ក្តៅៗ អភិបាល​ខេត្ត​ព្រះសីហនុ : ពេល​ឃាត់ខ្លួនពលរដ្ធម្សិលមិញនេះ​ លោកដេក​អត់​លក់​ទេ​ ពិបាកចិត្ត​ណាស់​ ព្រោះថា….

ព្រះសីហនុ​៖​មានការ​ឃាត់​ខ្លួន ធ្វើឡើង​នៅថ្ងៃទី​២៤​ ខែ​មករា​ បន្ទាប់​ពី​ពលរដ្ឋ​រារាំង​ ដោយ​ដុត​កង់​ឡាន​ គប់​ដប​សាំង​ និង​ ដុំ​ថ្ម​លេី​សមត្ថកិច្ច​ នៅ​ចំណុច​ដី​ទំនាស់​ក្រោយ​វត្ត​អូរត្រេះ​ ឃុំ​បិត​ត្រាំង​​ ស្រុក​ព្រៃ​នប់​ ។អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ ឃាត់​ខ្លួន​ពលរដ្ឋ​៤នាក់​ ដោយ​ចោទប្រកាន់​ថា​ ​ រារាំង​សមត្ថកិច្ច​ពេល​អនុវត្ត​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល​ ប្រគល់​ដី​ទំនាស់​ជូន​ឧកញ៉ា​ ស៊ីវ​ គង់​ទ្រីវ​ ។លោក​ផៃ ប៊ុនវណ្ណៈ​ អភិបាលរងខេត្តព្រះសីហនុ​ ថ្លែងថា មានពលរដ្ឋចំនួន៤រូបត្រូវបានអាជ្ញាធរឃាត់ខ្លួន​បណ្តោះអាសន្នបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោមហេតុផលថាបានរារាំងការបំពេញភារកិច្ចរបស់សមត្ថកិច្ច។អា​ជ្ញាធរមិនមានគម្រោងថានឹងបញ្ជូនទៅផ្តន្ទាទោសតាមផ្លូវតុលាការនោះទេ ក្នុងករណីមិនមានពិរុទ្ធភាពធ្ងន់ធ្ងរ ដោយគ្រាន់តែឃាត់ខ្លួនបណ្តោះអាសន្ននាំយកមកសាកសួរនិងធ្វើកិច្ចសន្យាតែប៉ុណ្ណោះ។យ៉ាងណាមិញ មុននេះបន្តិចអភិបានខេត្តព្រះសីហនុបានលើកឡើងដែរថា “ពេល​ឃាត់​មនុស្ស​ ដេក​អត់​លក់​ទេ​ ពិបាកចិត្ត​ណាស់​ !” ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីឌីអូខាងក្រោម

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FcpcnewsOfficialChannel%2Fvideos%2F2004538322946481%2F&show_text=0&width=476