ភ្នំពេញៈ ប្រិយមិត្តបានដឹងរួចហើយថា នីកូនិង ពេជ្រ សូលីកា បានចាប់ដៃគូរថតចំរៀងជាយូរមកហើយ យ៉ាងណា ប្រុសស្អាត នីកូ និង ស្រីស្អាត ពេជ្រ សូលីកា ជាដៃគូដែលអ្នកគាំទ្រតែងចង់ឲ្យពួកគេក្លាយជាគូស្នេហ៍ពិតប្រាកដ បើកចំហដោយមិនលាក់លៀម។ អ្នកទាំងពីរ មើលទៅពិតជាសក្ដិសមនឹងគ្នាខ្លាំង យ៉ាងណាមិញក្នុងថ្ងៃ១២ កុម្ភះនេះជាថ្ងៃបុណ្យ នៃក្តីស្រលាញ់ មនុស្សម្នាជាច្រើនបានបង្ហាញក្តីស្រលាញ់ខ្លួនទៅមនុស្សជុំវិញខ្លួន ដូចជា ប៉ាម៉ាក់បងប្អូនគ្រួសារ និងគូស្នេហ៌ផងដែរ ជាក់ស្តែងក្នុងថ្ងៃនេះមានសារផុសជាច្រើននៅលើកបណ្តាញសង្គមផងដែរ តួយ៉ាងថ្ងៃនេះកញ្ញា ពេជ្រ សូលីកា បានបង្ហាញក្តីស្រលាញ់ដោយភ្ចាប់ជាមួយរូបភាពជាមួយ នីកូ ថា “ថ្ងៃខ្លះក៏ Sweet ថ្ងៃខ្លះក៏ សោះកក្រោះ ថ្ងៃខ្លះក៏ សប្បាយចិត្ត ថ្ងៃខ្លះក៏ អន់ចិត្ត តែពួកយើងទាំងពីរនៅតែ……💕 Happy Valentine’s Day “ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពដូចខាងក្រោម




