កំពូលមនុស្ស ទើបតែរើមកនៅបានមួយខែ ដើរឈ្លោះជាមួយគេ​ឯងពេញមួយភូមិសរុបទាំងអស់២៩គ្រួសារ​

តារាចម្រៀង និងនិពន្ធទំនុកច្រៀងលោក ទ្រី សក្កដា ដែលប្រិយមិត្តភាគច្រើនបានស្គាល់គាត់តាមរយៈស្នាដៃនិពន្ធបទចម្រៀងថ្មីៗ ថែមទាំងអាចច្រៀងបានយ៉ាងពិរោះទៀត។ ថ្មីៗនេះ លោកបានបង្ហោះសារនូវលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយកំហឹងថា «តេីអ្នកណាខ្លះធ្លាប់មានអ្នកជិតខាងថោកទាបបែបនេះ? រស់នៅភូមិផងរបងជាមួយគ្នាក្នុងនាមជាមនុស្សមិនមែនសត្វ​ យេីងតែងតែមានការអធ្យាស្រ័យគ្នាទៅវិញទៅមក​ លោកឯងទេីបតែមកទិញផ្ទះបានមួយខែ​ លោកឯងឈ្លោះគ្នារករឿងគេមួយភូមិសរុបទាំងអស់២៩គ្រួសារ​! ជញ្ជាំងផ្ទះទាំងសងខាងជាកន្លែងសម្រាប់ចតយានយន្តរបស់ផ្ទះល្វែងទាំងអស់​ តែលោកឯងព្រោះតែការរកស៊ីលក់គ្រឿងឡានហ្នឹងចង់មកវាយទម្លុះជញ្ជាំងស្ទូចចេញស្ទូចចូលគ្រឿងឡានលោកឯង​ លោកឯងដឹងថាវាប៉ះពាល់ដល់គេគ្រប់គ្នាអត់? ហេតុអីក៏ចេះតែធ្វេីអ្វីតាមអំពេីចិត្តអញ្ចឹង?

ខ្ញុំយកឡានទៅចតមុខទ្វាជញ្ជាំងផ្ទះលោកឯងប៉ុណ្ណឹង​ បេីវាប៉ះពាល់ខ្លាំងណាស់​ លោកឯងអាចសួរគេបាន​ ថាឡានអ្នកណា​ ? អ្នកជិតខាងគេប្រាប់ហេីយ​ ព្រឹកមិញដោយសារវាគ្មានកន្លែងដាក់ឡាន​ បានខ្ញុំយកទៅចតនៅមុខហ្នឹង​! ហេីយផ្ទះលោកឯងមិនមែនមានច្រកចូលតែមួយហ្នឹងឯណា​ ហេីយកន្លែងហ្នឹងខ្ញុំចតរាល់ដង​ ក៏មិនដែលមានបញ្ហាអ្វីដែរ​ ទេីបតែលោកឯងមកនៅហ្នឹង​ បញ្ហាមិនចេះចប់! សួរថាខ្មាសខ្លួនឯងខ្លះអត់​ ដែលមានខួរជាមនុស្សនឹងគេដែរ​ តែរស់នៅមិនចុះសម្រុសនឹងគេមួយភូមិ​! លោកឯងយកហ្វឺតលុបមិនជ្រះមកសរសេរលេីឡានខ្ញុំ​ លោកឯងមានបំណងចង់រករឿងសងសឹកអ្នកភូមិនេះច្បាស់ណាស់! សូម្បីតែខាងសង្កាត់គេចេញលិខិតឱ្យលោកឯងរេីទ្វាដែក​ និងរៀបឥដ្ឋសារឡេីងវិញ​ លោកឯងមិនត្រឹមតែមិនធ្វេីទេ​ លោកឯងថែមទាំងបកក្រដាសបញ្ជាគេចោលទៀត​! លោកគិតថាការរស់នៅជារឿងចាញ់ឈ្នះមែនទេ? មនុស្សដូចលោកអន់ជាងសត្វតិរច្ឆានទៅទៀត​! គេរស់នៅសន្សំសុខ​ លោកឯងរស់នៅសន្សំរឿង! ថ្ងៃនេះខ្ញុំចំណាយពេលមួយម៉ោងដេីម្បីលុបអក្សរថោកទាបដែលលោកសរសេរលេីឡានខ្ញុំ​ ហេីយថែមទាំងគំរាមខ្ញុំថាលេីកទីមួយទៀត​! បេីប៉ះពាល់ឡានខ្ញុំម្តងទៀត​ ខ្ញុំអស់ការអត់ធ្មត់ហេីយណា​! មករស់នៅក្រោយគេ​ គួរតែរាប់ញាតិ​ តែអាគាត់នេះរាប់សត្រូវសាហាវ​! ខាងក្រោមជាស្នាមមេដៃ​អ្នកភូមិ​ និងការសម្រេចរបស់សង្កាត់​ តែវានៅតែមិនរុះរេីទ្វាដែកនោះចេញ​ ហេីយថែមទាំងហ៊ានបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃទៀត​! ខ្លាំងដៃណាស់អាឆេីត​ វាអាងអីទេរាល់ថ្ងៃហ្នឹងបានចេះតែដេីរឈ្លោះជាមួយគេគ្រប់គ្នាហ្នឹង​!»៕ អត្ថបទ៖ មេសា

