តារាចម្រៀងស្រីសម្លេងស្រទន់រូបសម្រស់ស្រស់ស្អាតទាក់ចិត្តមិត្តយុវវ័យកញ្ញា ពេជ្រ សូលីកា មិនត្រឹមតែមានអាជីពជាតារាចម្រៀងប៉ុណ្ណោះទេតារាស្រីរូបនេះថែមទាំងជាថៅកែហាងអាហារមួយផងដែរ។បើក្រឡេកមើលរូបសម្ផស្សវិញមានប្រិយមិត្តក៏ដូចជាអ្នកគាំទ្រភាគច្រើនតែងលើកសរសើរនូវសម្រស់ដ៏ផូរផងរបស់នាង។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ពេជ្រ សូលីកា បានអង្រួនបេះដូងអ្នកគាំទ្រម្ដងទៀតហើយក្រោយបង្ហោះនូវរូបភាពបង្អួតសម្រស់មុខព្រះបរមរាជវាំង ។ ចង់ដឹងសម្រស់ ពេជ្រ សូលីកា ស្រស់ស្អាតកម្រិតណានោះសូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖










