លុយ ៥០ម៉ឺនដុល្លារ លោក គឹម រស្មី ចែកអោយកូនៗ បានមកពីការលក់ជ័រកៅស៊ូ របស់ខ្លួន ជឿ ឬអត់?

ហ្វេសប៊ុក៖ ក្រោយលោក គឹម រស្មី អតីតមេបញ្ជា ការអាវុធហត្ថខេត្តរតនគិរី ត្រូវបានដកចេញពី ដំណែងមិនទាន់បានប៉ុន្មានផង។ ស្រាប់តែគណនី ហ្វេសប៊ុក មានឈ្មោះថា Gee Yong ដែលបាន បង្ហោះវីដេអូអំពីការចែកលុយ ម្នាក់ ១០ម៉ឺនដុល្លារ របស់លោក គឺម រស្មី ដល់កូនៗនោះ ចេញមកធ្វើ ការបកស្រាយថា “នាងខ្ញុំ Gee Yong ម្ចាស់អាខោនហ្វេសបុក សូមជំរាបបកស្រាយជូនបងប្អូនក្នុងFB ថា រឿងលោកពូ គឹម រស្មី ចែកថវិកាអោយកូនៗ ក្នុងកម្មវិធីខួបកំណើតចៅ ស្រីនៅយប់ថ្ងៃ 05/02/2019 នេះរូបគាត់គ្មានបំណងចង់ផ្សព្វផ្សាយឫចង់បង្អួតចេញជាសាធារណៈនោះទេ ព្រោះកម្មវិធីនេះជាកម្មវិធីតូចតាចលក្ខណៈគ្រួសារ។ ហេីយថវិកានេះបានមកពីការលក់ជ័រកៅស៊ូ ព្រោះគាត់មានចំការកៅស៊ូ និង រោងចក្រកែច្នៃជ័រកៅស៊ូ របស់គាត់។

លុយនេះមិនពាក់ពន្ធ័រឿងលុយប្រាក់ខែ ឫលុយបទល្មើសព្រៃឈើដូចការបកស្រាយរបស់មតិមួយចំនួនក្នុងបណ្ដាញសង្គម fb នោះទេ នាងខ្ញុំថតវីដេអូនេះបង្ហោះមិនបានសុំការអនុញ្ញាតពីលោកពូជាមុននោះទេ ព្រោះនាងខ្ញុំយល់ថាវាជារឿងអបអរ តែបែរជាធ្វើអោយប៉ៈពាល់ដល់កិត្តិយសរបស់លោកពូ ទៅវិញ។”៕

នោះមៃ សុគន្ធ៖ បង្ហាញវិធីធ្វើមីល្ពៅ ទិញតែម៉ាសុីនមក ធ្វើនៅផ្ទះក៏បាន គេចង់វិនិយោគ ហើយ ធ្វើអួតបែកចាវែប….(មានវីឌីអូ)

ហ្វេសប៊ុក៖ ប្រិយមិត្តពិតជាបានដឹងរួចហើយ កូនខ្មែរនៅបាត់ដំបង ម្នាក’សិក្សា​ស្រាវជ្រាវ​ទម្រាំ​បាន​ជា​ផលិត​ផល​មី​ធ្វើ​ពី​ផ្លែ​ល្ពៅ​នេះ ​យុវជន​ខាង​លើ​បាន​ចំណាយ​ពេល​ជិត​ ២​ឆ្នាំ​ទម្រាំ​បាន​ចេញ​ជា​សមិទ្ធផល​មីល្ពៅ ដែលពីផ្លែល្ពៅ សុទ្ធសាត ដោយឡែកព្រោះតែម៉ាស៊ីនតូចមិនគ្រប់គ្រាន់សំរាប់ទីផ្សារនោះ ម្ចាស់មីល្ពៅរូបនេះ បានសរសេរសារជាច្រើនពីមុនដោយសុំជំនួយ និង ឧបត្ថមផងដែរ ។ ក្រោយមកមានវិនិយោគជាច្រើនសុំចូលទុនរកស៊ីជាមួយតែ លោកបដិសេធ ក្នុងនោះផងដែរ លោក មៃ សុគន្ធ បានបង្ហោះសារជាច្រើនផងដែលដោយលើកផងដែថា “នេះមីល្ពៅនិងវិធីធ្វើ ទិញតែម៉ាសុីនមក ធ្វើនៅផ្ទះក៏បានដែរ😈😏គេចង់វិនិយោគ ហើយ ធ្វើអួតបែកចាវែបអីណា😂 កុំអំនួតពេកណា (បើគេចង់ឈ្នះយើង គេដាក់សុំកម្មសិទ្ធបញ្ញាមុនគឺឈ្នះហើយ)ដោយសារគេអោយតំលៃយើងអ្នកមុនទេពៅ😏 ម៉ាសុីនមួយមិនដល់5000$ទេ សំរាប់គាត់ទិញ1000ម៉ាសុីនក៏បានដែរ ពៅមាសស្ងួន ចាក់សោរទុកក្នុងទូរដែកផងអាក្អូនមីល្ពៅបាត់ដំបង” ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាព និង វីឌីអូរខាងក្រោម

