មិនធម្មតា នីឡា ទទួលបានកាដូគ្រឿងអលង្ការពេជ្រ ពីមនុស្សម្នាក់ ដែលនាងហៅម្តាយក្មេក

ភ្នំពេញ៖ ក្រោយទទួលបានប្រជាប្រិយភាពខ្លាំង នៅលើវិថីសិល្បៈ ឃើញថាតារាកំប្លែងស្រី វ៉ាន់ នីឡា មានរូបសម្រស់កាន់តែលេចធ្លោនិងស្អាតឡើង ចំណែកឯការងារសិល្បៈក៏កាន់តែរលូនទៅមុខគួរឲ្យកត់សម្គាល់ មុខរបររកស៊ីរបស់នាងក៏កាក់កបទៅតាមនោះផងដែរ។

តែបើនិយាយពីរឿងជីវិតគូស្នេហារបស់តារាស្រីរូបនេះវិញ ឃើញថាក្រោយពីបានផ្តាច់ពីជាមួយនឹងអតីតគូដណ្តឹងអស់ពេលជាច្រើនឆ្នាំ នាងក៏បានស្វែងរកមនុស្សយល់ចិត្តម្នាក់ទៀត ដែលតែងតែនៅក្បែរនាងស្ទើរគ្រប់ពេល។

តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះនោះគឺ កាលពីពេលថ្មីៗនេះតារាស្រីរូបស្រស់ បានបង្ហាញនូវឈុតគ្រឿងអលង្ការពេជ្រដ៏ចែងចាំងរបស់ខ្លួន នៅលើបណ្តាញសង្គម Story អ៊ីនស្រ្តាក្រាមរបស់នាង ដែលបានធ្វើការភ្ជាប់ជាមួយសារដ៏ខ្លីថា មានអត្ថន័យថា«កាដូបានមកពី ម្តាយក្មេក»។

ក្រោយពីបានឃើញបែបនេះ អ្នកគាំទ្រជាច្រើន ពិតជាមិននឹកស្មានថាស្ងាត់ៗ នាងក៏ទទួលបានកាដូពីអ្នកម្តាយក្មេកយ៉ាងដូច្នោះ មិនត្រឹមតែប៉ុណ្ណោះ កាលពីព្រឹកមិញនេះ នាងក៏បានធ្វើការបង្ហាញខ្លួនជាមួយនឹងឈុតខ្សែ.ក ដ៏ស្អាតនេះ ពាក់ចូលរួមកម្មវិធីផងដែរ៕សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