុងព្រៃនេះ តាំងពីយូរយារណា​​​​​​​​​​ស់ហើ​​​​​​​​​​​​យ ព្រោះដី​​​​​​​​​​​​​​​​​​​​​នេះត្រូវបា​​​​​​​​​​​​​នរដ្ឋាភិបាលនិ​​​​​​​​​រាករណ៍​​​​​​​​​​​​​​​​​​​​​​តាំងពីឆ្នាំ២០០២​​​​​​​​​​​មកម៉្លេះ ​​​​​​​​​​​​​​​​​​​​​​​​​​ហេតុអីបានតុលាការកំពូល ​​​​​​​​​​​​​​​​​​កាត់ក្តីឲ្យទៅបុគ្គលឯ​​​​​​​​កជននៅ​​​​​​​​​​​​​លើដីរដ្ឋទៅ​​​​​​​​​​​​​​​វិញ តើច្បាប់​​​​​​​​​​​​នៅកន្លែង​​​​​​​​​​​​ណា បើចេះតែធ្វើបែប​​​​នេះ តើឲ្យប្រជា​​​​​​​​​​​ពលរដ្ឋ ទៅ​​​​​​​​​​សង្ឃឹមអ្វី?។ដោយឡែក លោក​​​ ឆាយ ណារិន ភេទ​​​​​​​​​​​​​​​​ ប្រុសអាយុ៥​​​​​​​​​​​​​៦ឆ្នាំ ដែលជា ​​​​​​​​​​​ភាគីឈ្នះក្តីក្នុង​​​​​​​​​​​​​​​​​​​​​​សំណុំរឿងរដ្ឋប្បវេ​​​​​​​​​​​​​​​ណី១៣​​​​​​​​៣ ចុះថ្ងៃទី១២ឧសភា ឆ្នាំ២០១៦ ​សាលដីការលេ​ខ៣៤​​​​​​​​​​​​​​​​​​​​​​​​៨ (ឈ)ចុះថ្ងៃទី២​​​​​​​​​​​​​​​​​​​​​​១វិច្ឆិកាឆ្នាំ២០​​​​​​​​​​​​​១៧ របស់​​​​​​​​​​​​​​​​​​​​​​​តុលាការកំ​​​​​​​​​ពូល ​​​​​​​​បានអះអាងថា អ្វីដែ​លក្រុមការ​​​​​ងារ ចម្រុះម​​​​​​​​​​​​​កអនុវត្តន៍​​​​​​​​​​​​នៅថ្ងៃនេះ​​​​​​​​​​​​​​​​​​​​​​​ គឺផ្អែកទៅ​​​​​​​​​​​​លើច្បាប់ជា​​​​​​​​​​​​​​កតិយុទ្ធមិនបា​​​​​​​​​​​នរំលោភ​​​​​​​សិទ្ធិទៅលើប្រជា​ពលរដ្ឋនោះ​​​​​​​​​​​​​​ទេ ព្រោះដីទាំ​​​​​​​​​​​ង៧១ ហិក​​​​​​​​​​​តានេះ ​​​​​​​ជាកម្មសិទ្ធិរបស់​​លោកហើយលោ​​​​​​​​​​​​​​​​​​​ក បានឈ្នះក្តី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក ហេង អ៊ុយ ហុក លោក​​​​​​​​​​​​ហេងប៉ា​​​​​​​​​​​​វ ហេង ​​​​​​​​​​​​​​​​​​​​​​​វួយ និង ឈ្មោះ​​​​​​​​​​​​​​​​​​​​​​​ ជិវ ផល្លី តាំងពីឆ្នាំ២០១៦​​​​​​​​​​​​មកម្លេះ។ដូច​​​​​​​​​នេះលោក​​​​​​​​​​​​​​​​​​​​​​​​ធ្វើអ្វីទៅផ្លូវច្បាប់ អ្វីៗគឺការពារដោ​យច្បាប់។ឯចំ​​ពោះការទិញលក់​​​​​​​​​​​នៅលើដី ​​​​​​​​​​របស់លោក រ​​​​​​​​​​​បស់ជនមួ​​​​​​​​​​​យចំនួន ​​​​​​​​​​​​លោកពុំទទួល​​​​​​​​​​ខុសត្រូវឡើយ។ខណៈពេលដែ​​​​​​​​​លប្រជាពល​​​​​​​​​​​​​​រដ្ឋស្រែកសុំ​​​​​​​​​​​​រកយុត្តិធម៌និងរកដំដោះ​​​​​​​​​​ស្រាយគោ​​​​​​​​​​​​លនយោបា​​​​​​​​​​​យជូនពួក​​​​​​​​​​​គាត់​​​​​​​​​​​​​​​​​​​​​​​​​នៅព្រឹកថ្ងៃទី២៨មករានេះ ដែរ ​​​​​​​​​​​​ឯកឧត្តម ​​​​​​​​​​​​​​​​​​ផៃ ប៊ុន វណ្ណៈ អភិបា​​​​​​​​​​​​​​​​​​​​​​​​​​​​លរងខេត្តព្រះសីហនុ លោ​​​​​​​​​​​​​​កព្រះរាជអាជ្ញារង​​​​​​សាលាដំបូងខេត្តបាន​ដឹកនាំ​​​​​​​​​​​​​​​​​​​​​​កម្លាំងចម្រុះសំ​​​​​​​​​អាតសំ​​​​​ណង់ អនាធិប​តេយ្យនៅទីតាំ​​​​​​​​​​ងដីខាងលើ​​​​​​​​​​​​​​បានឲ្យដឹងថា ​​​​​​​​​​ចំពោះកា​​​​​​រដោះស្រាយគោលនយោ​បាយគឺលោ​​​កមិនមាន​​​​​​​​​​​​​​​​បត់បញ្ជាពីរដ្ឋបាល ខេ​​​​​​​​​​​​​ត្តនោះទេ​​​​​​​​​​​​​​ហើយការខូចខា​​​​​​​​​​​​​​​​​​​​​​​​តសម្ភារផ្សេងៗក៏​​​​​​​មិនមានការទទួល​​​​​​​​​​​ខុសត្រូវនោះ​​​​​​​​​​ដែរគឺលោ​​​​​​​​​​​​​​​​​​​កអនុវត្តន៍ទៅ​​​​​​​​​​​តាមសា​​​​​​​​​​​​​លក្រមស្ថាពររ​​​​​​​​​​​បស់តុលា​​​​​​​​​​​​​​​​​​​​ការកំពូលតែ​​​​​​​​​​​ប៉ុណ្ណោះ៕​​​​​​​​​​​​​

