បុរស​ជនជាតិ​កូរ៉េ​ ដែលជាមគ្គទេសក៍ទេសចរណ៍​ភាសា​កូរ៉េ ទះ​២​កំផ្លៀង ដោយសារតែ…(មានវិដេអូ)

សៀមរាប ​៖ កាលពីថ្ងៃទី០៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ បុរស​ជា​មគ្គទេសក៍​ទេសចរណ៍​ភាសា​ចិន​ម្នាក់​ ត្រូវ​បាន បុរស​ជនជាតិ​កូរ៉េ​ដែលជា​អ្នកបកប្រែ​បន្ត​មគ្គទេសក៍​ទេសចរណ៍​ភាសា​កូរ៉េ ទះ​២​កំផ្លៀង ដោយសារ​ទំនាស់​ពាក្យ​សម្តី​និង​គ្នា​ ដែលហេតុការណ៍នេះបានកើតឡើង វេលាម៉ោងប្រហែល ១០​និង​០០​នាទី​ព្រឹក​​ នៅ​ចំនុច​ប្រាសាទតាព្រហ្ម ស្ថិតនៅ​ភូមិរហាល សង្កាត់នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប​។ជនរងគ្រោះមានឈ្មោះថា​ ស៊ិ​ន ហ៊ូ ភេទ ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មគ្គទេសក៍​ទេសចរណ៍​ភាសា​ចិន​។ ចំណែកជនបង្កមានឈ្មោះថា SHIN JUNSEOB ភេទ ប្រុស​អាយុ​៤១​ឆ្នាំ ជនជាតិ កូរ៉េ មុខរបរ​អ្នកបកប្រែ​បន្ត​មគ្គុទេសក៍​ទេសចរណ៍​ភាសា​កូរ៉េ​ ។លោកវរសេនីយ៍ឯក តូច សុគន្ធ នាយការិយាល័យអនុវត្តន៍​នីតិវិធី នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា ករណីអំពោះហិង្សានេះ បានកើតឡើង ដោយសារ ​ទំនាស់​ពាក្យសំដី​ ទើបបណ្តាលឈានដល់ការវ៉ៃគ្នាបែបនេះ។លោកបានបន្តទៀតថា អំពើហិង្សានោះបានកើតឡើងដោយ​ជនជាតិ​កូរ៉េ ម្នាក់​បាន​ទះកំភ្លៀង​ទៅលើ​មុខ​របស់​ជនរងគ្រោះ​មគ្គទេសក៍​ទេសចរណ៍​ភាសា​ចិន​ម្នាក់​ចំនួន មួយ​ឬ​ពីរ​ដៃ​។ បច្ចុប្បន្នជនបង្កបានធ្វើសម្រេចសម្របសម្រួលដោយ ព្រមសង់ជំងឺចិត្តចំនួន៤០០០ដុល្លារ ដើម្បីបញ្ចប់រឿង។ទាក់ទិននឹងរឿងរ៉ាវនេះ បានធ្វើឲ្យមហាជនមានការមិនពេញចិត្តចំពោះអាជ្ញាធរជាខ្លាំង ហេតុអ្វីបានជាបណ្តោយឲ្យ ​ចេញ​អាជ្ញាប័ណ្ណ​នាំ​ភ្ញៀវ​ទេសចរណ៍​និង​មក​ធ្វើជា​មគ្គទេសក៍​ទេសចរណ៍ ជំនួស​ខ្មែរ​យើង​បាន​យ៉ាង​ស្រួល​។ ដែល​ប្រការ​ទាំងនេះ​ វា​បាន​ធ្វើ​ឲ្យ​បាត់បង់​ការងារ​ដល់​មគ្គទេសក៍​ជា​ច្រើន​រូប​។

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkoko.Naynay%2Fvideos%2F1917316338367353%2F&show_text=0&width=266

