អ្នកគ្រូមានគេសួរសំនួរយ៉ាងច្រើនទៅគាត់ថា៖ មើលកូនហត់ទេ?ធុញទេ?យកមកតាមចឹងលំបាកទេ?ម៉េចមិនទុកនៅផ្ទះ? ចម្លើយរបស់អ្នកគ្រូពិតជាមានអត្តន័យខ្លាំងណាស់

អ្នកគ្រូម្នាក់ មានសំនួរយ៉ាងច្រើនចំពោះគាត់ ដែលធ្វើអោយគាត់តស៊ូគ្រប់យ៉ាងដើម្បីកូនរបស់គាត់ ក្នុងនោះដែរគាត់បានឆ្លើយសំនួរដែលគាត់បានសួរ។យ៉ាងណាមិញ យោងតាមគណនីហ្វេសបុក«En Marden» បានសរសេររៀបរាប់ថា៖«មានសំនួរជាច្រើនសួរខ្ញុំថា ….មើលកូនហត់ទេ?ធុញទេ?យកមកតាមចឹងលំបាកទេ?ម៉េចមិនទុកនៅផ្ទះ?ចម្លើយខ្ញុំគឺភាពលំបាកភាពហត់នឿយសម្រាប់ខ្ញុំគឺមិនដែលមានឡើយសម្រាប់ការលះបង់នេះព្រោះគ្រប់យ៉ាងជាសេចក្ដីសុខ ។អ្នកនិងយល់បើអ្នកក្លាយជាម្ដាយដូចខ្ញុំហើយអ្នកនិងដឹងបើអ្នកឃើញកូនមានសុខភាពល្អលេងសើចសប្បាយថានេះជាសេចក្ដីសុខធំបំផុតរបស់ម្ដាយ។មនុស្សចិត្តស្រាលយ៉ាងណាក៏ប្រែជាឆ្ងន់ ឆេវឆាវក៏ក្លាយជាអំនត់ដែលពេលដែរអ្នកមានកូន……..ការលះបង់កាន់តែច្រើនលើសលប់សម្រាប់ពេលវេលាផ្ទាល់ខ្លួន។»