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FApsaraNewsNetwork%2Fvideos%2F1296938880447321%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FApsaraNewsNetwork%2Fvideos%2F289030265142786%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FApsaraNewsNetwork%2Fvideos%2F235036400737013%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FApsaraNewsNetwork%2Fvideos%2F391083274979552%2F&show_text=0&width=560

ក្តៅៗ ទីបំផុតថៅកែហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» និងអ្នកគ្រូពេទ្យវះកាត់ ដែលពាក់ព័ន្ធជំរិតទារប្រាក់ពីអតិថិជន ត្រូវបានដោះលែង

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងថៅកែហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» និងអ្នកគ្រូពេទ្យវះកាត់ម្នាក់ទៀត ឲ្យមានសេរីភាពចេញពីពន្ធនាគារ (PJ) វិញហើយ កាលពីព្រលប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ម្សិលមិញ។​ នេះបើយោងតាមមន្ត្រីតុលាការ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមករានេះ។

មន្ត្រីតុលាការបានបញ្ជាក់ថា លោក ម៉ុង មុន្នីសោភា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងថៅកែហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» និងអ្នកគ្រូពេទ្យវះកាត់ម្នាក់ទៀត ឲ្យមានសេរីភាពចេញពីពន្ធនាគារ (PJ) វិញហើយ កាលពីព្រលប់ថ្ងៃទី២៤ ខែមករា ម្សិលមិញ បន្ទាប់ពីអ្នកទាំងពីរត្រូវ បានបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ PJ បណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩កន្លងទៅ។