ពុទ្ធោលោកអើយ ហេតុអ្វីគិតខ្លីម្លេស ក្មេងស្រីម្នាក់ប៉ងលោតទឹកសម្លាប់ខ្លួន ដោយសារតែម្តាយមីងស្តីបន្ទោសរឿង ដើរលេងដាច់យប់

ភ្នំពេញ៖ ហេតុការណ៍នេះបង្កឲ្យមានការ ភ្ញាក់ផ្អើលឡើងកាល ពីម៉ោង៥រសៀល ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៩ នៅលើស្ពានជ្រោយចង្វាថ្មី ស្ថិតនៅក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា ។ក្មេងស្រីម្នាក់បានវេចបង្វិច មកឈរលើស្ពានជ្រោយចង្វា ប៉ងលោតទឹកសម្លាប់ខ្លួន ជាលើកទី២ តែត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចឃាត់ទាន់ យកមកសួរនាំ ទើបដឹងថា ដោយសារម្តាយមីងស្តីបន្ទោសរឿង ដើរលេងដាច់យប់ ។ក្មេងស្រីប៉ងលោតទឹកសម្លាប់ ខ្លួនមានឈ្មោះ សួស ស្រីម៉ៅ អាយុ ១៧ឆ្នាំ រស់នៅផ្ទះជួលជាមួយម្តាយមីង នៅមុខហាងកាដូ ភូមិគៀន ឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា មានស្រុកកំណើតនៅភូមិត្នោត ឃុំបន្ទាយមាស ស្រុកទូកមាស ខេត្តកំពត ។

ក្មេងស្រីប៉ងលោតទឹកសម្លាប់ខ្លួននេះ កាលពីថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៩ នាងបានមកលោតទឹកម្តងហើយនៅម៉ោង ១១ និង ៣០នាទី ប៉ុន្តែមិនបានសម្រេច ក៏មានគេជួយទាន់ ហើយនៅថ្ងៃកើតហេតុនេះ ក្មេងស្រីរូបនេះ បានមកម្តងទៀត ដើម្បីប៉ុនប៉ងសម្លាប់ខ្លួន ប៉ុន្តែត្រូវបានគេជួយទាន់ទៀត ។មូលហេតុដែលនាំឲ្យក្មេងស្រីនេះ គិតខ្លីដោយសារតែត្រូវម្តាយមីង ស្តីបន្ទោសឲ្យបន្តិចបន្តួចរឿង ដើរលេងដាច់យប់ ។ សមត្ថកិច្ច បានទំនាក់ទំទៅម្តាយមីងមក យកទៅវិញ ដើម្បីអប់រំណែនាំកុំឲ្យគិតខ្លីបែបនេះទៀត ៕

មិនសរសើរមិនបាន មកមើលសម្រស់ ពេជ្រ សូលីកា មុខព្រះបរមរាជវាំងស្អាតខ្លាំងណាស់

តារាចម្រៀងស្រីសម្លេងស្រទន់រូបសម្រស់ស្រស់ស្អាតទាក់ចិត្តមិត្តយុវវ័យកញ្ញា ពេជ្រ សូលីកា មិនត្រឹមតែមានអាជីពជាតារាចម្រៀងប៉ុណ្ណោះទេតារាស្រីរូបនេះថែមទាំងជាថៅកែហាងអាហារមួយផងដែរ។បើក្រឡេកមើលរូបសម្ផស្សវិញមានប្រិយមិត្តក៏ដូចជាអ្នកគាំទ្រភាគច្រើនតែងលើកសរសើរនូវសម្រស់ដ៏ផូរផងរបស់នាង។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ពេជ្រ សូលីកា បានអង្រួនបេះដូងអ្នកគាំទ្រម្ដងទៀតហើយក្រោយបង្ហោះនូវរូបភាពបង្អួតសម្រស់មុខព្រះបរមរាជវាំង ។ ចង់ដឹងសម្រស់ ពេជ្រ សូលីកា ស្រស់ស្អាតកម្រិតណានោះសូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

