បុរសម្នាក់មានមន្តស្នេហ៏ឆក់បេះដូងនារីបរទេស ក្នុងគោលបំណង ដែលគ្រប់គ្នាមិនជឿ…

បរទេស៖ ករណីស្នេហាឆ្លងទ្វីបគឺជារឿងមិនងាយស្រួលប៉ុន្មានទេ ប៉ុន្តែបុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ដែលមានរូបសម្បត្តិមិនសូវបានទេ ប៉ុន្តែគាត់អាចយកបេះដូងនារីជនជាតិអង់គ្លេស ដែលមានរូបសម្បត្តិស្រស់ស្អាតខ្លាំងណាស់ នាងមកពីទីក្រុង Manchester ដើម្បីមកជួបគាត់ ក្នុងគោលបំណងរៀប​អាពាហ៍ពិពាហ៍​ជាមួយនឹងគាត់។ដោយឡែកបុរស​ឥណ្ឌូនេស៊ី​ខាងលើ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ Karna Radheya​ ចំណែក​ភរិយា​ថ្មីថ្មោង​របស់គេ​មានឈ្មោះ Polly Alexandria Robinson ជា​នារី​អង់គ្លេស មាន​រូបឆោម​ស្រស់​សោភា និង ​ជានា​រី​ដែលមាន​មនុស្ស​ប្រុស​ជាច្រើន​ចោមរោម​ស្រឡាញ់​ផងដែរ កាលពី​មិនទាន់​រៀបការ ។

គួរបញ្ចាក់ផងដែរថា​លោក Karna Radheya​ បានឱ្យដឹងថា មុន​សម្រេចចិត្ត​រៀបការ ពួកគេ​បាន​ស្រឡាញ់​ស្គាល់​ចិត្តថ្លើម​គ្នា ដោយ​ជួបគ្នា​ដំបូង​នៅ​កោះ​បាលីឯណោះ៕