សូមបញ្ជាក់ថា ជនត្រូវចោទទាំង២នាក់នេះមានឈ្មោះ ហូវ ដាណេ ជាថៅកែហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» និងឈ្មោះ ពៅ ស៉ីណាត ជាគ្រូពេទ្យវះកាត់។ កាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ អ្នកទាំងពីរត្រូវបានលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាធានីភ្នំពេញ ចោទប្រកាន់ពីបទ «ប៉ះពាល់ដល់សិទ្ធខាងរូបភាពនៃបុគ្គល» តាមមាត្រា៣០២នៃក្រមព្រហ្មទណ្ឌ, «បទកំហែងយក» តាមមាត្រ៣៦៣ និងមាត្រា៣៦៤នៃក្រមព្រហ្មទណ្ឌ និង «បទការគំរាមកំហែងហែកកេរ្តិ៍» តាមមាត្រា២៧២ និងមាត្រា២៧៣នៃក្រមព្រហ្ម។

គួររំលឹកដែរថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩កន្លងទៅ បានចុះឃាត់ខ្លួនកូនប្រសារសេដ្ឋីថៃ ដែលជាម្ចាស់ហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» ទើបរៀបការបានពីរថ្ងៃ ពោលនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ​ក្រោយមានបណ្ដឹងរឿងជំរិតទារប្រាក់ ពីអតិថិជនដែលចូលទៅទទួលសេវាកែសម្ផស្ស។ ករណីនេះក៏បានធ្វើឲ្យមានកក្រើកពេញ បណ្តាញសង្គម Facebook ផងដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ​ការដាក់ពាក្យបណ្ដឹងនេះ​បន្ទាប់ពីជនរងគ្រោះ បានចូលទៅកែសម្ផស្ស​នៅក្នុងគ្លីនិកខាងលើ ហើយត្រូវបានម្ចាស់គ្លីនិក រៀបចំបង្កប់កាមេរ៉ាថតសកម្មភាពកែសម្ផស្ស ដែលក្នុងនោះរួមមានទាំងការកែរកេរ្ដិ៍ភេទ​ផងដែរ។ ទីតាំងហាងនេះ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

បុរសម្នាក់មានមន្តស្នេហ៏ឆក់បេះដូងនារីបរទេស ក្នុងគោលបំណង ដែលគ្រប់គ្នាមិនជឿ…

បរទេស៖ ករណីស្នេហាឆ្លងទ្វីបគឺជារឿងមិនងាយស្រួលប៉ុន្មានទេ ប៉ុន្តែបុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ដែលមានរូបសម្បត្តិមិនសូវបានទេ ប៉ុន្តែគាត់អាចយកបេះដូងនារីជនជាតិអង់គ្លេស ដែលមានរូបសម្បត្តិស្រស់ស្អាតខ្លាំងណាស់ នាងមកពីទីក្រុង Manchester ដើម្បីមកជួបគាត់ ក្នុងគោលបំណងរៀប​អាពាហ៍ពិពាហ៍​ជាមួយនឹងគាត់។ដោយឡែកបុរស​ឥណ្ឌូនេស៊ី​ខាងលើ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ Karna Radheya​ ចំណែក​ភរិយា​ថ្មីថ្មោង​របស់គេ​មានឈ្មោះ Polly Alexandria Robinson ជា​នារី​អង់គ្លេស មាន​រូបឆោម​ស្រស់​សោភា និង ​ជានា​រី​ដែលមាន​មនុស្ស​ប្រុស​ជាច្រើន​ចោមរោម​ស្រឡាញ់​ផងដែរ កាលពី​មិនទាន់​រៀបការ ។

គួរបញ្ចាក់ផងដែរថា​លោក Karna Radheya​ បានឱ្យដឹងថា មុន​សម្រេចចិត្ត​រៀបការ ពួកគេ​បាន​ស្រឡាញ់​ស្គាល់​ចិត្តថ្លើម​គ្នា ដោយ​ជួបគ្នា​ដំបូង​នៅ​កោះ​បាលីឯណោះ៕

ក្តៅៗ អភិបាល​ខេត្ត​ព្រះសីហនុ : ពេល​ឃាត់ខ្លួនពលរដ្ធម្សិលមិញនេះ​ លោកដេក​អត់​លក់​ទេ​ ពិបាកចិត្ត​ណាស់​ ព្រោះថា….