ជួយស៊ែរម្នាក់មួយបងប្អូន ពេលនេះ លោក ឧត្ដមសេនីយ៍ឯក ស ថេត ឲ្យលុបបំបាត់ចោលទាំងស្រុងប៉ូលិសពួនចាំស្ទាក់ចាប់

បងប្អូនប្រជាពរដ្ឋខ្មែរ យើងជាច្រើន ដែលជាអ្នកធ្វើដំណើរមិនតិចនាក់នោះទេ ដែរធ្លាប់បានមានការភ្ញាក់ព្រើតៗ និងមានអ្នកខ្លះ ប្រលឹងចុះសក់អស់ហើយដោយសារតែជិះម៉ូតូ សុខៗស្រាប់តែ មានសមង្ថកិច្ចពួនចាំស្ទាក់ចាប់ម្តងៗ មូល​ហេតុ​ដែល​ប៉ូលិស​ពួន​ចាំ​ស្ទាក់ ព្រោះ​មិន​ចង់​ឲ្យ​អ្នក​ល្មើស​នឹង​ចរាចរណ៍​ឃើញ​ហើយ ជិះ​គេច​ទាន់ ទើប​ពួន​ៗ​ក្បែរ​ដើម​ឈើ ហើយ​ចេញ​ផ្លុំ​កញ្ចែ​ច្រាច់​តែ​ម្ដង។ តែ​ពេល​នេះ​លែង​មាន​សកម្មភាព​ប៉ូលិស​ពួន​ស្ទាក់​ចាំ​ចាប់​ទៀត​ហើយ។ក្នុង​ចំណោម​គោលការណ៍​ជា​ច្រើន​ចំណុច ដែល​មាន​ចែង​នៅ​ក្នុង​តួនាទី​របស់​ក្រុម​អន្តរាគមន៍​ពិសេសដោះ​ស្រាយ​រឿង​កកស្ទះ​នៅ​ភ្នំពេញ ​ដែល​ទើប​តែ​បង្កើត​ឡើង​ ក៏​បាន​ដាក់​ចេញ​មួយ​ចំណុច​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​លុបបំបាត់សកម្មភាពពួនស្ទាក់ដើម្បីចាប់អ្នកប្រព្រឹត្តិបទល្មើសចរាចរណ៍ ពី​សំណាក់​សមត្ថកិច្ច។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក ឧត្ដមសេនីយ៍​ឯក ស ថេត អគ្គស្នងការ​រង​នគរបាល​ជាតិ៕

មីល្ពៅ​របស់​ខ្មែរ​ ដែលក្នុង​ ១ថ្ងៃ​ អាច​ផលិត​ និងរកចំណូលបានចំនួន…

មួយ​រយៈ​ពេល​ថ្មីៗ​នេះ​ ក្រោយ​ពេលដែល​ មីល្ពៅ​ខ្មែរ​ នៅ​ខេត្ត​បាត់ដំបង​ ត្រូវ​បានបុរសម្នាក់​ឈ្មោះ​ គិម​ វ៉ាង​ ធ្វេីការ​ស្រាវជ្រាវ​អស់រយៈពេល​ ២ឆ្នាំ​ និងទទួលបាននូវភាពជោគជ័យ​រួចមក​ មហាជន​ខ្មែរ​បានមាន​អំណរសាទរ​ជាខ្លាំង​ ដោយកូនខ្មែរ​ អាចមាន​លទ្ធភាព​ក្នុងការ​ផលិត​បាន​នូវ​ផលិត​ផល​មួយនេះ​ ។គួរបញ្ជាក់ដែរថា​ ក្នុង​មួយ​ថ្ងៃ​ សិប្បកម្ម​របស់​ម្ចាស់​ មីល្ពៅ​ខ្មែរ​ លោក ​គិម​ វ៉ាង​ អាចផលិតមីបាន​ចន្លោះ​ពី​ ២០​ ទៅ៣០ថង់​ ដែលក្នុង​មួយ​ថង់​ៗមានចំនួន​ ១០ដុំ​ ហេីយបេីនិយាយពីចំណូលវិញ​ គឺអាចរកបានប្រមាណជា​ ១០មុឺន​រៀលក្នុង​មួយថ្ងៃ​ ហេីយទៅថ្ងៃមុខ​ លោកក៏មានបំណង​ នឹង​ពង្រីកមុខជំនួញមួយនេះ​ ឲ្យកាន់តែ​ធំទៅមុខ​ផងដែរ​។

មួយ​វិញ​ទៀតនោះ​ ចំពោះមហាជនមួយចំនួនដែលបានធ្វេីការ​រិះគន់​ចំពោះរូបលោកលេីការ​មិន​ទទួលយកអ្នក​វិនិយោគ​មករួមទុននោះ​ ម្ចាស់​ស្ថានិក​មីល្ពៅ​ខ្មែរ​រូបនេះ​បា​ននិយាយថា​ លោកមិនដែលមានចិត្តខឹងចំពោះពួកគេនោះទេ​ ព្រោះថា​បេីសិនជាការលេីកឡេីងមកនោះជាចំនុចល្អ​ យេីងគួរតែ​ទទួលយកទៅ​ចំណែកឯ​មិនល្អវិញ​ ក្រោយ​ពេលស្តាប់ហេីយ​ បោះវាចោលទៅ​ មនុស្ស​ម្នាក់ៗ​តែងតែ​មានការគិត​ និង​យុទ្ធសាស្ត្រ​ខុសៗគ្នា​។ ក្រោយពី​មានការ​លេីកឡេីងបែបនេះរួចមក​ មហាជនខ្មែរ​បានមានការគាំទ្រ​ចំពោះ​បុរសនេះជាខ្លាំង​ ដែលមានចំហរ​រឹងមាំ​ និងមិនមានការ​ទន់ជ្រាយ​ ក៏ដូចជា​មិនមានភាព​បាក់ទឹកចិត្ត​ផងនោះ។

អ្នកគ្រូមានគេសួរសំនួរយ៉ាងច្រើនទៅគាត់ថា៖ មើលកូនហត់ទេ?ធុញទេ?យកមកតាមចឹងលំបាកទេ?ម៉េចមិនទុកនៅផ្ទះ? ចម្លើយរបស់អ្នកគ្រូពិតជាមានអត្តន័យខ្លាំងណាស់

អ្នកគ្រូម្នាក់ មានសំនួរយ៉ាងច្រើនចំពោះគាត់ ដែលធ្វើអោយគាត់តស៊ូគ្រប់យ៉ាងដើម្បីកូនរបស់គាត់ ក្នុងនោះដែរគាត់បានឆ្លើយសំនួរដែលគាត់បានសួរ។យ៉ាងណាមិញ យោងតាមគណនីហ្វេសបុក«En Marden» បានសរសេររៀបរាប់ថា៖«មានសំនួរជាច្រើនសួរខ្ញុំថា ….មើលកូនហត់ទេ?ធុញទេ?យកមកតាមចឹងលំបាកទេ?ម៉េចមិនទុកនៅផ្ទះ?ចម្លើយខ្ញុំគឺភាពលំបាកភាពហត់នឿយសម្រាប់ខ្ញុំគឺមិនដែលមានឡើយសម្រាប់ការលះបង់នេះព្រោះគ្រប់យ៉ាងជាសេចក្ដីសុខ ។អ្នកនិងយល់បើអ្នកក្លាយជាម្ដាយដូចខ្ញុំហើយអ្នកនិងដឹងបើអ្នកឃើញកូនមានសុខភាពល្អលេងសើចសប្បាយថានេះជាសេចក្ដីសុខធំបំផុតរបស់ម្ដាយ។មនុស្សចិត្តស្រាលយ៉ាងណាក៏ប្រែជាឆ្ងន់ ឆេវឆាវក៏ក្លាយជាអំនត់ដែលពេលដែរអ្នកមានកូន……..ការលះបង់កាន់តែច្រើនលើសលប់សម្រាប់ពេលវេលាផ្ទាល់ខ្លួន។»

