ប្រពៃណាស់ ក្នុងថ្ងៃ ១៤កុម្ភៈ ទិវានៃក្តីស្រលាញ់ កញ្ញាសុខ ពិសី បានចែករំលែកក្តីស្រឡាញ់ដោយអញ្ជើញ….(មានវីដេអូ)

កាលពីម្សិលមិញនេះ កញ្ញា សុខ ពិសី ក៏បានបង្ហោះសារនៅលើគេហទំព័រ ហ្វេស ប៊ុកផេករបស់កញ្ញាផ្ទាល់ ដោយក្នុងខ្លឹមសារ នោះបានសរសេរថា៖”ស្អែកត្រូវជាថ្ងៃ14កុម្ភះ ទិវានៃក្តីស្រលាញ់ នាងខ្ញុំ សុខពិសីចង់អញ្ជើញលោកតា លោកយាយដែលខ្វះខាតមកពិសារអាហារថ្ងៃត្រង់មួយពេល និងមានរបស់បន្តិចបន្តួចជូនដល់ពួកគាត់ ដូចច្នេះបើប្អូនបាន ស្កាល់លោកតា លោកយាយដែលខ្វះខាត សូមទំនាក់ទំនង តាមលេខទូរសព្ទ័ 093 77 61 91 ខាងនាងខ្ញុំក៏មាន ឡានទៅទទួល លោកតា លោកយាយផងដែរ ទីតាំងសំរាប់ពិសារអាហារថ្ងៃត្រង់ ភោជនីយដ្ឋាន មាតុភូមិ សាខាជិតស្ថានីយ៍ ទូរទស្សន៍អាសុីអាគ្នេយ៍។”ទទឹមក្នុងថ្ងៃនេះផងដែរ ត្រូវជាទិវាបុណ្យនៃសេចក្ដីស្រលាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ដោយក្នុងពេលនេះ តាមរយៈគេហទំព័រ ហ្វេស ប៊ុកផេករបស់កញ្ញា សុខ ពិសី ដដែលបានធ្វើការឡាយវីដេអូមុននេះបន្ដិច ដែលបង្ហាញពីទិដ្ឋភាពចែករំលែកក្ដីស្រលាញ់ ចំពោះមនុស្សចាស់ ក្នុងការជួបជុំ ពិសារអាហារជុំគ្នា។ជាមួយនឹងគ្នាដែរ កញ្ញា សុខ ពិសី ក៏បានសរសេរ នៅលើការឡាយវីដេអូនេះថា៖”ថ្ងៃនេះនាងខ្ញុំ សុខពិសី និងក្រុមហ៊ុនភេសជ្ជ:ប៉ូវកម្លាំង​Zorus បានរួមគ្នាចែករំលែកក្តីស្រឡាញ់ដោយអញ្ជើញលោកតា លោកយាយដែលខ្វះខាត មកពិសារអាហារថ្ងៃត្រង់ និងមានរបស់បន្តិចបន្តួចជូនដល់ពួកគាត់”៕

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fofficialsokpisey%2Fvideos%2F784259601950360%2F&show_text=0&width=267