ជួយស៊ែរម្នាក់មួយបងប្អូន ពេលនេះ លោក ឧត្ដមសេនីយ៍ឯក ស ថេត ឲ្យលុបបំបាត់ចោលទាំងស្រុងប៉ូលិសពួនចាំស្ទាក់ចាប់

បងប្អូនប្រជាពរដ្ឋខ្មែរ យើងជាច្រើន ដែលជាអ្នកធ្វើដំណើរមិនតិចនាក់នោះទេ ដែរធ្លាប់បានមានការភ្ញាក់ព្រើតៗ និងមានអ្នកខ្លះ ប្រលឹងចុះសក់អស់ហើយដោយសារតែជិះម៉ូតូ សុខៗស្រាប់តែ មានសមង្ថកិច្ចពួនចាំស្ទាក់ចាប់ម្តងៗ មូល​ហេតុ​ដែល​ប៉ូលិស​ពួន​ចាំ​ស្ទាក់ ព្រោះ​មិន​ចង់​ឲ្យ​អ្នក​ល្មើស​នឹង​ចរាចរណ៍​ឃើញ​ហើយ ជិះ​គេច​ទាន់ ទើប​ពួន​ៗ​ក្បែរ​ដើម​ឈើ ហើយ​ចេញ​ផ្លុំ​កញ្ចែ​ច្រាច់​តែ​ម្ដង។ តែ​ពេល​នេះ​លែង​មាន​សកម្មភាព​ប៉ូលិស​ពួន​ស្ទាក់​ចាំ​ចាប់​ទៀត​ហើយ។ក្នុង​ចំណោម​គោលការណ៍​ជា​ច្រើន​ចំណុច ដែល​មាន​ចែង​នៅ​ក្នុង​តួនាទី​របស់​ក្រុម​អន្តរាគមន៍​ពិសេសដោះ​ស្រាយ​រឿង​កកស្ទះ​នៅ​ភ្នំពេញ ​ដែល​ទើប​តែ​បង្កើត​ឡើង​ ក៏​បាន​ដាក់​ចេញ​មួយ​ចំណុច​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​លុបបំបាត់សកម្មភាពពួនស្ទាក់ដើម្បីចាប់អ្នកប្រព្រឹត្តិបទល្មើសចរាចរណ៍ ពី​សំណាក់​សមត្ថកិច្ច។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក ឧត្ដមសេនីយ៍​ឯក ស ថេត អគ្គស្នងការ​រង​នគរបាល​ជាតិ៕

មីល្ពៅ​របស់​ខ្មែរ​ ដែលក្នុង​ ១ថ្ងៃ​ អាច​ផលិត​ និងរកចំណូលបានចំនួន…

មួយ​រយៈ​ពេល​ថ្មីៗ​នេះ​ ក្រោយ​ពេលដែល​ មីល្ពៅ​ខ្មែរ​ នៅ​ខេត្ត​បាត់ដំបង​ ត្រូវ​បានបុរសម្នាក់​ឈ្មោះ​ គិម​ វ៉ាង​ ធ្វេីការ​ស្រាវជ្រាវ​អស់រយៈពេល​ ២ឆ្នាំ​ និងទទួលបាននូវភាពជោគជ័យ​រួចមក​ មហាជន​ខ្មែរ​បានមាន​អំណរសាទរ​ជាខ្លាំង​ ដោយកូនខ្មែរ​ អាចមាន​លទ្ធភាព​ក្នុងការ​ផលិត​បាន​នូវ​ផលិត​ផល​មួយនេះ​ ។គួរបញ្ជាក់ដែរថា​ ក្នុង​មួយ​ថ្ងៃ​ សិប្បកម្ម​របស់​ម្ចាស់​ មីល្ពៅ​ខ្មែរ​ លោក ​គិម​ វ៉ាង​ អាចផលិតមីបាន​ចន្លោះ​ពី​ ២០​ ទៅ៣០ថង់​ ដែលក្នុង​មួយ​ថង់​ៗមានចំនួន​ ១០ដុំ​ ហេីយបេីនិយាយពីចំណូលវិញ​ គឺអាចរកបានប្រមាណជា​ ១០មុឺន​រៀលក្នុង​មួយថ្ងៃ​ ហេីយទៅថ្ងៃមុខ​ លោកក៏មានបំណង​ នឹង​ពង្រីកមុខជំនួញមួយនេះ​ ឲ្យកាន់តែ​ធំទៅមុខ​ផងដែរ​។