ពុទ្ធោលោកអើយ ម៉ែឪណាស់ យំឡើងចង់សន្លប់ ពេលរកឃើញកូនស្រីអាយុ៥ឆ្នាំ ដែលបានបាត់ខ្លួនកាលពីម្សិលមិញ ត្រូវបានប្រទះឃើញ នៅក្នុង….(មានវីដេអូ)

អាណិតណាស់១១/០២/២០១៩ វេលាម៉ោង ១១:១០នាទី រកឃើញហើយ ក្មេងស្រី មានឈ្មោះ ចំរើន សុខជា អាយុ០៥ឆ្នាំ ដែលបានបាត់ខ្លួន កាលពីម្សិលមិញ ត្រូវបានប្រទះឃើញ នៅក្នុងទឹកព្រែក ត្រង់ចំណុចភូមិកៀនជ្រៃ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ៕ ខណៈពេលនេះ សមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យ រកមូលហេតុពិត នៃការស្លាប់របស់ក្មេងស្រី រងគ្រោះ ។

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftep.vanny.39%2Fvideos%2F746616375714704%2F&show_text=0&width=560

កូនប្រុសសម្តេច ស ខេង ស្រក់ទឹកភ្នែក ពេលក្មេងៗនាំគ្នាហៅប៉ា ពីព្រោះ….

រដ្ឋលេខាធិការក្រសួងអប់​រំយុវជ​​​​​​​​​​​ន និងកីឡា និង​​​​​​​​​​​ជាអនុប្រធាន​​​​​​​​​សហភាព​​​​​​​​សហ​​​​​​​​​​​ព័ន្ធយុវជន​​​​​​​​​​​​​​​​​​​កម្ពុជា ទទួល​​​​​​​​​​​បន្ទុក​​​​​​​​​​​​​​​​​​​​​ខេត្តព្រៃវែង បាត់ដំប​​​​​​​​​​​​​​​​​​​​​ង និងខេត្តបន្ទាយ​​​​​​​​​មានជ័​​​​​​​​​យឯ​​​​​​​​​​​​​​​​កឧត្តម ស​​​​​​​​​​​​​​​​ សុខា ស្រក់ទឹ​​​​​​​​​​​​​​​កភ្នែក ដោ​​​​​​​​​​យមិន​​​​​​​​​​​​​​ដឹងខ្លួន ​​​​​​​​​​​​នា​​​​​​​​​​​​​​​​​​​​​​​​​​ឱកាសអញ្ជើញជាអធិ​​​​​​​​​​​បតីក្នុងពិធីសំ​​​​​​​​ណេះសំ​​​​​​​​​​​​​​​​​​​​​​​​​​​ណាល និងរៀបចំ​​​​​​​​​អាហារ​​​​​​​​​​​​​​​​​​​​​សាមគ្គី ជូនប្អូនៗ​​​​​​​​​​​​​ ក្មួយៗ និងអា​​​​​​​​​​​​ណាព្យា​​​​​​​​​​​​បាល​​​​​​​​​​​​​​​​​​​​​​​​​ នៅមណ្ឌលសង្គ្រោះជន​អស់​​​​​សង្ឃឹមទី២ ​​​​​​​​​​​​​​​​​​​​​​​​​ទឹកដីខេត្តបន្ទាយមា​​​​​​​​​​នជ័យ ​​​​​​​​​​​​​​​​​​​​​​​​​នៅរសៀលថ្ងៃទី១១​​​​​​​​​​​​​​​​​​​​​​​​​​​​ ខែកុម្ភៈ ​​​​​​​​​​ឆ្នាំ២០​​​​​​​​​​​​​១៩ ​​​​នេះ ។

