ពុទ្ធោលោកអើយ ជិះម៉ូតូដឹកសាំងជ្រុលទៅបុករថយន្តចតចោល បណ្តាលឲ្យឆេះខ្ទេចម៉ូតូស្លាប់អ្នកដឹកភ្លាមៗនៅឯ… (មានវីដេអូ)

កាលពីថ្ងៃទី២៤ខែមករា ឆ្នាំ២០១៩ នេះមានកាភ្ញាក់ផ្អើលដោយបុរសម្នាក់ជិះម៉ូតូដឹកសាំងហើយជ្រុលទៅបុកឡានបណ្ដាល់ឲ្យ ឆេះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។ហេតុការណ៏នេះបានកើតឡើងនៅផ្លូវ ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅមុខហាងកាហ្វេ Amazon។តាមប្រភពពត៏មានបានអោយដឹងថាមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូដឹកសាំងពេលមកដល់កន្លែងកើតហេតុក៏ជិះជ្រុលទៅបុកនឹងរថយន្តម៉ាកឡិចស៊ីស ដែលចតទុកចោលនៅចិញ្ចើមផ្លូវ ធ្វើអោយខ្ទាត់សាំងចេញហើយឆេះម៉ូតូរួមទាំងមនុស្សអ្នកជិះឆេះភ្លាមៗរួចរាលដាលដល់រថយន្តថែមទៀត។ខណះនោះដែរមានក្រុមតពន្លត់អគ្គិភ័យបានមកដល់កន្លែងកើតហេតុ បាញ់ពន្លត់តែអកុសលអីបុរសនោះបានស្លាប់បាត់ទៅហើយពិតជាសោកស្ដាយណាស់ជីវិតត្រូវបាត់បង់តែមួយរំពេចភ្នែក។

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftdnewsonline%2Fvideos%2F398574950950163%2F&show_text=0&width=560