មួយ​វិញ​ទៀតនោះ​ ចំពោះមហាជនមួយចំនួនដែលបានធ្វេីការ​រិះគន់​ចំពោះរូបលោកលេីការ​មិន​ទទួលយកអ្នក​វិនិយោគ​មករួមទុននោះ​ ម្ចាស់​ស្ថានិក​មីល្ពៅ​ខ្មែរ​រូបនេះ​បា​ននិយាយថា​ លោកមិនដែលមានចិត្តខឹងចំពោះពួកគេនោះទេ​ ព្រោះថា​បេីសិនជាការលេីកឡេីងមកនោះជាចំនុចល្អ​ យេីងគួរតែ​ទទួលយកទៅ​ចំណែកឯ​មិនល្អវិញ​ ក្រោយ​ពេលស្តាប់ហេីយ​ បោះវាចោលទៅ​ មនុស្ស​ម្នាក់ៗ​តែងតែ​មានការគិត​ និង​យុទ្ធសាស្ត្រ​ខុសៗគ្នា​។ ក្រោយពី​មានការ​លេីកឡេីងបែបនេះរួចមក​ មហាជនខ្មែរ​បានមានការគាំទ្រ​ចំពោះ​បុរសនេះជាខ្លាំង​ ដែលមានចំហរ​រឹងមាំ​ និងមិនមានការ​ទន់ជ្រាយ​ ក៏ដូចជា​មិនមានភាព​បាក់ទឹកចិត្ត​ផងនោះ។

អ្នកគ្រូមានគេសួរសំនួរយ៉ាងច្រើនទៅគាត់ថា៖ មើលកូនហត់ទេ?ធុញទេ?យកមកតាមចឹងលំបាកទេ?ម៉េចមិនទុកនៅផ្ទះ? ចម្លើយរបស់អ្នកគ្រូពិតជាមានអត្តន័យខ្លាំងណាស់

អ្នកគ្រូម្នាក់ មានសំនួរយ៉ាងច្រើនចំពោះគាត់ ដែលធ្វើអោយគាត់តស៊ូគ្រប់យ៉ាងដើម្បីកូនរបស់គាត់ ក្នុងនោះដែរគាត់បានឆ្លើយសំនួរដែលគាត់បានសួរ។យ៉ាងណាមិញ យោងតាមគណនីហ្វេសបុក«En Marden» បានសរសេររៀបរាប់ថា៖«មានសំនួរជាច្រើនសួរខ្ញុំថា ….មើលកូនហត់ទេ?ធុញទេ?យកមកតាមចឹងលំបាកទេ?ម៉េចមិនទុកនៅផ្ទះ?ចម្លើយខ្ញុំគឺភាពលំបាកភាពហត់នឿយសម្រាប់ខ្ញុំគឺមិនដែលមានឡើយសម្រាប់ការលះបង់នេះព្រោះគ្រប់យ៉ាងជាសេចក្ដីសុខ ។អ្នកនិងយល់បើអ្នកក្លាយជាម្ដាយដូចខ្ញុំហើយអ្នកនិងដឹងបើអ្នកឃើញកូនមានសុខភាពល្អលេងសើចសប្បាយថានេះជាសេចក្ដីសុខធំបំផុតរបស់ម្ដាយ។មនុស្សចិត្តស្រាលយ៉ាងណាក៏ប្រែជាឆ្ងន់ ឆេវឆាវក៏ក្លាយជាអំនត់ដែលពេលដែរអ្នកមានកូន……..ការលះបង់កាន់តែច្រើនលើសលប់សម្រាប់ពេលវេលាផ្ទាល់ខ្លួន។»

ពុទ្ធោលោកអើយ ម៉ែឪណាស់ យំឡើងចង់សន្លប់ ពេលរកឃើញកូនស្រីអាយុ៥ឆ្នាំ ដែលបានបាត់ខ្លួនកាលពីម្សិលមិញ ត្រូវបានប្រទះឃើញ នៅក្នុង….(មានវីដេអូ)

