ពុទ្ធោលោកអើយ សូមជួយលោកពូក្តឹបផងកូនសប្បាយចិត្តពេលគ្រូពេទ្យប្រាប់ថា អាចព្យាបាលបាន តែប៉ាអើយ តើយើងត្រូវទៅរកប្រាក់ឯណាដល់ទៅជាង១ម៉ឺនឯណោះ

ថៃ៖ ដូចដែលប្រិយមិត្តបានដឹងរួចមកហើយ ពីស្ថានភាពរបស់តារាកំប្លែង លោកពូ ក្តឹប ត្រូវបញ្ជូនទៅមន្ទីរពេទ្យនៅប្រទេសថៃ ព្រោះថាស្ថានភាពរបស់លោកពូគឺកាន់តែធ្ងន់ធ្ងរខ្លាំងហើយ។យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Srey Na FC បានបង្ហោះសារយ៉ាងដូច្នេះថា “24.01.2019 រយៈពេលបួនថ្ងៃហើយដែល ឪ ទៅព្យាបាលជំងឺនៅឯប្រទេសថៃ🇨🇷ស្ថានភាពជំងឺឪធ្ងន់ធ្ងរ តែលោកគ្រូពេទ្យគាត់បាននិយាយប្រាប់កូនថាជំងឺឪនៅមានសង្ឃឹមអាចព្យាបាលបាន👩‍⚕️កូនសប្បាយចិត្តខ្លាំងណាស់ 😊 តែអ្វីដែលធ្វើអោយកូនកង្វល់ចិត្តនោះគឺកូនពុំមានថវិកាគ្រប់គ្រាន់ក្នុងការព្យាបាលជំងឺ ឪទេ លោកគ្រូពេទ្យបានប្រាប់ទៀតថា ស្ថានភាពជំងឺ ឪ គឺត្រូវចំណាយប្រាក់អស់ជាង 1មុឺនដុល្លារជាបន្ទាន់ តើអោយកូនទៅរកលុយនៅឯណាទៅ ឪលុយជាង1មុឺនត្រូវកាជាបន្ទាន់😭សូមមិត្តអ្នកសិល្បៈករសិល្បៈការនីមេត្តាជួយដល់លោកពុកនាងខ្ញុំផង🙏🏻🙏🏻(នាយក្ដឹប)តារាកំប្លែងជើងចាស់😭😭ជួយស៊ែរម្នាក់ »1«បានទេ🙏🏻🙏🏻»មន្ទីរពេទ្យសុរិន្ទ« នៅប្រទេស៍ថៃ»🇨🇷🇨🇷🇨🇷🇨🇷”។