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmay.sokun.1%2Fvideos%2F1169208033249115%2F&show_text=0&width=476

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmay.sokun.1%2Fvideos%2F1169208046582447%2F&show_text=0&width=560

ពុទ្ធោលោកអើយ ពលរដ្ឋឥណ្ឌា ភា​​​​​​​​​​​​​​គខាងត្បូង​ ប្តឹងប៉ូលីស ឲ្យតាមចាប់ចោរ លួចអាចម៌គោព្រោះវា…

ប្រទេសឥណ្ឌាៈ ​នេះ​បើ​តា​​​​​​​​ម​សារ​​​​​​​​ព័ត៌មា​​​​​​​​​​​ន​ Tim​​​​​​​​es​​​​​​​​​Now​​​​​​​​​​​​​​​​​​​​​​News​ បានឲ្យដឹងថា ប៉ូលិស​នៅ​​រដ្ឋកា​ណា​​តា​កា​ ភា​​​​​​​​​​​​​​គខាងត្បូង​ឥណ្ឌា​ កំ​​​​​​​​ពុង​តាម​​​​​​​​​​​​​​រក​ក្រុម​ចោ​​​​​​​​​​រ​ ដែ​​​​​​​​​​​​​​ល​បាន​​​​​​​​​​​​​លួច​​​​​​​​​​​អាចម៍​​​​​​​​​​​​​​​​​​​​គោ​ក្រៀម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តំលៃ​ ១២៥.០០០​រូ​ពី​ (១.​​​​​​​​​​​​​​​​៧៥០​ដុល្លារ​) ស្មើ​នឹង​អា​​​​​​​​​​ចម៍គោ​​​​​​​​​​​​២៥​​​​​​​​​​​​​​​​​ទៅ​៤០​ឡានធំ​។ ​ប៉ូលិស​បាន​ចា​​​​​​​​​​​ប់ផ្តើម​ស៊ើប​​​​​​​​​​​​​​​អង្កេត ក្រោយ​​​​​​​​​​ពី​នាយ​​​​​​​​​​​​​​​​​​​​កដ្ឋាន​ថែរក្សា​ស​​​​​​​​​​​​​​​​​​​​​​ត្វ​ប្តឹង​អំពី ​​​​​​​​​​​«​ការបាត់​ទំ​​​​​​​​​​​​​​​​និញ​»​​​​​​​ ទៅ​​​​​​​​​​​​​​​​​​​​​​​​​ប៉ុស្ត៍​ប៉ូលិស​មូលដ្ឋាន​។​ លាមក​គោ​​​​​​​​​​​ដែល​បាត់​​​​​​​​​​​​​ក្រោយ​​​​​​​​​​​មក​ត្រូវ​ប៉ូលិ​​​​​​​​​​ស​រកឃើញ ​​​​​​​​​​​នៅលើ​​​​​​​​​​​​ដី​ឯកជ​​​​​​​​​​ន​មួយ​​​​​​​​​​​ ហើយ​នឹ​​​​​​​​​​​​​ង​ត្រូវ​ប្រគ​​​​​​​​​ល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅ​ម្ចាស់​វិញ​ក្នុង​​​​​​​​​​ពេ​​​​​​​​​​ល​​​​​​​​​​​​​​​​​​​​​ឆាប់ៗ​។​​ប៉ូលិស​បាន​​​​​​​​​​​​​ឃាត់ខ្លួន​ អ្នក​​​​​​​​​​មើលការ​​​​​​​​​​​​ខុសត្រូវ​ឃ្លាំង​​​​​​​​​​​អាចម៍គោ ​​​​​​​​​​នៃ​នាយកដ្ឋាន​ថែរក្សា​សត្វ​នេះ​ និ​​​​​​​​​​​​ង​បន្ត​ស៊ើ​​​​​​​​​បអ​​​​​​​​​​​​​​​​​​​​​​​​​ង្កេត​បន្ថែម ហើយ​​​​​​​​​​​សង្ស័យ​ថា​​​​​​​​​​​ អាច​មាន​​​​​​​​​​ជាប់​ពា​​​​​​​​​​​​​​​​​​​​​​​​ក់ព័ន្ធ​មន្ត្រី​ច្រើន​​​​​​​​​​នាក់​​​​​​​​​​​​នៅ​​​​​​​​​​​​​​​​​​​​​​​​​​នា​​​​​​​​​​​​​​​​​​​យកដ្ឋាន​​​​​​​​​​នេះ​។​ នៅ​ឥណ្ឌា គោ​ត្រូវ​ចាត់​​​​​​​​​​​​ទុក​ជា​​​​​​​​​​​​​​​​​សត្វ​ ដែល​ត្រូវគោរ​​​​​​​​​​​ព​បូជ្ញា​នៅ​ក្នុង​​​​​​​​សង្គម ​ដែល​​​​​​​​​​​​​​​​​មាន​អ្នក​កា​​​​​​​​​ន់​សាស​​​​​​​​​​​​​​​​នា​ហិណ្ឌូ​ភា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គច្រើន​។ ​សំរាប់​គ្រួសារ​​​​​​​​​​​តាម​​​​​​​​​​​​​​​​​​​​​​​ទីជនបទ ​«​មេ​​​​​​​​​​​​​​​​​​​គោ​ពិសិដ្ឋ​»​ ត្រូវ​​​​​​​​​​​បាន​គោ​​​​​​​​​​​​​​​​រព​ទុក​ដូច​​​​​​​​​​​​​ជា​ព្រះ ​​​​​​​​​​​​​​​​​​​​​ដោយ​វា​ផ្តល់​ទឹក​​​​​​​​​​​​​ដោះ ជួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការងារ​កសិកម្ម ហើ​​​​​​​​​​​យ​លា​​​​​​​​​​​​​​​​មក​គោ ​ត្រូវ​បា​​​​​​​​​​​ន​ប្រមូល​ទុ​​​​​​​​​​​​​​ក​ធ្វើ​ជា​​​​​​​​​​​​​​​​​​​​​ជី​កសិកម្ម និង​​​​​​​​​​​ហាល​​​​​​​​​​​​​​​​​​​​អោយ​ស្ងួត​សំរា​​​​​​​​​​ប់​ដុត​ក្នុង​​​​​​​​​​​​​​អំឡុង​រ​​​​​​​​​​​ដូវវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្សា​ ពេល​កា​​​​​​​​​​​​រផ្គត់ផ្គង់​​​​​​​​​​អុសមាន​​​​​​​​​​​​​កំរិ​​​​​ត​ ៕

លោក ផែង វណ្ណៈថា៖ បេីគ្រាន់តែអស់តួនាទី​ ​ អាចទៅរកស៊ីបាន តែបើ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បន្តបេីកការស៊េីបអង្កេតច្បាស់ជាជួបគ្រោះធំហេីយ….