អាណិតណាស់១១/០២/២០១៩ វេលាម៉ោង ១១:១០នាទី រកឃើញហើយ ក្មេងស្រី មានឈ្មោះ ចំរើន សុខជា អាយុ០៥ឆ្នាំ ដែលបានបាត់ខ្លួន កាលពីម្សិលមិញ ត្រូវបានប្រទះឃើញ នៅក្នុងទឹកព្រែក ត្រង់ចំណុចភូមិកៀនជ្រៃ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ៕ ខណៈពេលនេះ សមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យ រកមូលហេតុពិត នៃការស្លាប់របស់ក្មេងស្រី រងគ្រោះ ។

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftep.vanny.39%2Fvideos%2F746616375714704%2F&show_text=0&width=560

កូនប្រុសសម្តេច ស ខេង ស្រក់ទឹកភ្នែក ពេលក្មេងៗនាំគ្នាហៅប៉ា ពីព្រោះ….

រដ្ឋលេខាធិការក្រសួងអប់​រំយុវជ​​​​​​​​​​​ន និងកីឡា និង​​​​​​​​​​​ជាអនុប្រធាន​​​​​​​​​សហភាព​​​​​​​​សហ​​​​​​​​​​​ព័ន្ធយុវជន​​​​​​​​​​​​​​​​​​​កម្ពុជា ទទួល​​​​​​​​​​​បន្ទុក​​​​​​​​​​​​​​​​​​​​​ខេត្តព្រៃវែង បាត់ដំប​​​​​​​​​​​​​​​​​​​​​ង និងខេត្តបន្ទាយ​​​​​​​​​មានជ័​​​​​​​​​យឯ​​​​​​​​​​​​​​​​កឧត្តម ស​​​​​​​​​​​​​​​​ សុខា ស្រក់ទឹ​​​​​​​​​​​​​​​កភ្នែក ដោ​​​​​​​​​​យមិន​​​​​​​​​​​​​​ដឹងខ្លួន ​​​​​​​​​​​​នា​​​​​​​​​​​​​​​​​​​​​​​​​​ឱកាសអញ្ជើញជាអធិ​​​​​​​​​​​បតីក្នុងពិធីសំ​​​​​​​​ណេះសំ​​​​​​​​​​​​​​​​​​​​​​​​​​​ណាល និងរៀបចំ​​​​​​​​​អាហារ​​​​​​​​​​​​​​​​​​​​​សាមគ្គី ជូនប្អូនៗ​​​​​​​​​​​​​ ក្មួយៗ និងអា​​​​​​​​​​​​ណាព្យា​​​​​​​​​​​​បាល​​​​​​​​​​​​​​​​​​​​​​​​​ នៅមណ្ឌលសង្គ្រោះជន​អស់​​​​​សង្ឃឹមទី២ ​​​​​​​​​​​​​​​​​​​​​​​​​ទឹកដីខេត្តបន្ទាយមា​​​​​​​​​​នជ័យ ​​​​​​​​​​​​​​​​​​​​​​​​​នៅរសៀលថ្ងៃទី១១​​​​​​​​​​​​​​​​​​​​​​​​​​​​ ខែកុម្ភៈ ​​​​​​​​​​ឆ្នាំ២០​​​​​​​​​​​​​១៩ ​​​​នេះ ។

មូលហេតុ ដែល​បណ្តាលឲ្យឯក​​​​​​​​​​​ឧត្តម ស​​​​​​​​​​​​​​​​​​​ សុខា ស្រក់ទឹក​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្នែកភ្លាមៗ គឺបន្ទាប់​​​​​​​​​ពីតំណា​​​​​​​​​​​​ងក្មួយៗ នៅ​​​​​​​​​​​​​​​​​​​​​​​​​មណ្ឌលសង្គ្រោះជនអ​​​​​​​​​​​​​​​ស់សង្ឃឹមទី២ ថ្លែងអំ​​​​​​​​​​ណរគុណរូ​​​​​​​​​បលោ​​​​​​​​​​​​​​​​ក និងភរិយា ​​​​​​​​​ដែលជា​​​​​​​​​​​​​​​​​​​និច្ចកាល​​​​​​​​​​​​​​​​​​​​​​​ បានជួយឧបត្ថម្ភ​​​​​​​​​​​​​​គាំទ្រ​​​​​​​​​​​​​​​​​​​​​​​​ទាំងថវិកា សម្ភារ គ្រឿងឧប​​​​​​​​​​ភោគ ​​​​​​​​​​បរិភោគ​​​​​​​​​​​​​​ និងកម្លាំង​​​​​​​​​​​​​​​​​​ចិត្ត ជូនពួក​​​​​​​​​​គាត់ រ​​​​​​​​​​​​​​​​​​​ហូតទទួលបា​​​​​​​​​​នការ​​​​​​​​​ហូប​​​​​​​​​​​​​​​​​​​​​​​​ចុកគ្រប់គ្រាន់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការស្នាក់នៅសមរម្យ បា​​​​​​​​​​​​​​​​​​​​​នសិក្សារៀនសូត្រ​​​​​​​​​​ ពិសេស​​​​​​​​​​​​​គឺផ្តល់កំលាំ​​​​​​​​​​​​ងចិត្តឲ្យពួកគា​​​​​​​​​​ត់មាន​​​​​​​​​​​​​​​​​​​​​​​​​សង្ឃឹមនៅក្នុងជី​​​​​​​​​​​​​វិតឡើ​​​​​​ងវិញ។