មូលហេតុ ដែល​បណ្តាលឲ្យឯក​​​​​​​​​​​ឧត្តម ស​​​​​​​​​​​​​​​​​​​ សុខា ស្រក់ទឹក​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្នែកភ្លាមៗ គឺបន្ទាប់​​​​​​​​​ពីតំណា​​​​​​​​​​​​ងក្មួយៗ នៅ​​​​​​​​​​​​​​​​​​​​​​​​​មណ្ឌលសង្គ្រោះជនអ​​​​​​​​​​​​​​​ស់សង្ឃឹមទី២ ថ្លែងអំ​​​​​​​​​​ណរគុណរូ​​​​​​​​​បលោ​​​​​​​​​​​​​​​​ក និងភរិយា ​​​​​​​​​ដែលជា​​​​​​​​​​​​​​​​​​​និច្ចកាល​​​​​​​​​​​​​​​​​​​​​​​ បានជួយឧបត្ថម្ភ​​​​​​​​​​​​​​គាំទ្រ​​​​​​​​​​​​​​​​​​​​​​​​ទាំងថវិកា សម្ភារ គ្រឿងឧប​​​​​​​​​​ភោគ ​​​​​​​​​​បរិភោគ​​​​​​​​​​​​​​ និងកម្លាំង​​​​​​​​​​​​​​​​​​ចិត្ត ជូនពួក​​​​​​​​​​គាត់ រ​​​​​​​​​​​​​​​​​​​ហូតទទួលបា​​​​​​​​​​នការ​​​​​​​​​ហូប​​​​​​​​​​​​​​​​​​​​​​​​ចុកគ្រប់គ្រាន់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការស្នាក់នៅសមរម្យ បា​​​​​​​​​​​​​​​​​​​​​នសិក្សារៀនសូត្រ​​​​​​​​​​ ពិសេស​​​​​​​​​​​​​គឺផ្តល់កំលាំ​​​​​​​​​​​​ងចិត្តឲ្យពួកគា​​​​​​​​​​ត់មាន​​​​​​​​​​​​​​​​​​​​​​​​​សង្ឃឹមនៅក្នុងជី​​​​​​​​​​​​​វិតឡើ​​​​​​ងវិញ។

ហើយអ្វីដែល​កាន់​​​​​​​​​​​​​តែធ្វើឲ្យឯកឧត្តម​​​​​​​​​ ស សុ​​​​​​​​​​​​​​​​​​​​​​​​​ខា ស្រក់ទឹកភ្នែកខ្លាំងមែ​នទែន​​​​​​នោះ គឺប្អូនៗ ​ក្មួយៗ នៅ​​​​​​​​​​​​មណ្ឌលសង្គ្រោះជនអ​ស់សង្ឃឹមទី២ ​​​​​​​សរសេរ នៅ​​​​​​​​​លើនំខេ​​​​​​​​​​កថា​​​​​​​​​​​​​​ “អរគុណលោ​​​​​​​​​កប៉ា ​​​​​​​​​​​​​​​​​​​សុខា និងអ្នក​​​​​​​​​​ម៉ាក់ សុភី” ​តែម្តង៕

នោះ បុរសបរទេសដែលបង្ហោះថាមានផ្ទុកមេរោគអេដស៍និងបានចម្លងទៅបុរសនារីខេត្តកំពតពេលនេះបានចាប់ខ្លួនហើយ….

ក្រោយពីមានគណនីហ្វេសប៊ុកមួយឈ្មោះ Bie Sounsocheat បានបង្ហោះសារនិងរូបភាព ដោយសរសេរថា«បុគ្គលម្នាក់នេះ មានឈ្មោះថា Robil Elitok គាត់បានបង្ហោះសារចូល Group ជាផ្លូវការរបស់ Page Kampot Noticeboard ថាគាត់មានជំងឺ H I V (វិជ្ជមាន) ហើយគាត់និយាយបន្ថែមទៀតថា ប្រហែលជាគាត់បានចម្លងទៅបុរស និង ស្រ្តី ជាច្រើននាក់នៅខេត្តកំពតរួចមកហើយ ហើយគាត់គ្មានញញើតនិងប៉ូលីសសូម្បីតែបន្តិចសូមមេត្តា អង្គភាព អគ្គស្នងការ នគរបាលជាតិ ខេត្តកំពត ជួយទប់ស្កាត់ឃាត់ខ្លួនបុរសម្នាក់នេះជាបន្ទាន់ ជៀសវាងគាត់នៅតែបន្តចម្លងទៅអ្នកផ្សេងទៀតមេត្តា Share ពត៏មាននេះជាបន្ទាន់ សូមអរគុណ» ។

