តាមមាត្រាទី ១១ នៃច្បាប់ចរាចរណ៍ដីគោក បានចែងថាពន្លឺភ្លើងពណ៌ក្រហមជាសញ្ញាឃាត់អោយឈប់ អ្នកបើកបរត្រូវឈប់នៅមុខខ្សែបន្ទាត់គំនូសជាប់ពណ៌សកាត់ទទឹងទ្រូងផ្លូវឬមុខគំនូសសម្រាប់អ្នកថ្មើរជើងឆ្លងកាត់ ។ បើគ្មានឧបសគ្គ នៅខាងមុខ យានជំនិះខាងស្ដាំបំផុតអាចបត់ស្ដាំបានដោយប្រុងប្រយ័ត្ន លើកលែងតែមានភ្លើងសញ្ញាព្រួញក្រហមហាមបត់ស្កាំ។ក្នុងកម្មវិធីបេសកកម្មប្រចាំសប្ដាហ៍របស់ទូរទស្សន៍ PNN លោកវរសេនីយ៍ឯក ថី វិសាល នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបកស្រាយកាន់តែច្បាស់បន្ថែមទៀតជុំវិញការបត់ស្ដាំនៅពេលភ្លើងចរាចរណ៍លោតពន្លឺក្រហម។លោកបានបកស្រាយថា ក្នុងករណីដែលភ្លើងចរាចរណ៍លោតពន្លឺក្រហម អ្នកអាចបើកបរអាចបត់ស្ដាំបាន ប្រសិនបើច្បាស់ថាគ្មានឧបសគ្គនៅខាងមុខ។ លោក គង់ រតនៈ អនុប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ក៏បានលើកឡើងដូចគ្នានេះដែរ ប៉ុន្តែលោកសង្កត់ធ្ងន់ថាអ្នកអនុវត្តច្បាប់មួយចំនួនបានកេងប្រយោជន៍លើចំណុចនេះ។ក្នុងករណីដែលនៅខាងស្ដាំនៃភ្លើងចរាចរណ៍មានសញ្ញាព្រួញ អ្នកបើកបរត្រូវគោរពទៅតាមសញ្ញាព្រួញនោះ ថាអាចបត់ស្ដាំបានឬមិនបាន។ នេះជាការបញ្ជាក់បន្ថែមរបស់លោកវរសេនីយ៍ឯក ថី វិសាល។
ក្នុងវីដេអូខាងក្រោមនេះក៏មានរៀបរាប់លើករណីជាច្រើនទៀតផងដែរ ៖