ហើយអ្វីដែល​កាន់​​​​​​​​​​​​​តែធ្វើឲ្យឯកឧត្តម​​​​​​​​​ ស សុ​​​​​​​​​​​​​​​​​​​​​​​​​ខា ស្រក់ទឹកភ្នែកខ្លាំងមែ​នទែន​​​​​​នោះ គឺប្អូនៗ ​ក្មួយៗ នៅ​​​​​​​​​​​​មណ្ឌលសង្គ្រោះជនអ​ស់សង្ឃឹមទី២ ​​​​​​​សរសេរ នៅ​​​​​​​​​លើនំខេ​​​​​​​​​​កថា​​​​​​​​​​​​​​ “អរគុណលោ​​​​​​​​​កប៉ា ​​​​​​​​​​​​​​​​​​​សុខា និងអ្នក​​​​​​​​​​ម៉ាក់ សុភី” ​តែម្តង៕

នោះ បុរសបរទេសដែលបង្ហោះថាមានផ្ទុកមេរោគអេដស៍និងបានចម្លងទៅបុរសនារីខេត្តកំពតពេលនេះបានចាប់ខ្លួនហើយ….

ក្រោយពីមានគណនីហ្វេសប៊ុកមួយឈ្មោះ Bie Sounsocheat បានបង្ហោះសារនិងរូបភាព ដោយសរសេរថា«បុគ្គលម្នាក់នេះ មានឈ្មោះថា Robil Elitok គាត់បានបង្ហោះសារចូល Group ជាផ្លូវការរបស់ Page Kampot Noticeboard ថាគាត់មានជំងឺ H I V (វិជ្ជមាន) ហើយគាត់និយាយបន្ថែមទៀតថា ប្រហែលជាគាត់បានចម្លងទៅបុរស និង ស្រ្តី ជាច្រើននាក់នៅខេត្តកំពតរួចមកហើយ ហើយគាត់គ្មានញញើតនិងប៉ូលីសសូម្បីតែបន្តិចសូមមេត្តា អង្គភាព អគ្គស្នងការ នគរបាលជាតិ ខេត្តកំពត ជួយទប់ស្កាត់ឃាត់ខ្លួនបុរសម្នាក់នេះជាបន្ទាន់ ជៀសវាងគាត់នៅតែបន្តចម្លងទៅអ្នកផ្សេងទៀតមេត្តា Share ពត៏មាននេះជាបន្ទាន់ សូមអរគុណ» ។

បន្ទាប់ពីទទូលដំណឹងនេះលោកឧត្តមសេនីយទោ ស្នងការ បានបញ្ជាជាបន្ទាន់ឲ្យផ្នែកស្រាវជ្រាវរកម្ចាស់គណនី ហ្វេសប៊ុកឈ្មោះ ELITOK ROBIL រហូតដល់ថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០១៩ បាននាំខ្លួនជនសង្ស័យដែលជាជនជាតី ជនជាតិទួរគី អាយុ ៥២ ឆ្នាំ ម្នាក់នេះទៅអធិការដ្ឋានក្រុងកំពត នៃ ខេត្តកំពត ។ ប៉ូលិសជំនាញបានសាកសួរបានដឹងថាគណនីជនបរទេសម្នាក់នេះត្រូវបានគេ Hack (លួច) ដោយជនមិនស្គាល់អត្តសញ្ញាណ មិនតែប៉ុន្នោះជនបរទេសម្នាក់នេះស្មគ័្រចិត្តពិនិត្យឈាម ដើម្បីឲ្យប៉ូលិសអស់ចិត្តនិងប្រាកដ ជាក់ស្តែការពិនិត្យបានបង្ហាញថាជនបរទេសម្នាក់នេះពិតជាមិនបានផ្ទុកមេរោគអេដស៍(HIV)នោះទេ ។

