មានគេសួរឧកញ៉ា ឌួង ឆាយ ថា មានទ្រព្យសម្បត្តិប៉ុន្មានរាល់ថ្ងៃហ្នឹង? ឧកញ៉ាឆ្លើយទៅវិញថា…

ឧកញ៉ាឌួង ឆាយ ដែលប្រិយមិត្តធ្លាប់ស្គាល់ថាជាឧកញ៉ាល្បីឈ្មោះម្នាក់ ឧស្សាហ៍ជួយអ្នកខ្សត់ខ្សោយ បានបង្ហោះមុននេះបន្តិច ថាមានគេសួរគាត់ថា មានទ្រព្យសម្បត្តិប៉ុន្មានរាល់ថ្ងៃនេះ? ស្រាប់តែគាត់បានឆ្លើយទៅវិញថា គាត់បានបោះបង់មហិច្ឆិតាក្លាយជាសេដ្ឋីប្រាក់ពាន់លានចោលយូរហើយ ហើយគាត់បន្ថែមថាគាត់មិនធ្វើជាដាច់ខាត នូវទ្រព្យណាដែលបានមកពីការឈឺចាប់របស់គេ។ សុំប្រិយមិត្តអាន Caption ដែលគាត់បានសរសេរខាងក្រោមទាំងអស់គ្នា៖

“មានគេសួរខ្ញុំថាមានទ្រព្យសម្បត្តិប៉ុន្មានរាល់ថ្ងៃនឹង? ខ្ញុំឆ្លើយវិញថាកុំនិយាយរឿងនឹងជាមួយខ្ញុំ ពីព្រោះខ្ញុំបានបោះបង់មហិច្ឆិតាក្លាយជាសេដ្ឋីប្រាក់ពាន់លានចោលយូរហើយ ជាពិសេសបើមានទ្រព្យច្រើនបានមកពីការឈឺចាប់ទឹកភ្នែករបស់គេគឺស៊ូស្លាប់ខ្ញុំមិនធ្វើជាដាច់ខាត ហើយគួរសួរថាមានមនុស្សប៉ុន្មាននាក់ដែរស្រលាញ់រាប់អានខ្ញុំវិញល្អជាងណា ត្រូវអត់ពូមីងបងប្អូនទាំងអស់គ្នា?” ប្រភពហ្វេសបុកឧកញ៉ាឌួង ឆាយ