ក្រោយពីមានគណនីហ្វេសប៊ុកមួយឈ្មោះ Bie Sounsocheat បានបង្ហោះសារនិងរូបភាព ដោយសរសេរថា«បុគ្គលម្នាក់នេះ មានឈ្មោះថា Robil Elitok គាត់បានបង្ហោះសារចូល Group ជាផ្លូវការរបស់ Page Kampot Noticeboard ថាគាត់មានជំងឺ H I V (វិជ្ជមាន) ហើយគាត់និយាយបន្ថែមទៀតថា ប្រហែលជាគាត់បានចម្លងទៅបុរស និង ស្រ្តី ជាច្រើននាក់នៅខេត្តកំពតរួចមកហើយ ហើយគាត់គ្មានញញើតនិងប៉ូលីសសូម្បីតែបន្តិចសូមមេត្តា អង្គភាព អគ្គស្នងការ នគរបាលជាតិ ខេត្តកំពត ជួយទប់ស្កាត់ឃាត់ខ្លួនបុរសម្នាក់នេះជាបន្ទាន់ ជៀសវាងគាត់នៅតែបន្តចម្លងទៅអ្នកផ្សេងទៀតមេត្តា Share ពត៏មាននេះជាបន្ទាន់ សូមអរគុណ» ។


បន្ទាប់ពីទទូលដំណឹងនេះលោកឧត្តមសេនីយទោ ស្នងការ បានបញ្ជាជាបន្ទាន់ឲ្យផ្នែកស្រាវជ្រាវរកម្ចាស់គណនី ហ្វេសប៊ុកឈ្មោះ ELITOK ROBIL រហូតដល់ថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០១៩ បាននាំខ្លួនជនសង្ស័យដែលជាជនជាតី ជនជាតិទួរគី អាយុ ៥២ ឆ្នាំ ម្នាក់នេះទៅអធិការដ្ឋានក្រុងកំពត នៃ ខេត្តកំពត ។ ប៉ូលិសជំនាញបានសាកសួរបានដឹងថាគណនីជនបរទេសម្នាក់នេះត្រូវបានគេ Hack (លួច) ដោយជនមិនស្គាល់អត្តសញ្ញាណ មិនតែប៉ុន្នោះជនបរទេសម្នាក់នេះស្មគ័្រចិត្តពិនិត្យឈាម ដើម្បីឲ្យប៉ូលិសអស់ចិត្តនិងប្រាកដ ជាក់ស្តែការពិនិត្យបានបង្ហាញថាជនបរទេសម្នាក់នេះពិតជាមិនបានផ្ទុកមេរោគអេដស៍(HIV)នោះទេ ។