រកឃើញអ្នកជំនួសតំណែង ​មេ​ប៉េអឹមខេត្តរតនគិរីក្រោយផ្ទុះរឿងលុយ៥០ម៊ីនដុល្លាហើយគឺលោក……

រតនគិរី ៖ ប្រិយមិត្តពិតជាបានដឹងរឿងរ៉ាវ លោកឧត្ដមសេនីយ៍​ត្រី​ គីម​ រស្មី​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី​ ដែលបង្ហោះ​វីដេអូ​ ចែកលុយកូនម្នាក់ៗ​ ១០​ ម៊ឺន​ដុល្លារ​ . យ៉ាងណាមិញដ្ងៃនេះផងដែរ តាមរយៈផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរថា ” នេះគឺជាវះកាត់ប្រកបដោយការឈឺចាប់។ នេះជាអភិក្រមទី៥គឺការវះកាត់”៕ដោយ “លោកឧត្ដមសេនីយ៍​ត្រី​ គីម​ រស្មី​ មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តរតនគីរី​ ដែលបង្ហោះ​វីដេអូ​ ចែកលុយកូនម្នាក់ៗ​ ១០​ ម៊ឺន​ដុល្លារ​ ត្រូវបានព្រះមហាក្សត្រ​ ឡាយព្រះហស្ថលេខា​ត្រាស់​បង្គាប់​លប់ឈ្មោះចេញ​ពី​កងយោធពលខេមរភូមិន្ទ យ៉ាងណាមិញ បេី​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់ខ្ពស់​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី​ ថ្លែង​ប្រាប់​សារព័តមានក្នុងស្រុក( CPC NEWS) ថា លោក​ឧត្ដមសេនីយ៍​ត្រី​ ថាវ​ យ៉េន​ ក្លាយជា​មេបញ្ជាការ​ស្តីទី​នៃ​​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី​ ជំនួស​លោក​ឧត្តមសេនីយ៍​ត្រី​ គឹម​ រស្មី​ ដែល​ទេីប​ដក​ចេញ​ពី​ដំណែង​ ។

មានគេសួរឧកញ៉ា ឌួង ឆាយ ថា មានទ្រព្យសម្បត្តិប៉ុន្មានរាល់ថ្ងៃហ្នឹង? ឧកញ៉ាឆ្លើយទៅវិញថា…

ឧកញ៉ាឌួង ឆាយ ដែលប្រិយមិត្តធ្លាប់ស្គាល់ថាជាឧកញ៉ាល្បីឈ្មោះម្នាក់ ឧស្សាហ៍ជួយអ្នកខ្សត់ខ្សោយ បានបង្ហោះមុននេះបន្តិច ថាមានគេសួរគាត់ថា មានទ្រព្យសម្បត្តិប៉ុន្មានរាល់ថ្ងៃនេះ? ស្រាប់តែគាត់បានឆ្លើយទៅវិញថា គាត់បានបោះបង់មហិច្ឆិតាក្លាយជាសេដ្ឋីប្រាក់ពាន់លានចោលយូរហើយ ហើយគាត់បន្ថែមថាគាត់មិនធ្វើជាដាច់ខាត នូវទ្រព្យណាដែលបានមកពីការឈឺចាប់របស់គេ។ សុំប្រិយមិត្តអាន Caption ដែលគាត់បានសរសេរខាងក្រោមទាំងអស់គ្នា៖