ព្រះសីហនុ​៖​មានការ​ឃាត់​ខ្លួន ធ្វើឡើង​នៅថ្ងៃទី​២៤​ ខែ​មករា​ បន្ទាប់​ពី​ពលរដ្ឋ​រារាំង​ ដោយ​ដុត​កង់​ឡាន​ គប់​ដប​សាំង​ និង​ ដុំ​ថ្ម​លេី​សមត្ថកិច្ច​ នៅ​ចំណុច​ដី​ទំនាស់​ក្រោយ​វត្ត​អូរត្រេះ​ ឃុំ​បិត​ត្រាំង​​ ស្រុក​ព្រៃ​នប់​ ។អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ ឃាត់​ខ្លួន​ពលរដ្ឋ​៤នាក់​ ដោយ​ចោទប្រកាន់​ថា​ ​ រារាំង​សមត្ថកិច្ច​ពេល​អនុវត្ត​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល​ ប្រគល់​ដី​ទំនាស់​ជូន​ឧកញ៉ា​ ស៊ីវ​ គង់​ទ្រីវ​ ។លោក​ផៃ ប៊ុនវណ្ណៈ​ អភិបាលរងខេត្តព្រះសីហនុ​ ថ្លែងថា មានពលរដ្ឋចំនួន៤រូបត្រូវបានអាជ្ញាធរឃាត់ខ្លួន​បណ្តោះអាសន្នបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោមហេតុផលថាបានរារាំងការបំពេញភារកិច្ចរបស់សមត្ថកិច្ច។អា​ជ្ញាធរមិនមានគម្រោងថានឹងបញ្ជូនទៅផ្តន្ទាទោសតាមផ្លូវតុលាការនោះទេ ក្នុងករណីមិនមានពិរុទ្ធភាពធ្ងន់ធ្ងរ ដោយគ្រាន់តែឃាត់ខ្លួនបណ្តោះអាសន្ននាំយកមកសាកសួរនិងធ្វើកិច្ចសន្យាតែប៉ុណ្ណោះ។យ៉ាងណាមិញ មុននេះបន្តិចអភិបានខេត្តព្រះសីហនុបានលើកឡើងដែរថា “ពេល​ឃាត់​មនុស្ស​ ដេក​អត់​លក់​ទេ​ ពិបាកចិត្ត​ណាស់​ !” ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីឌីអូខាងក្រោម

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FcpcnewsOfficialChannel%2Fvideos%2F2004538322946481%2F&show_text=0&width=476

ពុទ្ធោលោកអើយ ជិត​១០​ឆ្នាំ​ចេះ​កែ​ច្នៃ​តាម​ឪពុក គ្រឿងផ្សំ​៤​មុខ ​កូរ​រម្ងាស់ចេញ​ជា​ស្ករត្នោត​ក្លែងក្លាយ

បន្ទាយ​មាន​ជ័យ ៖ ទីតាំង​កែច្នៃ​ស្ករត្នោត​ក្លែងក្លាយមួយ​កន្លែង ​ផលិត​ជិត​១០​ឆ្នាំ​មក​ហើយ ទើប​បែកធ្លាយ​នា​ពេល​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃ្លាំមើល​រយៈពេលពេញ​មួយ​យប់ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៣ មក​រា ២០១៩ ទើប​ឆ្មក់​ចូល​បង្ក្រាប​តែ​ម្តង ។

ការ​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​កែ​ច្នៃ​ស្ករត្នោត​ក្លែងក្លាយ​នេះ ស្ថិត​នៅ​ភូមិ​ចាន់​គី​រី សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក តេ​ង សា​ម៉ៃ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ មាន​លោកស្នងការ​រង​ខេត្ត ទទួល​បន្ទុក​កិច្ច​ការងារ​ប្រឆាំង​បទល្មើស​, លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត និង​មន្ត្រី​ជំនាញ​ជា​ច្រើន​រូប​ទៀត ។

លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ផា​រឹទ្ធ ស្នងការ​រង បានអោយ​ដឹង​ថា ម្ចាស់​ទីតាំង​ឈ្មោះ ផៃ សំណាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នាំ​យក​ទៅ​សាកសួរ​បន្ត នៅ​ការិយាល័យ​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