មុនស្លាប់ ប្អូនស្រីម្នាក់នេះ បានប្រាប់បងស្រីថា លាហើយ មានគេមកចាំយក…

ថ្មីៗនេះបានកើតមាក់ការសោកសៅមួយបន្ទាប់ពីមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Zono Vlv បានធ្វើការបង្ហោះសារយ៉ាងខ្លោចផ្សារនៅលើបណ្តាញសង្គមរបស់ខ្លួនថាទុក្ខសោកដ៏ក្រៀមក្រំបំផុតបានកើតលើគ្រុមគ្រួសាររបស់គណនីហ្វេសបុកឈ្មោះ Zono Vlv បន្ទាប់ពីប្អូនស្រីពៅរបស់គាត់បានស្លាប់ចោល ក្នុងនោះគាត់ក៏បានបង្ហោះសាររៀបរាប់យ៉ាងនេះថា:

” ប្អូនស្រីពៅបងអើយអូនទៅចោលបងហើយ យប់នោះអូននិយាយលាម៉ាក់លាបងស្រី អូនថាអូនលាហើយ គេមកចាំយកអូនហើយ តែអូនមិនចង់ទៅទេបងព្រោះអូនស្លាញ់គ្រួសារយើងណាស់😣មិនចង់បែកពីគ្រួសារយើងទេ យប់នេះអូនពិតជាទៅពិតមែន😢 បងស្រីខំមើលអូនណាស់ ខំធ្វើសព្វគ្រប់បែបយ៉ាងដើម្បីអោយអូនជា តែចុងក្រោយគេនៅតែដាច់ចិត្តមកយកអូនចេញពីបងនឹងម៉ាក់ពិតមែន😭 ម៉េចក៏អ្នកឯងចិត្តអាក្រក់ម្ល៉េះគ្មានក្តីមេត្តាអីបន្តិចសោះចឹង យកប្អូនស្រីខ្ញុំចេញពីគ្រួសារខ្ញុំអញ្ជឹង😭 បងប្រាប់ថា អូនឯងជាទៅ ពេលជាបងទិញកងដៃ ទិញជិញ្ជៀនទិញអីអោយអូនពាក់អោយច្រើន

ពេលនោះអូនញញឹមស្រស់ណាស់ បងស្រីនៅចាំស្នាមញញឹមអូនមិនទាន់ភ្លេចទេ ប្អូនស្រីសំណព្វចិត្តបងអើយ បងសោកស្តាយខ្លាំងណាស់ មិនគួរណាអូនអាយុខ្លីចឹងទេ អូនស្អាត អូនឆ្លាត អូនពូកែ អូនល្អ អូនមានសព្វគ្រប់បែបយ៉ាង តែហេតុអីអូនមិននៅជាមួយបងនឹងម៉ាក់អោយបានយូរជាងនឹងទៀតមិនបានទេអី សូមអោយអូនទៅបានសុខណា ទៅកាន់ឋានសុខគតិភពផងចុះ សូមអោយកើតជាតិក្រោយកុំបីអភ្វ័ពដូចជាតិនេះទៀត បងស្លាញ់ប្អូនស្រីខ្លាំងណាស់ដឹងទេ ម្ចាស់ជីវិតបង បើមានជាតិក្រោយមែនពិត បងសូមប្រាថ្នាជួបអូនគ្រប់ៗជាតិណាប្អូនស្រីដ៏ល្អរបស់បង”។

ក្តៅៗ អាជ្ញាធររាជធានីភ្នំពេញចាប់វិធានការក្តៅ ចំពោះអ្នកដែលធ្វើរោងបុណ្យ ការ នឹងកម្មវិធីផ្សេងៗលើចិញ្ចើមផ្លូវ នឹងទ្រូងផ្លូវ

