ជួយស៊ែរម្នាក់មួយបងប្អូន ពេលនេះ លោក ឧត្ដមសេនីយ៍ឯក ស ថេត ឲ្យលុបបំបាត់ចោលទាំងស្រុងប៉ូលិសពួនចាំស្ទាក់ចាប់

បងប្អូនប្រជាពរដ្ឋខ្មែរ យើងជាច្រើន ដែលជាអ្នកធ្វើដំណើរមិនតិចនាក់នោះទេ ដែរធ្លាប់បានមានការភ្ញាក់ព្រើតៗ និងមានអ្នកខ្លះ ប្រលឹងចុះសក់អស់ហើយដោយសារតែជិះម៉ូតូ សុខៗស្រាប់តែ មានសមង្ថកិច្ចពួនចាំស្ទាក់ចាប់ម្តងៗ មូល​ហេតុ​ដែល​ប៉ូលិស​ពួន​ចាំ​ស្ទាក់ ព្រោះ​មិន​ចង់​ឲ្យ​អ្នក​ល្មើស​នឹង​ចរាចរណ៍​ឃើញ​ហើយ ជិះ​គេច​ទាន់ ទើប​ពួន​ៗ​ក្បែរ​ដើម​ឈើ ហើយ​ចេញ​ផ្លុំ​កញ្ចែ​ច្រាច់​តែ​ម្ដង។ តែ​ពេល​នេះ​លែង​មាន​សកម្មភាព​ប៉ូលិស​ពួន​ស្ទាក់​ចាំ​ចាប់​ទៀត​ហើយ។ក្នុង​ចំណោម​គោលការណ៍​ជា​ច្រើន​ចំណុច ដែល​មាន​ចែង​នៅ​ក្នុង​តួនាទី​របស់​ក្រុម​អន្តរាគមន៍​ពិសេសដោះ​ស្រាយ​រឿង​កកស្ទះ​នៅ​ភ្នំពេញ ​ដែល​ទើប​តែ​បង្កើត​ឡើង​ ក៏​បាន​ដាក់​ចេញ​មួយ​ចំណុច​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​លុបបំបាត់សកម្មភាពពួនស្ទាក់ដើម្បីចាប់អ្នកប្រព្រឹត្តិបទល្មើសចរាចរណ៍ ពី​សំណាក់​សមត្ថកិច្ច។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក ឧត្ដមសេនីយ៍​ឯក ស ថេត អគ្គស្នងការ​រង​នគរបាល​ជាតិ៕