បន្ទាប់ពីបែកធ្លាយវិដេអូលោក គឹម រស្មី បានប្រកាសចែកលុយកូនចំនួន ៥នាក់ ដោយម្នាក់ៗ ១០ម៉ឺនដុល្លារ សរុប ៥០ម៉ឺនដុល្លារ ទើបបណ្ដាលឲ្យមហាជនរិះគន់ឆ្ងល់ត្រឹមមន្ត្រីរាជការដែលប្រាក់ខែពី ១ ទៅ ២លានរៀល តែប៉ុនណោះ។កាលពីល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩​ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យលុបឈ្មោះឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ។កាលពីថ្ងៃម្សិលមិញនេះ នៅក្នុងគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ ក៏បានបង្ហោះសារថា “បេីគ្រាន់តែអស់តួនាទី​ មុខដំណែង​ និងអស់ក្របខណ្ឌ​ មិនជាថ្វីទេ​អាចក្លាយជាពលរដ្ឋអាចរកស៊ីបាន​ ។ ប៉ុន្តែ​បេី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បន្តបេីកការស៊េីបអង្កេតច្បាស់ជាជួបគ្រោះធំហេីយ​ ។ អត់លុយដូចពួកខ្ញុំដេកលក់ស្រួលណាស់មិនខ្វល់អ្វីទេដឹងតែម៉ារស់ៗបានហេីយ​ ។ រាត្រី​សួស្ដី​បាទ​ !”។

លោក​ឧត្ដមសេនីយ៍​ត្រី​ គឹម​ រស្មី តេី​អាច​ប្រឈម​ការ​ចាប់​ខ្លួន​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ដែរឬទេ?

នៅមុននេះបន្តិច ព្រះមហាក្សត្រ បានចេញព្រះ​រាជ​ក្រឹត្យ លុបឈ្មោះ លោក​ឧត្ដមសេនីយ៍​ត្រី​ គឹម​ រស្មី​ មេ​ប៉េអឹម​ខេត្ត​រតនគិរី​ ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ បន្ទាប់លេចធ្លាយនូវវីដេអូ ក្នុងពិធីខួបកំណើត ដោយលោកបានចែកលុយ អោយកូនរបស់គាត់ ក្នុងម្នាក់ៗ រាប់សែន ដុល្លា ដែលជាចំនួនទឹកលុយដ៍ច្រើនសន្ធឹកសន្ធាប់។នៅពេលដែល លោក​ឧត្ដមសេនីយ៍​ត្រី​ គឹម​ រស្មី​ មេ​ប៉េអឹម​ខេត្ត​រតនគិរី​ ត្រូវបានលុបឈ្មោះ ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រជាពលរដ្ឋ នាំគ្នាឆ្ងល់ថា ត្រឹមតែជាមេប៉េអឹម ដែលមានប្រាក់ខែ ១លាន ឬ ២លាន រៀល ប៉ុណ្ណោះ តើហេតុអ្វីបានជាលោកមានលុយរហូត រាប់លានដុល្លាកាន់ នៅក្នុងដៃ?

មហាជនបានដាក់សំនួរសួរថា ប្រាក់​ខែ​រដ្ឋ​បន្តិចបន្តួច​ ហេតុអ្វី​ ក្លាយជា​សេដ្ឋី​មហាសាល​បែប​នេះ​? គាត់​ប្រព្រឹត្ត​អំពើ​ពុករលួយ​? កាប់​បំផ្លាញ​ព្រៃ​ឈើ​? ឬ​ ប្រព្រឹត្ត​បទល្មើស​អ្វី​ផ្សេង​? ហើយប្រជាពលរដ្ឋពិតជាចង់ឃើញខ្លាំងណាស់ ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ស៊េីបអង្កេត​ ករណី​នេះ ប្រសិនបើរកឃើញពិតមែននោះ នោះសូមផ្តន្ទាទោសគាត់ទៅតាមច្បាស់។គួរបញ្ចាក់ផងដែរលថា លោក​ឧត្ដមសេនីយ៍​ត្រី​ គឹម​ រស្មី​ មេ​ប៉េអឹម​ខេត្ត​រតនគិរី​ ត្រូវបានព្រះមហាក្សត្រ លុបឈ្មោះចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ។ មិនតែប៉ុណ្ណោះ តាមរយះផេកហ្វេសបុក តម្តេចតេជោ ហ៊ុន សែន ក៍មានប្រសាសន៍ថា «នេះគឺជាការវះកាត់ប្រកបដោយការឈឺចាប់។ នេះជាអភិក្រមទី៥គឺការវះកាត់»៕

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FMeatophoum%2Fvideos%2F1073981446107416%2F&show_text=0&width=266

ប្អូនស្រីសម្តេចតេជោ លោកជំទាវ ហ៊ុនស៊ីណាត ចាំមើលមេប៉េអឹមរូបនេះ តើលោកប្រធានប្រឆាំងអំពើពុករលួយគាត់អាចមើលឃើញ…

ប្រិយមិត្តពិតជាបានដឹងរឿងរ៉ាវ លោកឧត្ដមសេនីយ៍​ត្រី​ គីម​ រស្មី​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី​ ដែលបង្ហោះ​វីដេអូ​ ចែកលុយកូនម្នាក់ៗ​ ១០​ ម៊ឺន​ដុល្លារ​ . យ៉ាងណាមិញដ្ងៃនេះផងដែរ តាមរយៈផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរថា ” នេះគឺជាវះកាត់ប្រកបដោយការឈឺចាប់។ នេះជាអភិក្រមទី៥គឺការវះកាត់”៕ដោយ “លោកឧត្ដមសេនីយ៍​ត្រី​ គីម​ រស្មី​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី​ ដែលបង្ហោះ​វីដេអូ​ ចែកលុយកូនម្នាក់ៗ​ ១០​ ម៊ឺន​ដុល្លារ​ ត្រូវបានព្រះមហាក្សត្រ​ ឡាយព្រះហស្ថលេខា​ត្រាស់​បង្គាប់​លប់ឈ្មោះចេញ​ពី​កងយោធពលខេមរភូមិន្ទ​ ។” យ៉ាងណាមិញ ប្អូនស្រីសម្តេចតេជោ លោក ជំទាវ ហ៊ុន ស៊ីណាត បានលើកឡើងដែលថា”👍ចាំមើលមេប៉េអឹមរបស់ ខេត្តរតនគីរីនេះលោកប្រធានប្រឆាំងអំពើពុករលួយគាត់អាចមើលឃើញខ្លាសុីគោទាំងមូលនេះដែរទេ? ឬលោកប្រធានប្រឆាំងអំពើពុករលួយមើលឃើញតែឆ្មាសុីត្រីអាំងទៅណ៌ !!សូមបងប្អូនកូនក្មួយមិត្តរួម Facebook រងចាំមើលថាបុគ្គលម្នាក់នេះធ្វើស្រែលើខ្នងបក្សប្រជាជនតើឯកឧត្តម ឱមយិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគាត់ហ៊ានវ៉ៃខ្លាសុីគោទាំងមូលដែលរាស្ត្រមើលឃើញទាំងអស់គ្នានេះបានដែរទេ? 👍សាច់ស្អុយ🍾”

ហួសចិត្ត ភូមិគ្រឹះ លោក គឹម រស្មី សុទ្ធតែឈើប្រណិតតម្លៃរាប់លានដុល្លារ ខណះពេលដែលលោក មានប្រាក់ខែត្រឹមតែ…

ក្នុងនោះផងដែរ​ បើនិយាយពីភូមិគ្រឹះរបស់ លោកគឺម រស្មី គឺសុទ្ធតែឈឺប្រណិត ដែលមានតម្លៃរាប់លានដុល្លា ដែលធ្វើអោយប្រជាពលរដ្ឋភ្ញាក់ផ្អើល​ខណះ ពេលដែលលោក គឺជាមេបញ្ចាការប៉េអឹម ខេត្ត រតនៈគីរី ដែលមានប្រាក់ខែ ត្រឹមតែ១លាន-២លានរៀលប៉ុណ្ណោះ តើលោកបានលុយមកពីណា រាប់លានដុល្លា មកសង់ផ្ទះ និងចែកកូនរបស់លោកក្នុងម្នាក់ៗរាប់សែនដុល្លា។យោងតាមគណនីហ្វេសបុកឈ្មោះ Chhut Wutty បានបង្ហោះថា «ភូមិគ្រឹះ លោក គឹម រស្មី សុទ្ធតែឈើប្រណិតតម្លៃរាប់លានដុល្លារ ខណៈដែលប្រាក់ខែរបស់លោកត្រឹមតែ១លាន-២លានរៀលប៉ុណ្ណោះ…ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងមិននឹកស្មានថា ឋានៈត្រឹមតែជាមេប៉េអឹមខេត្តមួយសោះលោក គឹម រស្មី មានលុយចែកកូនៗដល់ទៅ៥០ម៉ឺនដុល្លារ ក្នុងពិធីខួបកំណើតកាលពីយប់មិញ។

មិនត្រឹមតែប៉ុណ្ណោះ លោកបានអះអាងជាសាធារណៈថា លោកក៏បានបញ្ជូនកូនទៅរៀនដល់ប្រទេសអ្នកមានសឹង្ហបុរីផងដែរ។ រឿងនេះ ធ្វើឲ្យមហាជនមានការងឿងឆ្ងល់ចំពោះចំណូលរបស់លោកមេបញ្ជាការប៉េអឹមខេត្តទិសឦសាន គឹម រស្មី ខណៈប្រាក់ខែរដ្ឋត្រឹមតែជាង១លាន ឬ២លានរៀលប៉ុណ្ណោះ»។គួរបញ្ចាក់ផងដែលថា ឧត្តមសេនីយ៍មេប៉េអឹម ខេត្តរតនគិរី លោក គឹម រស្មី ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលុបឈ្មោះចោលពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ។ បន្ទាប់ផេកហ្វេសបុកផ្លូវការ របស់សម្តេចតែជោ ហ៊ុន សែន ក៍បានមានប្រសាសន៍ថា «នេះគឺជាការវះកាត់ប្រកបដោយការឈឺចាប់។នេះជាអភិក្រមទី៥គឺការវះកាត់»៕

ពុទ្ធោលោកអើយ បាត់មុខពីសិល្បៈយូរ ស្រាប់តែលេចវត្តមាននូវពេទ្យថៃ ដោយសារជំងឺដ៌ធ្ងន់ធ្ងរ គឺ…

ថៃ៖ ប្រិយមិត្តច្បាស់ជាស្គាល់ហើយ តារាចំរៀង កញ្ញា សាសា ដែលបាត់មុខពីសិល្បៈមួយរយៈពេលយូរ ដោយឡែកកាលពីពេលថ្មីៗនេះបើយោងតាមប្រភពហ៊្វេកបុកឈ្មោះ ItsColl Cambodia បានសរសេរថា៖ ” ញុំកំពុងនៅបាងកកប្រទេសថៃហីយពេលដែលខ្ញុំជារបួសខ្ញុំនឹងធ្វេីកាឡាយvideo ទាក់ទង់នឹងចង្ការបស់ខ្ញុំប្រាប់ទៅទាំងអស់គ្នាអោយបានដឹង នឹងប្រុងប្រយ័ត្នកុំអោយដូចខ្ញុំ😔កុំអោយអស់ទាំងលុយឈឺទាំងសាច់នឹងខាន់ពេលវេលាដូចនាងខ្ញុំ😭” ។ ចំពោះព័ត៌មានមួយនេះគឺពុំទាន់បានដឹងច្បាស់ពីបញ្ហាចង្ការរបស់កញ្ញាពិតប្រាកដនោះទេ៕ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖

នោះ បន្ទាប់ពីមេប៉េអឹមចែកលុយកូន៥០ម៉ឺនដុលារួចមកស្រាប់តែបែកធ្លាយភូមិគ្រឹះរាប់លានដុលា…

ថ្មីៗនេះមានការភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីមានកម្មវិធីខួបកំណើត កូនរបស់មេប៉េអឹមខេត្តរតនៈគិរី ឈ្មោះ គឹម រស្មី ដោយក្នុងកម្មវិធីខួបកំណើតនោះលោកគឹម រស្មី បានចែកសែកជាទឹកចំនួន១០ម៉ឺនដុលាក្នុងមួយនាក់ដោយកូនរបស់លោកមានគ្នា៥នាក់ចឹងសរុបចំនួនសែកដែលត្រូវចំនាយទាំងអស់៥០ម៉ឺន ។លោកបាននិយាយ ចែកលុយដល់កូនៗថែមទាំងមានផ្ទះលក់ដល់ទៅ៥៤ម៉ឺនដុលាឯណោះ ហើយគ្រាន់តែអាវ ពាក់មួយ២ពាន់ដុលា និងស្បែកជើង និងគ្រឿងប្រើប្រាស់ផ្សេងៗតម្លៃខ្ទង់ពាន់ដុលា ចំនែកកូនៗបានបើកហាងឲ្យទៀត ថែមទាំងបញ្ជួនកូនទៅរៀនរហូតទៅដល់សិង្ហបុរី ។ក្រោយពីរិះគន់មក ឥឡូវស្រាប់តែបែកធ្លាយ ភូមិគ្រឹះ លោក គឹម រស្មី សុទ្ធតែឈើប្រណិតតម្លៃរាប់លាន់ដុល្លារ ខណៈដែលប្រាក់ខែរបស់លោកត្រឹមតែ១លាន់-២លាន់រៀលប៉ុណ្ណោះ។

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fcampost.news%2Fvideos%2F589968608141762%2F&show_text=0&width=266

ដោយសារតែក្តីអាណិតអាសូរ លោក ផែង វណ្ណះ បានជួយថវិកាទៅដល់ពូម៉ូតូឌុបដែលត្រូវដែលម្ចាស់ឡាន ខ.ម ប្រមូលលុយអស់ពីកាបូបនោះ ជាថវិការរហូតដល់…

នំពេញ ៖ប្រិយមិត្តពិតជាបានដឹងរួចហើយរឿងរ៉ាវ ម្ចាស់ឡាន ខម មួយរូបដែល ពូម៉ូតូឌុបប៉ះឡានគាត់នោះ ក្នុងវីឌីអូរនោះគេឃើញថា មិនគាប់​ភ្នែក​​ឆក់យកលុយ​ពីម្ចាស់ម៉ូតូកំសត់នោះ​ ធ្វើឲ្យ​មហា​ជន​​កើតក្តី​អាណិ​ត​​ក្តុកក្តួលរំជួលទ្រូង យ៉ាងណាមិញដោយការអាណិតអាសូរ លោកពូផែងវណ្ណះ បានទៅ ជួបប្អូនរត់ម៉ូតូឌុបដែលមគេប្លន់លុយក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរតិចតួចនៅជិតផ្សារអូរឡាំពិក​នៅរសៀលថ្ងៃទី​ ៩​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៩​ ប្អូន​ប្រុស​រត់ម៉ូតូឌុប​ឈ្មោះ​ អោក​ វេទគូ​ បានមកជួបខ្ញុំនៅផ្ទះរបស់ខ្ញុំ​នៅតាខ្មៅ​ ។ ប្អូន​ប្រុស​បានអោយដឹងថា​ លុយដែលបុរសបេីកឡានពណ៌ត្រេអ៊ី​ប្រមូល​យកទៅនោះមានចំនួន​ ២៩​ ដុល្លារ​ ។ ប្អូន​ប្រុស​សន្សំ​ទេីបបាន​ ២៩​ ដុល្លារ​ ក៏ត្រូវ​គេយកអស់ទាំងនគរបាលមិនទាន់មកដោះស្រាយផង​ ។ ដោយមានក្ដីអាណិត​ ខ្ញុំបានផ្ដល់ថវិកាផ្ទាល់ខ្លួនជូនប្អូនប្រុស​ អោក​ វេទគូ​ ចំនួន​ ១៣០​ ដុល្លារ​ ដោយ​ ៣០​ ដុល្លារ​ ថ្លៃដែលបុរសបេីកឡានត្រេអ៊ីយក​ និង​ ១០០​ ដុល្លារ​ សំរាប់​ប្អូនប្រុស​ផ្ទាល់​ ។ ខ្ញុំបានអប់រំប្អូនប្រុសបេីកបរត្រូវប្រុងប្រយ័ត្ន​ជាពិសេស​ត្រូវគោរពច្បាប់ចរាចរអោយបានខ្ជាប់ខ្ជួន​ ។