ភ្នំពេញ៖ នេះបើតាមការចេញផ្សាយនៅក្នុងផេកផ្លូវ ការរបស់រដ្ឋបាលរាជធានីភ្នំពេញនៅសេចក្ដីណែនាំ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ក្នុងនោះរដ្ឋបាល រាជធានីភ្នំពេញ នឹងឈប់ធ្វើរោងបុណ្យ ការ នឹងកម្មវិធីផ្សេងៗលើចិញ្ចើមផ្លូវ នឹងទ្រូងផ្លូវ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ តទៅ៕

ក្តៅៗ លោកឡាយ វណ្ណៈបានសារភាពថា សុំ​ស្បថថា​បាន​ស្នេហ៍ តែ​មិន​បាន​សម្លាប់ ចែវ សុ​វ​ឌ្ឍ​នា ទេ

ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៣ មក​រា ២០១៩​នេះ ក្នុង​សវនាការ ជនជាប់ចោទ ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ បដិសេធ​ថា ពុំ​បាន​សម្លាប់​ស្ត្រី​មេ​មា​យ​កូន​៣ អ្នក​នាង ចេ​វ សុ​វ​ឌ្ឍ​នា ទេ ដោយ​សុំ​ឱ្យ​តុលាការ​រក​យុត្តិធម៌ ។

ទោះបី​យ៉ាងណា ក្រោយ​ពី​ស្តាប់​សក្ខីកម្ម​របស់​ជនជាប់ចោទ ឡាយ វណ្ណៈ បាន​តែ​ម្នាក់​ប៉ុណ្ណោះ ក៏​បាន​សម្រេច​ផ្អាក​សវនាការសិន ហើយ​តុលាការ​បាន​លើក​ពេល​បន្ត​ធ្វើ​ទៅ​ថ្ងៃក្រោយ​ទៀត ដោយ​មិន​កំណត់ពេលណាឡើយ ។

សូម​បញ្ជាក់​ថា សវនាការ​ធ្វើ​ឡើង​តាំងពី​ព្រឹក​ថ្ងៃ​ទី​២៣ មក​រា ២០១៩​នេះ ដឹកនាំ​ដោយ​លោក ហម ម៉េ​ង​សែ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ ហើយដោយ​មាន​លោក​ព្រះរាជអាជ្ញា​រង លោក ប្លង់ សុផល ជា​តំណាង​អយ្យការ ។

នៅ​ក្នុង​សវា​នា​ការ​នា​ព្រឹក​នេះដែរ តុលាការ​បាន​សាកសួរ​ជនជាប់ចោទ ជុំវិញ​ការ​ស្លាប់​របស់​ជន​រង​គ្រោះ ឡាយ វណ្ណៈ បាន​សារភាព​ថា «​លោក​បាន​ស្គាល់ ចេ​វ សុ​វ​ឌ្ឍ​នា ក្នុង​អំឡុង​ឆ្នាំ​២០១៦ តាម​រយៈ​មេ​គយ​ខេត្តតាកែវ​ម្នាក់ ។ ស្គាល់គ្នា​បាន​ជិត​១​ខែ ហើយ​បាន​រួមរស់​ស្នេហា​ជាមួយ​នាង ចេ​វ សុ​វ​ឌ្ឍ​នា ដែល​ជា​ស្រី​មេម៉ាយ​កូន​៣ បាន​សម្រេច​ដូច​បំណង ក្នុង​នាម​គូស្នេហ៍​ស៊ីជម្រៅ ។

ក្នុង​រយៈពេល​នៃ​ការ​ស្រលាញ់​គ្នា​លួចលាក់​នេះ លោក​ជាមួយ​នាង ចេ​វ វ​ឌ្ឍ​នា មានការ​រកាំរកូស​គ្នា​ជា​ញឹកញាប់ ដោយសារ​តែ​ជន​រង​គ្រោះ មានចិត្ត​ប្រចណ្ឌ លោក​រឿង​មាន​ស្រី​ផ្សេង​ទៀត ថែម​ទាំង​សុំ​ឱ្យ លោក​យក​នាង​ធ្វើ​ប្រពន្ធ​ទី​២ ដោយ​បើកចំហ​ថែម​ទៀត​ផង ។

នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ ដែល​ជា​ថ្ងៃ​កើតហេតុ ឡាយ វណ្ណៈ បាន​ទៅ​ជួប​ជន​រង​គ្រោះ នៅផ្ទះ​ដែល​ខ្លួន​ជួល​ឲ្យ​ស្នាក់​នៅ ហើយ​ពេល​នោះ ឡាយ វណ្ណៈ និង​ជន​រង​គ្រោះ បាន​ឈ្លោះ​គ្នា លោក​បាន​និយាយ​គ្នា​ម្ដងទៀត ប៉ុន្តែ​និយាយ​គ្នា​មិន​ត្រូវ​សោះ លោក​ក៏​ត្រឡប់​ទៅ​វិញ ពេល​នោះ ចែវ សុ​វ​ឌ្ឍ​នា បា​និយាយ​ពីលើ​ជណ្ដើរ​មក​ថា បើ​ថ្ងៃនេះ បង​ចេញ​ផុត​ពី​មាត់ទ្វារ​ផ្ទះ បង​នឹង​លែង​បាន​ជួប​មុខ​អូន​រហូត​ហើយ ពេល​នោះ​លោក​នៅ​តែ​ដើរ​ចេញ ហើយ​ឡើង​​រថយន្ត​ជិះ​មក​ផ្ទះ​វិញ ។ លុះ​ពេល​មក​ដល់​ផ្ទះ ស្រាប់តែ ចាន់ រី (​អ្នកបម្រើ​នៅផ្ទះ ចេ​វ សុ​វ​ឌ្ឍ​នា​) ទូរស័ព្ទ​មក​ប្រាប់​ថា វ​ឌ្ឍ​នា យក​កាំបិត​អា​ដៃ ​ប៉ុន្តែ​នាង​និង​ប្ដី បាន​ដណ្ដើម​យក​កាំ​បិទ​ហើយ ។ មួយ​សន្ទះ​ក្រោយមក​ស្រាប់តែ ចាន់ រី ទូរស័ព្ទ​មក​ម្ដងទៀត​ថា វ​ឌ្ឍ​នា ចងក​សម្លាប់​ខ្លួន​ហើយ ពេល​នោះ​លោក​មិន​ជឿ​ទេ ប៉ុន្តែ​បាន​ឲ្យ​សាម៉ៃ (​ជា​អ្នកបើកបរ​ឲ្យ ឡាយ វណ្ណៈ​) ទៅ​មើល ពេល​ទៅ​ដល់​សា​ម៉ៃ ប្រាប់​តាម​ទូរស័ព្ទ​ថា បងស្រី​ចងក​សម្លាប់​ខ្លួន​មែន ។

ពេល​នោះ​លោក​តក់ស្លុត​ណាស់ ក៏​បាន​ប្រាប់​ឲ្យ​សា​ម៉ៃ ទៅ​យក​ទូរស័ព្ទ​២​គ្រឿង​របស់​នាង មក​ទុក​ដោយសារ​ក្នុង​ទូរស័ព្ទ មាន​ថតរូប​លោក​ជាមួយ​នាង​យ៉ាង​ច្រើន ព្រោះ​មិន​ចង់​ឲ្យ​រូបភាព​ក្នុង​ទូរស័ព្ទ​ត្រូវ​បែកធ្លាយ​ដល់​ដៃ​អ្នកកាសែត ។បន្ទាប់​មក​លោក​ក៏​បាន​ផ្តល់​ដំណឹង​នេះ ដោយ​ហៅ​ទូរស័ព្ទ​ទៅ ឡាយ ណា​រិ​ទ្ធ ជា​បងប្រុស និង​ជា​ស្នងការ​រង ឱ្យទៅ​ជួយ​មើល​កន្លែង​កើតហេតុ » ។ជនជាប់ចោទ ឡាយ វណ្ណៈ នៅ​តែ​បដិសេធ​ដដែល​ដូចកាលពីមុន​ពេល​សមត្ថកិច្ច​ចាប់ខ្លួន ថា លោក​មិន​បាន​សម្លាប់​នាង ចេ​វ សុ​វ​ឌ្ឍ​នា ទេ លោក​បាន​ស្បថ​ចំពោះ​មុខ​មនុស្ស​នៅ​ក្នុង​សវនាការ​ថា «​បើ​ខ្ញុំ​បាន​សម្លាប់ ចេ​វ សុ​វ​ឌ្ឍ​នា មែន សូម​វត្ថុ​ស័ក្តិ​សិទ្ធ បរាមុខ​ខ្ញុំ… ឲ្យ​ខ្ញុំ និង​ប្រពន្ធ​កូន​ស្លាប់​តៃហោង​… ធ្លាក់​នរក​៩​ជាន់ អត់​ចាប់ជាតិ​» ។

គួរ​រំលឹក​ថា ជន​រង​គ្រោះ​ឈ្មោះ ចែវ សុ​វ​ឌ្ឍ​នា អាយុ​៣៦​ឆ្នាំ មានកូន​៣​នាក់​ក្នុង​បន្ទុក ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចងក​ក្នុង​បន្ទប់ដេកនៃ​ផ្ទះ​ជួល​ក្នុងភូមិ​ផ្សារ​តា​កោរ សង្កាត់​រការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ មួយ​ឆ្នាំ​មុន ។ កាលពី​ពេល​នោះ សមត្ថកិច្ច​ខេត្តតាកែវ អះអាង​ថា ជន​រង​គ្រោះ ធ្វើ​អត្តឃាត​ខ្លួនឯង ប៉ុន្តែ​ក្រោយ​ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​មួយ​ក្រុម បង្ហាញ​ថា ស្ត្រីជន​រង​គ្រោះ​ត្រូវ​បាន​ធ្វើឃាត​ទៅ​វិញ ទើប​សមត្ថកិច្ច​ជំនាញ​របស់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំង​៤​នាក់​រួម​មាន ៖ឈ្មោះ ឡាយ វណ្ណ​: ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ អតីត​អភិបាល​ខេត្តតាកែវ និង​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ អតីត​ស្នងការ​រង​ខេត្តតាកែវ ជាប់​ពី​បទ​ឃាតកម្ម យោង​តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ។ឈ្មោះ ម៉េ​ន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​តៃកុង​ឡាន​របស់ លោក ឡាយ វណ្ណ​: និង​ឈ្មោះ ជឹ​ម វុ​ធ ហៅ ថូ​ត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​អ្នកបម្រើ​នៅផ្ទះ​របស់​លោកស្រី ចែវ សុ​វ​ឌ្ឍ​នា ពី​បទ​លាក់​បំបាំង​តម្រុយ យោង​តាម​មាត្រា​៥៣២ នៃ​ក្រមព្រហ្មទណ្ឌ ៕

ពុទ្ធោលោកអើយ តារាសំដែង រឿន សារ៉ាត់ លង់ទឹកស្លាប់កាលពីម្សិលមិញ នៅខេត្តកំពតចំណែកឯឪកពុកយំបោក..

មានរឿងគួរអោយសោកស្ដាយបំផុតដែលលោក រ៉ាត់ ណាវ៉ាត់ ហៅសារ៉ាត់ ត្រូវបានបាត់បង់ជីវិតទាំងវ័យក្មេង ហើយជាតារាសិល្បះទើបចូលប្រឡូកផងដែរ ដែលធ្វើឲ្យមឹត្តភក្តគ្រួសារ មានការយំសោកស្ដាយយ៉ាងខ្លាំងបំផុត។ហេតុការណ៏នេះកើតឡើងនៅថ្ងៃទីថ្ងៃទី22 ខែ មករា​​​ឆ្នាំ2019 ដោយការស្លាប់របស់គាត់ដោយសារសារលង់ទឹកស្លាប់ ក្នុងពេលវើដំណើរទៅដើលេង ជាមួយលោកតារាសម្តែង លោកយូ ឌីស្កូ នៅខេត្តកំពត។ដោយឡែកនោះក្រោយមហាជនបានដឹងរឿងនេះមកក៏មានការសម្ដែងនូវការរំលែកទុក និងជាពិសេសមឹត្តរួមអាជីពចូលរួម សោកស្តាយពីក្រុមគ្រួសារនៃសព​ ក្រុមគ្រួសារគាត់ក្រីក្រណាស់សូមបងប្អូន​​​និងមិត្តរួមអាជីពមានសទ្ធាជ្រះថ្លាអាចចូលជាបញ្ចយ​​តាមរយះលេខទូរសព្ទ ប៉ារបស់គាត់ផ្ទាល់តែម្តង​ 016 91 59 86 សពតម្តល់នៅវត្តទឹកថ្លា​​ នៅវេលារម៉ោង ២ រសៀល នេះ ។ប្រភព៖ អ៊ឹម ជីវ៉ា

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Femchivaartclub%2Fvideos%2F2133768930025363%2F&show_text=0&width=560

តុលាការ​កាត់ទោសអតីត​អភិបាល​ខេត្តតាកែវ ឡាយ វណ្ណៈ និង​បក្ខពួក

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មក​រា ២០១៩​នេះ លោក ហម ម៉េ​ង​សែ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ធ្វើ​ជា​ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ ដឹកនាំ​សវនាការ​កាត់ទោស ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ និង​បក្ខពួក​៣​នាក់​ទៀត ពាក់ព័ន្ធ​សំណុំរឿង​ឃាតកម្ម​លើ​ស្ត្រី​មេ​មា​យ​រូប​ស្រស់ ដែល​មានឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា ។