លោកស្នងការ​រង បន្ត​ថា ទីតាំង​គ្មាន​ច្បាប់​អនុញ្ញាត ផលិត​ពុំ​មាន​អនាម័យ​ គ្មាន​បច្ចេកទេសស្តង់ដារ​ត្រឹមត្រូវ ​និងសិប្បកម្ម​ផលិត​ស្ករត្នោត​គ្មាន​យីហោ គ្មាន​លើក​ស្លាក​ ។ ពេល​ចុះ​ពិនិត្យ មន្ត្រី​ជំនាញ​រក​ឃើញ​វត្ថុ​តាង​នៅ​ក្នុងផ្ទះ​កើតហេតុ រួម​មាន ៖ ស្ករអំពៅ​(​ស្ករស​) ម៉ាក​MITR PHOL ១៥​កា​រ៉ុង​ ស្មើនឹង​៩០០​គីឡូក្រាម ឆ្នាំង​ខ្ទះត្នោត​សម្រាប់​រំងាស់​ចំនួន​២ ស្ករត្នោត​មិន​ទាន់​កែ​ច្នៃ​ចំនួន​៣០​កា​រ៉ុ​ង ខ្ទះ​បំពាក់​ម៉ូ​ទ័​រ​វាយ​ស្ករត្នោត​ចំនួន​១ សាច់ជូ ចំនួន​៦០០​ក្រាម ស្ករត្នោត​កែ​ច្នៃ​រួច​ចំនួន​៥០​គីឡូក្រាម កា​ធុន​ជ័រ​សម្រាប់​ដាក់​ស្ករ ២​ ធុង​ជ័រ​ធំ២ និង​សម្ភារ​មួយ​ចំនួន​ទៀត ។

​ក្រោយពីចុះ​បង្ក្រាប​ បុរសជា​ម្ចាស់​ទីតាំង​សិប្បកម្ម​ផលិត​ស្ករត្នោតខាងលើ បាន​សារភាព​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ចម្រុះ​ថា ខ្លួន​បាន​ផលិត​ស្ករត្នោត ពី​ឪពុក​ខ្លួន​ជា​អ្នកផ្តល់​មរតក​សិប្បកម្ម​ផលិត​ច្នៃ​ស្ករត្នោត​នេះ​ពី​ជាង​១០​ឆ្នាំមុន ហើយ​ខ្លួន​កាន់កាប់គ្រប់គ្រង​ពី​៨​ឆ្នាំ​មកហើយ​ ប៉ុន្តែ​រយៈពេល​៨​ឆ្នាំ​នេះ ខ្លួនមិន​ដែល​ទទួលទាន​ស្ករត្នោត​ដែល​ខ្លួន​ផលិត​ម្តងណាទេ ហើយ​ខ្លួន​ពុំ​ដឹង​ថា មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ចំពោះ​អ្នកទិញ​ទៅ​ទទួលទាន​នោះ​ដែរ ។

ម្ចាស់​ទីតាំង បាន​សារភាព​ទៀត​ថា ស្ករត្នោត​កែ​ច្នៃ​នេះ រូបគេ​លាយ​ផ្សំគ្នា​ចំនួន​៤​យ៉ាង មាន ៖ ស្ករស ៥០​គីឡូក្រាម ស្ករត្នោត​សុទ្ធ ១០​គីឡូក្រាម សាច់ជូរ ១០​ក្រាម និង​ទឹក​ចំនួន​១៤​លី​ត្រ កូរ​រម្ងាស់​បញ្ចូល​គ្នា​ជិត​៣​ម៉ោង ទើប​ក្លាយជា​ស្ករត្នោត​កែ​ច្នៃ ទទួល​បាន​ពី​៦០​ទៅ​៧០​គីឡូក្រាម រួច​ដឹក​ចេញពី​ព្រលឹម​ស្រាង​ៗ យក​ទៅ​លក់​ចែកចាយ​អាជីវករ នៅ​តាម​ទីផ្សារ ។

បច្ចុប្បន្ន ទីតាំង​សិប្បកម្ម​ខាងលើ និង​សម្ភារ​កែ​ច្នៃ ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​រង​សម្រេច​អោយ​បិទទ្វារ​ចាក់សោ​ផ្ទះ​ជា​បណ្តោះអាសន្ន​សិន រង់ចាំ​ដីកា​ពី​អយ្យការ​ ។ សម្ភារ​វត្ថុធាតុដើម​ និង​គ្រឿងផ្សំ ខាង​ជំនាញ​កាំកុងត្រូល ​នាំទៅ​ធ្វើតេស្ត​ក្នុង​មន្ទីរពិសោធន៍​តូច​របស់​សាខា​ នៅ​ក្រុង​ប៉ោយប៉ែត ​៕

