រកឃើញអ្នកជំនួសតំណែង ​មេ​ប៉េអឹមខេត្តរតនគិរីក្រោយផ្ទុះរឿងលុយ៥០ម៊ីនដុល្លាហើយគឺលោក……

រតនគិរី ៖ ប្រិយមិត្តពិតជាបានដឹងរឿងរ៉ាវ លោកឧត្ដមសេនីយ៍​ត្រី​ គីម​ រស្មី​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី​ ដែលបង្ហោះ​វីដេអូ​ ចែកលុយកូនម្នាក់ៗ​ ១០​ ម៊ឺន​ដុល្លារ​ . យ៉ាងណាមិញដ្ងៃនេះផងដែរ តាមរយៈផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរថា ” នេះគឺជាវះកាត់ប្រកបដោយការឈឺចាប់។ នេះជាអភិក្រមទី៥គឺការវះកាត់”៕ដោយ “លោកឧត្ដមសេនីយ៍​ត្រី​ គីម​ រស្មី​ មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តរតនគីរី​ ដែលបង្ហោះ​វីដេអូ​ ចែកលុយកូនម្នាក់ៗ​ ១០​ ម៊ឺន​ដុល្លារ​ ត្រូវបានព្រះមហាក្សត្រ​ ឡាយព្រះហស្ថលេខា​ត្រាស់​បង្គាប់​លប់ឈ្មោះចេញ​ពី​កងយោធពលខេមរភូមិន្ទ យ៉ាងណាមិញ បេី​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់ខ្ពស់​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី​ ថ្លែង​ប្រាប់​សារព័តមានក្នុងស្រុក( CPC NEWS) ថា លោក​ឧត្ដមសេនីយ៍​ត្រី​ ថាវ​ យ៉េន​ ក្លាយជា​មេបញ្ជាការ​ស្តីទី​នៃ​​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី​ ជំនួស​លោក​ឧត្តមសេនីយ៍​ត្រី​ គឹម​ រស្មី​ ដែល​ទេីប​ដក​ចេញ​ពី​ដំណែង​ ។