សូម​ជម្រាប​ថា តុលាការ​បាន​បិទ​ការ​ស៊ើបសួរ និង​សម្រេច​ចោទប្រកាន់​លើ​ឈ្មោះ ឡាយ វណ្ណ​: ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ និង​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ អតីត​ស្នងការ​រង​ខេត្តតាកែវ និង​ត្រ​វ​ជា​បងប្រុស​បង្កើត​របស់​លោក ឡាយ វណ្ណៈ ពី​បទ​ឃាតកម្ម ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​ផ្សារ​តា​កោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ ។​យោង​តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ បទ​ឃាតកម្ម​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១០​ឆ្នាំ ទៅ​១៥​ឆ្នាំ ។

ចំណែកឯ ជនជាប់ចោទ​ពីរ​នាក់​ទៀត ឈ្មោះ ម៉េ​ន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​តៃកុង​ឡាន​របស់ លោក ឡាយ វណ្ណ​: និង​ឈ្មោះ ជឹ​ម វុ​ធ ហៅ ថូ​ត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​អ្នកបម្រើ​នៅផ្ទះ​របស់​លោកស្រី ចែវ សុ​វ​ឌ្ឍ​នា ពី​បទ​លាក់​បំបាំង​តម្រុយ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​ផ្សារ​តា​កោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ ។ យោង​តាម​មាត្រា​៥៣២ នៃ​ក្រមព្រហ្មទណ្ឌ បទល្មើស​នេះ កំណត់​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ ៕

ក្តៅៗទីបំផុត តុលាការ​កាត់ទោស​លោក​ ឡាយ​ វណ្ណៈ​ អតីត​អភិបាល​ខេត្ត​តាកែវ​ និងបក្ខពួក នៅព្រឹកនេះហើយ ពីបទ​…

​នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាប់ផ្តើមលើកយកសំណុំរឿងអតីត អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណ: ដែលជាប់ចោទលើករណីឃាតកម្ម មកជំនុំជម្រះ។ ដែលអង្គសវនាការនេះ ដឹកនាំដោយ លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងនិងជាប្រធានក្រុមប្រឹក្សារជំនុំជម្រះ។បើតាមមន្ត្រីតុលាការបញ្ជាក់ថា សវនាការនេះ ធ្វើឡើង បន្ទាប់ពី​បើក​ការ​ស៊ើបសួរ​ អស់​រយៈពេល​ជាង​៩​ខែ​រួច​មក ក្នុងសំណុំរឿង​ឃាតកម្ម​សម្លាប់​នារី ចេវ សុ​វឌ្ឍនា ហើយមាន​លោក​ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ​និង​បក្ខពួក​៣​នាក់​ជា​ជនជាប់ចោទ​បាន​ត្រូវ​តុលាការ​លើក​យកមក​បើក​សវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​២៣​ខែ​មករា​ឆ្នាំ​២០១៩នេះ​។

​គួររំលឹកថា លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០១៨ បាន​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ និង បក្ខពួក​៣​នាក់​ទៀត ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​។​ចំណែក​មនុស្ស​ពីរ​នាក់​ទៀត ត្រូវបាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ ព្រោះ​មិន​ជាប់​ពាក់ព័ន្ធ​។​​ជនសង្ស័យ​ត្រូវ​ចោទ​ទាំង​៤​នាក់​រួមមាន​៖ ទី​១៖ លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ​, ទី​២៖ លោក ឡាយ ណា​រិទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស លោក ឡាយ វណ្ណៈ​, ទី​៣៖​ឈ្មោះ ម៉េន សា​ម៉ៃ អ្នក​បើក​ឡាន​ឲ្យ​លោក ឡាយ វណ្ណៈ និង​ទី​៤៖ ឈ្មោះ ជឹម វុ​ធ ហៅ ថូត ជា​អ្នកបំរើ​នៅ​ផ្ទះ​នាង ចេវ សុ​វឌ្ឍនា​។ ចំណែក​មនុស្ស​ពីរ​នាក់​ទៀត​ត្រូវបាន​អនុញ្ញាត​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​មានឈ្មោះ ឈ្មោះ ចាន់ រី ភេទ​ស្រី និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើក​ឡាន​ឱ្យ​លោក ឡាយ ណា​រិទ្ធ​។​

​ប្រភពពី​តុលាការ​បាន​បញ្ជាក់ថា​លោក ឡាយ វណ្ណៈ អាយុ​៤៥​ឆ្នាំ និង លោក ឡាយ ណា​រិទ្ធ អាយុ​៤៦​ឆ្នាំ ជាប់​ចោទប្រកាន់​ពីបទ​ឃាតកម្ម ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ តាម​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ​។​​ឈ្មោះ ម៉េន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង ឈ្មោះ ជឹម វុ​ធ ហៅ​ថូត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជាប់​ចោទប្រកាន់​ពីបទ​លាក់​បំបាំង​តម្រុយ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ តាម​មាត្រា​៥៣២ នៃ​ក្រម​ព្រហ្មទណ្ឌ​។​​យោង​តាម​ច្បាប់​ក្រម​ព្រហ្មទណ្ឌ បានចែង​ថា មាត្រា​១៩៩: បទ​ឃាតកម្ម​៖ អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា ដោយ​ប្រើ​អាវុធ ឬ​មិន​ប្រើ​អាវុធ ដោយ​គ្មាន​ស្ថាន​ទម្ងន់​ណា​មួយ​ដូច​បាន​កំណត់​ក្នុង​មាត្រា​២០០ (​បទ​ឃាតកម្ម​គិតទុក​ជាមុន​) ដល់​មាត្រា​២០៥ (​បទ​ឃាតកម្ម​ដោយ​មាន​ទារុណកម្ម អំពើ​ឃោរឃៅ ឬ​អំពើ​រំលោភ​សេពសន្ថវៈ​) នៃ​ក្រម​នេះ គឺជា​ឃាតកម្ម​។​ឃាតកម្ម​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១០(​ដប់​)​ឆ្នាំ ទៅ​១៥(​ដប់​ប្រាំ​)​ឆ្នាំ​។ មាត្រា​៥៣២៖ បទ​លាក់​បំបាំង​តម្រុយ​៖ អំពើ​កែប្រែ លុបបំបាត់ ឬ​លាក់​បំបាំង​តម្រុយ ឬ​ស្លាកស្នាម​នៅលើ​ទីកន្លែង​នៃ​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម ក្នុង​គោលបំណង​ធ្វើ​ជា​ឧបសគ្គ​ដល់​ការស្វែងរក​ឲ្យឃើញ​នូវ​ការ​ពិត ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១(​មួយ​)​ឆ្នាំ ទៅ​៣(​បី​)​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២,០០០,០០០(​ពីរលាន​)​រៀល ទៅ​៦,០០០,០០០(​ប្រាំមួយ​លាន​)​រៀល​៕​

ក្តៅៗទីបំផុត តុលាការកាត់ទោសមន្រ្តីនគរបាល ដែលវាយយុវជនម្នាក់ដើម្បីគៀបស៊ីនៅពេលយប់ នាំឲ្យកក្រើកពេញ Facebook ឲ្យជាប់ពន្ធនាគារចំនួន…

ទីបំផុត! ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញលោក លាង សំណាត់ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ បានបើកសវនាការ ប្រកាសសាលក្រមសម្រេចផ្តន្ទាទោស បុគ្គលឈ្មោះ សុន ពិសាល ជាមន្ត្រីនគរបាល មានតួនាទីនាយរងផ្នែកបន្ទប់ពិសោធន៍ នៃនាយកដ្ឋាននគរបាលបច្ចេសទេស និងវិទ្យាសាស្រ្ត ដាក់ពន្ធនាគារ២ឆ្នាំ តែអនុវត្តទោស១ឆ្នាំ ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»។

សូមបញ្ជាក់ថា អតីតមន្រ្តីនគរបាលរូបនេះ រួមជាមួយបក្ខពួកមួយចំនួនទៀត តែងតែធ្វើសកម្មភាពចាប់វាយជនរងគ្រោះ ជាពិសេសនៅពេលយប់ ដើម្បីគៀបស៊ី ដោយពួកគេតាំងខ្លួនជាក្រុមសមត្ថកិច្ច បង្ក្រាបមុខសញ្ញា ប៉ុន្តែនៅទីបំផុត ត្រូវជាប់ខ្នោះ និងធ្វើឲ្យមានការរិះគន់ពេញបណ្តាញសង្គម Facebook។

សាលក្រមរបស់តុលាការ ក៏បានបង្គាប់ឲ្យជនជាប់ចោទ ត្រូវសងសំណងដល់ជនរងគ្រោះឈ្មោះ អ៊ឺម បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ចំនួន១ម៉ឺនដុល្លារ​ផងដែរ។ជនជាប់ចោទ សុន ពិសាល ត្រូវនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ។

