ក្តៅៗ ក្រោយម្ចាស់មីល្ពៅ ចោទគេថាជាចោរ ស្រាប់តែម្ចាស់មីល្ពៅត្បូងឃ្មុំ ព្រលះវិញទំាងព្រឹក…

ប្រិយមិត្តបាដឹងរួចហើយអំពីម្ចាស់មីល្ពៅបាត់ដំបងដែលដែរសរសេរសំនេររបស់ខ្លួនថា “មីល្ពៅខ្មែរគឺ ត្រូវបានទទួលស្គាល់ពីប្រជាជនខ្មែរទូទាំងប្រទេសហើយ។ បើជនណាម្នាក់ហានធ្វើមីល្ពៅលក់ ជននោះនឹងចាត់ទុកជា ចោរ។” មានមួយទៀតផងដែរ “មីល្ពៅខ្មែរមិនងាយធ្វើស្រួលដូចអ្នកគិតទេ គឺត្រូវប្រើយុទ្ធសាស្រ្ត មកពី ៩ប្រទេសបញ្ចូលគ្នា ទើបអាចផលិតបានជាមីល្ពៅខ្មែរបាន ចំណែកឯកាផលិតវិញគឺពិបាកដូចដោះស្រាយលំហាត់គណិតចឹង។”ក្រោយមកម្ចាស់មីល្ពៅត្បូងឃ្មុំបានតបទៅវិញថា ស្រេង​ ​លី​ហេង ម្ចាស់មីល្ពៅ ខេត្តត្បូងឃ្មុំ ឃើញសារបែបនេះ លោកក៍បានឆ្លើយតបទៅនឹងលោក គឹម វ៉ាង ម្ចាស់មីល្ពៅខ្មែរ បាត់ដំបង វិញថា «ជំរាបសួរពុកម៉ែបងប្អូន ខ្ញុំបាទឈ្មោះ ស្រេងលីហេង ជាអ្នកធ្វើ និងជាម្ចាស់ មីល្ពៅ ខេត្តត្បូងឃ្មុំ សារមួយនេះ ខ្ញុំចង់ផ្ញើរជូន ម្ចាស់មីល្ពៅ បាត់ដំបងបង គាត់បានចោទខ្ញុំថា#ជាចោរលួច សំរាប់ខ្ញុំ ការបោះពាក្យបែបនឹង ពិតជាមិនត្រឹមត្រូវទេ ព្រោះថាពាក្យថាមីល្ពៅ អ្នកណាក៏មានសិទ្ធ ប្រើប្រាស់ និងធ្វើបានដូចគ្នា គាត់ជាអ្នករកឃើញមុន ខ្ញុំធ្វើតាមក្រោយគាត់ គឺសំរាប់បំពេញតម្រូវការអតិថិជនខ្ញុំដូចគ្នា ខ្ញុំធ្វើមីលក់មុនមីល្ពៅបាត់ដំបងទៀត ចាប់ធ្វើមកដល់ឥលូវជាងមួយឆ្នាំហើយ ដោយសារតែអតិថិជនសួររកមីធ្វើល្ពៅដូចនៅបាត់ដំបងដែរ ខ្ញុំក៏អាចធ្វើ ហើយក៏មានការគាំទ្រជាច្រើនពីសំណាក់បងប្អូនខ្មែរ សូមបងប្អូនជួយពិចារណានូវពាក្យសំដី របស់ម្ចាស់មីល្ពៅបាត់ដំបង បើខ្ញុំប្រើពាក្យថា មីល្ពៅបាត់ដំបងដែរទើបខ្ញុំខុស ហើយជាចោរ មែន»៕