នារីម្នាក់ត្រូវអ្នករត់កង់បីឥណ្ឌាធ្វើស៊ី​ ឌុបទៅកន្លែងស្ងាត់ ហើយប្លន់តែម្តង

មួយរយៈចុងក្រោយនេះ ការធ្វើសកម្មភាពចោរកម្មតាមរយៈអ្នករត់កង់បីឥណ្ឌា ហាក់មានការកើនឡើងជាលំដាប់។ ដូចជាមុននេះបន្តិច មានករណីថ្មីមួយទៀតដែលទាក់ទង​នឹងករណីដដែល គឺកង់បីឌុបភ្ញៀវទៅកន្លែងស្ងាត់រួច ឲ្យគ្នាមកប្លន់យកទ្រព្យសម្បត្តិ ដែលបានកើតឡើងលើនារីម្នាក់ដែលមានគណនីឈ្មោះ Oun Meas ដែលបាន Lives ប្រាប់ពីហេតុការណ៍។ ដោយនាងបានហៅកង់បីឥណ្ឌាជិះ ដោយមិនបានប្រើប្រាស់ App នោះទេ

គឺហៅផ្ទាល់ដើម្បីជូនមកផ្ទះ ដោយមិនបានចាប់អារម្មណ៍អ្នករត់កង់បីក៏ឌុបនាងទៅកន្លែងស្ងាត់ ហើយមានគ្នាវាមកប្លន់ហើយគេចខ្លួនទៅបាត់ តែអ្នករត់កង់បីគាត់ធ្វើជាមិនដឹងហើយជូនយើងទៅប៉ុស្តិ៍ប៉ូលីស ក្រោយមកពេលដែលនារីនោះមកដល់ផ្ទះទើបនាងដឹងខ្លួនថាគេធ្វើស៊ីអស់ទ្រព្យសម្បត្តិ តែជាសំណាងមិនមានរបួសអ្វី។ ដូច្នេះសូមបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្ន ជាពិសេសចំពោះនារីៗដែលធ្វើដំណើរពេលរាត្រី ជៀសវាងករណីបែបនេះកើតឡើងលើខ្លួនអ្នក៕

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsoundheart168%2Fvideos%2F296588914267301%2F&show_text=0&width=476