គួររំលឹកថា មន្ត្រីនគរបាលរូបនេះ និងបក្ខពួកមួយក្រុម មានខ្លះស្លៀកពាក់ជាឯកសណ្ឋានមន្រ្តីនគរបាលជាតិ និងខ្លះស៊ីវិល បានចាប់យុវជនម្នាក់ដាក់ខ្នោះ និងវាយដំ រួចចាប់អូសឡើងលើម៉ូតូកង់បី ដឹកយកទៅទម្លាក់ចោលនៅក្នុងក្រសួងមហាផ្ទៃ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ៣៦០ កែងផ្លូវ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងអំពើហិង្សានេះ ជនរងគ្រោះមានស្នាមរងរបួសធ្ងន់ត្រង់ចិញ្ចើមខាងស្តាំ និងដៃមានជាប់ខ្នោះពេលនាំទៅដល់មន្ទីរពេទ្យ។ទោះជាយ៉ាងណាក៏ដោយ សាលក្រមតុលាការ ក៏បានទុកសិទ្ធិឲ្យជនត្រូវចោទប្តឹងទាស់តាមកំណត់ច្បាប់ផងដែរ៕

លោក ឧកញ្ញា ដួង ឆាយ ៖ បន្តទាមទាររកយុត្តិធម៍ជូនកូនប្រុសច្បងនៅតុលាការទីក្រុងបាងកកពីមន្ទីរពេទ្យ BUMRUNGRAD (មានវីឌីអូ)

ប្រិយមិត្តពិតជាបានស្គាល់ហើយ អំពីលោក ឧកញ្ញា ចិត្តធម៌ ដួង ឆាយ លោកតែងតែជួយមនុស្សក្រក្សត់ និងទូរគតជនផ្សេងៗ យ៉ាងណាមិញ ថ្ងៃនេះប្រភពហ្វេសប៊ុកលោក ឧកញ៉ា ឌួង​​ ឆាយ បានលើកឡើងថា “បន្តទាមទាររកយុត្តិធម៍ជូនកូនប្រុសច្បងរបស់ខ្ញុំនៅតុលាការទីក្រុងបាងកកពីមន្ទីរពេទ្យ BUMRUNGRAD” គូរបញ្ចាក់ថា កាលពីឆ្នំា ២០១៧ កន្លងទៅ “កូនប្រុស របស់លោកឧកញ៉ា ឌួង ឆាយ បានធ្លាក់ខ្លួនឈឺភ្លាម លោកបានបញ្ចូនកូនទៅមន្ទីរពេទ្យថៃឈ្មោះ Bumrungrad ដើម្បីធ្វើការព្យាបាល ប៉ុន្តែអាការៈហាក់ដូចមិនធូរស្រាល រួចធ្វេសប្រហែលដល់ខួរក្បាលកូនគាត់ មានបញ្ហានៅពេទ្រនេះយ៉ាងធ្ងន់ ដោយមើលឃើញពីចំណុចខ្វះខាត និងធ្វេសប្រហែស ភាគីខាងមន្ទីរពេទ្យ Bumrungrad ទើប ឧកញ៉ា ឌួង​​ ឆាយ សំរេចចិត្តដាក់ពាក្យបណ្តឹងមន្ទីរពេទ្យ។ យ៉ាងណាមិញចង់ជ្រាបច្បាស់សូមទស្សនាវីដីអូរកាលពីឆ្នំានោះ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FDuongChayPage%2Fvideos%2F260802957600713%2F&show_text=0&width=560

មន្ត្រីយោធាម្នាក់ បើករថយន្ត Lexus 330 បុកចូលហាងលក់សម្លៀកបំពាក់យីហោ ម៉ាយស្ត័រ ផ្អើលអ្នកលក់ទាំងកណ្ដាលថ្ងៃត្រង់

ខេត្តកណ្ដាលៈ កាលពីវេលាម៉ោង១២ៈ៥០ នាទីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយមន្រ្ដីយោធាម្នាក់ បានបើករថយន្តលុចស៊ីស RX330 មួយគ្រឿង បុកចូលហាងលក់សម្លៀកបំពាក់យីហោ ម៉ាយ ស្ត័រ បណ្ដាលឲ្យរងការខូចខាតសម្ភារមួយចំនួនក្នុងផ្ទះ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ចំពោះករណីនេះ មិនបង្កឲ្យអ្នករងរបួសនោះទេ ក្រោយកើតហេតុ ស្រាប់តែមានស្រ្ដីម្នាក់ ដែលជាម្ចាស់ឡាន បានចូលខ្លួនដោះស្រាយ នឹងម្ចាស់ហាងចចារគ្នាបញ្ចាប់រឿង ដោយសង់សំណងជាលុយ ៕