“មានគេសួរខ្ញុំថាមានទ្រព្យសម្បត្តិប៉ុន្មានរាល់ថ្ងៃនឹង? ខ្ញុំឆ្លើយវិញថាកុំនិយាយរឿងនឹងជាមួយខ្ញុំ ពីព្រោះខ្ញុំបានបោះបង់មហិច្ឆិតាក្លាយជាសេដ្ឋីប្រាក់ពាន់លានចោលយូរហើយ ជាពិសេសបើមានទ្រព្យច្រើនបានមកពីការឈឺចាប់ទឹកភ្នែករបស់គេគឺស៊ូស្លាប់ខ្ញុំមិនធ្វើជាដាច់ខាត ហើយគួរសួរថាមានមនុស្សប៉ុន្មាននាក់ដែរស្រលាញ់រាប់អានខ្ញុំវិញល្អជាងណា ត្រូវអត់ពូមីងបងប្អូនទាំងអស់គ្នា?” ប្រភពហ្វេសបុកឧកញ៉ាឌួង ឆាយ

ប្រពៃណាស់ លោក ឧកញ្ញា ឡេង ណាវ៉ាត្រា ណែនាំម៉ាសុីនល្អផលិតមីល្ពៅ ថែមទាំង ឧបត្ថមចំនួនទឹកប្រាក់ដល់ទៅ…

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថាករណីមីល្ពៅកំពុងតែល្បី និងទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំងពីមហាជន ហើយក៏មានអ្នកផ្តល់យោបល់ផេ្សងៗគ្នាចំពោះប្អូនដែរ ដោយឡែកកាលពីពេលថ្មីៗនេះស្រាប់តែលោក លោក ឧកញ្ញា ឡេង ណាវ៉ាត្រា បានឃើញម៉ាស៊ីនធ្វើមី មួយប្រភេទេមានតំលៃសមរម្យ លោកបានសែលរួចណែនំាទៅប្អូនប្រុសដោយបញ្ចាក់ថា៖«ម៉ាស៊ីននេះល្អ​ ប្អូនប្រុស 3800$ បងជួយ 1000$ សង្ឃឹមមានអ្នកផ្សេង ចូលរួមជួយ បន្ថែម បងជួយបានប៉ុណ្ណឹង ជូនពរប្អូន បានជោគជ័យ ។ សង្ឃឹមថាប្អូន ធូស្រាលខ្លះ ទាក់ទងមក ជំនួយការបង ឬ គណនេយ្យ បុរី ឡេង ណាវ៉ាត្រា គាំទ្រការ តស៊ូរបស់ប្អូន»។ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖

ក្តៅៗ ឃាត់ខ្លួនជនសង្ស័យបង្កៃគ្រាប់បែកនៅប៉ោយប៉ែត បានហើយ…

បន្ទាយមានជ័យ៖ នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានហេតុការណ៌បង្កៃគ្រាប់បែក បង្កៃចោលក្នុង កាស៊ីណូហ្គោលឌែន ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបង្កឲ្យមានការភ្ញាក់ផ្អើល ។ ។ យ៉ាងណាមិញសម្ថកិច្ចជំនាញកំពង់តែរកវិធីដើម្បី យកវាចេញ ដោយ ចុចបំផ្ទុះចោលក្នុងបន្ទប់ការិយាល័យតែម្តង និងបញ្ជៀសបញ្ហាផ្សេងៗ យ៉ាងណាមិញ សមត្ថកិច្ចបានសម្រេច ឃាត់ខ្លួន ជនសង្ស័យម្នាក់ យកទៅសួរនាំ ពាក់ព័ន្ធពាក់ព័ន្ធករណីបង្កៃគ្រាប់បែក ក្នុងកាស៊ីណូហ្គោលឌែនក្រោន នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមប្រភពបន្តថា សង្ស័យឈ្មោះឡាយ គឹមលាង ហៅម៉ៅ មានអាយុ៣៩ឆ្នាំ ភេទប្រុស មានស្រុក ស្រុកកំណើតជំរុំសាយធូ ព្រំដែន ដំបូងឡើយ បុរសនេះបានចូលទៅក្នុងបន្ទប់ទឹកឲ ក្នុងកាស៊ីណូហើយពេល ចេញមកវិញ កាន់ឧបករណ៍មួយ សង្ស័យជាគ្រឿងផ្ទុះ ក្រោយមកសន្តិសុខក្រុមហ៊ុន បានហែកទើបបានឃើញមិនស្រួល ក៌អោយយកមកបោះខាងក្រៅ ចុងក្រោយត្រូវសម្ថកិច្ចចុចបំផ្ទុះចោល ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម