ចូលរួមអបអរប្អូនប្រុសពៅ ជា វណ្ណារិទ្ធ ចូលរោងជ័យ កាលពីព្រឹកមិញ (មានរូបភាព)

ភ្នំពេញ៖ ប្រាកដជាមានទស្សនិកជន មិនតិចនោះទេ បានស្គាល់ពីតារាសម្ដែង និងជា ពិធីករ លោក ជា វណ្ណារិទ្ធ ជាក់ជាមិនខាន ទៅលើសមត្ថភាពនិយាយ និងទេពកោសល្យ របស់លោក ។ជាមួយគ្នានេះដែរ ពិធីករ កូនពីរ ដ៏មានប្រជាប្រិយភាព រូបនេះ តែងមានលេច មុខស្ទើរតែគ្រប់កម្មវិធី ទាំងក្នុង និងក្រៅទូរទស្សន៍ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីទស្សនិកជន នាពេលកន្លងមក ។

ជាក់ស្ដែង កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៩ ប្អូនប្រុសពៅ លោក ជា វណ្ណារិទ្ធ ដែលជាពិធីករ ដ៏មានសម្លេង យ៉ាងផ្អែម រូបនេះ បានរៀបអាពាហ៍ពិពាហ៍ យ៉ាងអធិកអធម កាលព្រឹកមិញនេះ ដែលជាហេតុធ្វើឲ្យ អ្នកគាំទ្រមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ក្រោយពីតារាសម្ដែង និងជាពិធីកររូបនេះ បានបង្ហោះ រូបភាពជាច្រើននៅគណនីហ្វេសប៊ុក ផ្លូវការរបស់ខ្លួន ។

នៅក្នុងការបង្ហោះនោះ លោក ជា វណ្ណារិទ្ធ បានសរសេថា៖ « ទីបំផុត ប្អូនពៅខ្ញុំកាហើយតែស្តាយដោយសារស្អែកល្ងាចជាប់រវល់មិនបានចូលរួម តែបងជូនពរឲ្យប្អូនទាំងពីរជួបតែសំណាងល្អ ជោគជ័យ និង ស្រលាញ់គ្នារៀងរហូតដល់ចាស់សក់ស្កូវ » ៕តោះទៅទស្សនារូបភាពទាំងអស់គ្នាណា៖