បន្ទាប់ពីទទូលដំណឹងនេះលោកឧត្តមសេនីយទោ ស្នងការ បានបញ្ជាជាបន្ទាន់ឲ្យផ្នែកស្រាវជ្រាវរកម្ចាស់គណនី ហ្វេសប៊ុកឈ្មោះ ELITOK ROBIL រហូតដល់ថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០១៩ បាននាំខ្លួនជនសង្ស័យដែលជាជនជាតី ជនជាតិទួរគី អាយុ ៥២ ឆ្នាំ ម្នាក់នេះទៅអធិការដ្ឋានក្រុងកំពត នៃ ខេត្តកំពត ។ ប៉ូលិសជំនាញបានសាកសួរបានដឹងថាគណនីជនបរទេសម្នាក់នេះត្រូវបានគេ Hack (លួច) ដោយជនមិនស្គាល់អត្តសញ្ញាណ មិនតែប៉ុន្នោះជនបរទេសម្នាក់នេះស្មគ័្រចិត្តពិនិត្យឈាម ដើម្បីឲ្យប៉ូលិសអស់ចិត្តនិងប្រាកដ ជាក់ស្តែការពិនិត្យបានបង្ហាញថាជនបរទេសម្នាក់នេះពិតជាមិនបានផ្ទុកមេរោគអេដស៍(HIV)នោះទេ ។

រកឃើញអ្នកជំនួសតំណែង ​មេ​ប៉េអឹមខេត្តរតនគិរីក្រោយផ្ទុះរឿងលុយ៥០ម៊ីនដុល្លាហើយគឺលោក……

រតនគិរី ៖ ប្រិយមិត្តពិតជាបានដឹងរឿងរ៉ាវ លោកឧត្ដមសេនីយ៍​ត្រី​ គីម​ រស្មី​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី​ ដែលបង្ហោះ​វីដេអូ​ ចែកលុយកូនម្នាក់ៗ​ ១០​ ម៊ឺន​ដុល្លារ​ . យ៉ាងណាមិញដ្ងៃនេះផងដែរ តាមរយៈផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរថា ” នេះគឺជាវះកាត់ប្រកបដោយការឈឺចាប់។ នេះជាអភិក្រមទី៥គឺការវះកាត់”៕ដោយ “លោកឧត្ដមសេនីយ៍​ត្រី​ គីម​ រស្មី​ មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តរតនគីរី​ ដែលបង្ហោះ​វីដេអូ​ ចែកលុយកូនម្នាក់ៗ​ ១០​ ម៊ឺន​ដុល្លារ​ ត្រូវបានព្រះមហាក្សត្រ​ ឡាយព្រះហស្ថលេខា​ត្រាស់​បង្គាប់​លប់ឈ្មោះចេញ​ពី​កងយោធពលខេមរភូមិន្ទ យ៉ាងណាមិញ បេី​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់ខ្ពស់​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី​ ថ្លែង​ប្រាប់​សារព័តមានក្នុងស្រុក( CPC NEWS) ថា លោក​ឧត្ដមសេនីយ៍​ត្រី​ ថាវ​ យ៉េន​ ក្លាយជា​មេបញ្ជាការ​ស្តីទី​នៃ​​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី​ ជំនួស​លោក​ឧត្តមសេនីយ៍​ត្រី​ គឹម​ រស្មី​ ដែល​ទេីប​ដក​ចេញ​ពី​ដំណែង​ ។