មួយរយៈពេលថ្មីៗនេះ ក្រោយពេលដែល មីល្ពៅខ្មែរ នៅខេត្តបាត់ដំបង ត្រូវបានបុរសម្នាក់ឈ្មោះ គិម វ៉ាង ធ្វេីការស្រាវជ្រាវអស់រយៈពេល ២ឆ្នាំ និងទទួលបាននូវភាពជោគជ័យរួចមក មហាជនខ្មែរបានមានអំណរសាទរជាខ្លាំង ដោយកូនខ្មែរ អាចមានលទ្ធភាពក្នុងការផលិតបាននូវផលិតផលមួយនេះ ។គួរបញ្ជាក់ដែរថា ក្នុងមួយថ្ងៃ សិប្បកម្មរបស់ម្ចាស់ មីល្ពៅខ្មែរ លោក គិម វ៉ាង អាចផលិតមីបានចន្លោះពី ២០ ទៅ៣០ថង់ ដែលក្នុងមួយថង់ៗមានចំនួន ១០ដុំ ហេីយបេីនិយាយពីចំណូលវិញ គឺអាចរកបានប្រមាណជា ១០មុឺនរៀលក្នុងមួយថ្ងៃ ហេីយទៅថ្ងៃមុខ លោកក៏មានបំណង នឹងពង្រីកមុខជំនួញមួយនេះ ឲ្យកាន់តែធំទៅមុខផងដែរ។





មួយវិញទៀតនោះ ចំពោះមហាជនមួយចំនួនដែលបានធ្វេីការរិះគន់ចំពោះរូបលោកលេីការមិនទទួលយកអ្នកវិនិយោគមករួមទុននោះ ម្ចាស់ស្ថានិកមីល្ពៅខ្មែររូបនេះបាននិយាយថា លោកមិនដែលមានចិត្តខឹងចំពោះពួកគេនោះទេ ព្រោះថាបេីសិនជាការលេីកឡេីងមកនោះជាចំនុចល្អ យេីងគួរតែទទួលយកទៅចំណែកឯមិនល្អវិញ ក្រោយពេលស្តាប់ហេីយ បោះវាចោលទៅ មនុស្សម្នាក់ៗតែងតែមានការគិត និងយុទ្ធសាស្ត្រខុសៗគ្នា។ ក្រោយពីមានការលេីកឡេីងបែបនេះរួចមក មហាជនខ្មែរបានមានការគាំទ្រចំពោះបុរសនេះជាខ្លាំង ដែលមានចំហររឹងមាំ និងមិនមានការទន់ជ្រាយ ក៏ដូចជាមិនមានភាពបាក់ទឹកចិត្តផងនោះ។