នារីម្នាក់ត្រូវអ្នករត់កង់បីឥណ្ឌាធ្វើស៊ី​ ឌុបទៅកន្លែងស្ងាត់ ហើយប្លន់តែម្តង

មួយរយៈចុងក្រោយនេះ ការធ្វើសកម្មភាពចោរកម្មតាមរយៈអ្នករត់កង់បីឥណ្ឌា ហាក់មានការកើនឡើងជាលំដាប់។ ដូចជាមុននេះបន្តិច មានករណីថ្មីមួយទៀតដែលទាក់ទង​នឹងករណីដដែល គឺកង់បីឌុបភ្ញៀវទៅកន្លែងស្ងាត់រួច ឲ្យគ្នាមកប្លន់យកទ្រព្យសម្បត្តិ ដែលបានកើតឡើងលើនារីម្នាក់ដែលមានគណនីឈ្មោះ Oun Meas ដែលបាន Lives ប្រាប់ពីហេតុការណ៍។ ដោយនាងបានហៅកង់បីឥណ្ឌាជិះ ដោយមិនបានប្រើប្រាស់ App នោះទេ

គឺហៅផ្ទាល់ដើម្បីជូនមកផ្ទះ ដោយមិនបានចាប់អារម្មណ៍អ្នករត់កង់បីក៏ឌុបនាងទៅកន្លែងស្ងាត់ ហើយមានគ្នាវាមកប្លន់ហើយគេចខ្លួនទៅបាត់ តែអ្នករត់កង់បីគាត់ធ្វើជាមិនដឹងហើយជូនយើងទៅប៉ុស្តិ៍ប៉ូលីស ក្រោយមកពេលដែលនារីនោះមកដល់ផ្ទះទើបនាងដឹងខ្លួនថាគេធ្វើស៊ីអស់ទ្រព្យសម្បត្តិ តែជាសំណាងមិនមានរបួសអ្វី។ ដូច្នេះសូមបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្ន ជាពិសេសចំពោះនារីៗដែលធ្វើដំណើរពេលរាត្រី ជៀសវាងករណីបែបនេះកើតឡើងលើខ្លួនអ្នក៕

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsoundheart168%2Fvideos%2F296588914267301%2F&show_text=0&width=476

ពុទ្ធោលោកអើយ ជិះម៉ូតូដឹកសាំងជ្រុលទៅបុករថយន្តចតចោល បណ្តាលឲ្យឆេះខ្ទេចម៉ូតូស្លាប់អ្នកដឹកភ្លាមៗនៅឯ… (មានវីដេអូ)

កាលពីថ្ងៃទី២៤ខែមករា ឆ្នាំ២០១៩ នេះមានកាភ្ញាក់ផ្អើលដោយបុរសម្នាក់ជិះម៉ូតូដឹកសាំងហើយជ្រុលទៅបុកឡានបណ្ដាល់ឲ្យ ឆេះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។ហេតុការណ៏នេះបានកើតឡើងនៅផ្លូវ ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅមុខហាងកាហ្វេ Amazon។តាមប្រភពពត៏មានបានអោយដឹងថាមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូដឹកសាំងពេលមកដល់កន្លែងកើតហេតុក៏ជិះជ្រុលទៅបុកនឹងរថយន្តម៉ាកឡិចស៊ីស ដែលចតទុកចោលនៅចិញ្ចើមផ្លូវ ធ្វើអោយខ្ទាត់សាំងចេញហើយឆេះម៉ូតូរួមទាំងមនុស្សអ្នកជិះឆេះភ្លាមៗរួចរាលដាលដល់រថយន្តថែមទៀត។ខណះនោះដែរមានក្រុមតពន្លត់អគ្គិភ័យបានមកដល់កន្លែងកើតហេតុ បាញ់ពន្លត់តែអកុសលអីបុរសនោះបានស្លាប់បាត់ទៅហើយពិតជាសោកស្ដាយណាស់ជីវិតត្រូវបាត់បង់តែមួយរំពេចភ្នែក។

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftdnewsonline%2Fvideos%2F398574950950163%2F&show_text=0&width=560