ហួសចិត្ត ភូមិគ្រឹះ លោក គឹម រស្មី សុទ្ធតែឈើប្រណិតតម្លៃរាប់លានដុល្លារ ខណះពេលដែលលោក មានប្រាក់ខែត្រឹមតែ…

ក្នុងនោះផងដែរ​ បើនិយាយពីភូមិគ្រឹះរបស់ លោកគឺម រស្មី គឺសុទ្ធតែឈឺប្រណិត ដែលមានតម្លៃរាប់លានដុល្លា ដែលធ្វើអោយប្រជាពលរដ្ឋភ្ញាក់ផ្អើល​ខណះ ពេលដែលលោក គឺជាមេបញ្ចាការប៉េអឹម ខេត្ត រតនៈគីរី ដែលមានប្រាក់ខែ ត្រឹមតែ១លាន-២លានរៀលប៉ុណ្ណោះ តើលោកបានលុយមកពីណា រាប់លានដុល្លា មកសង់ផ្ទះ និងចែកកូនរបស់លោកក្នុងម្នាក់ៗរាប់សែនដុល្លា។យោងតាមគណនីហ្វេសបុកឈ្មោះ Chhut Wutty បានបង្ហោះថា «ភូមិគ្រឹះ លោក គឹម រស្មី សុទ្ធតែឈើប្រណិតតម្លៃរាប់លានដុល្លារ ខណៈដែលប្រាក់ខែរបស់លោកត្រឹមតែ១លាន-២លានរៀលប៉ុណ្ណោះ…ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងមិននឹកស្មានថា ឋានៈត្រឹមតែជាមេប៉េអឹមខេត្តមួយសោះលោក គឹម រស្មី មានលុយចែកកូនៗដល់ទៅ៥០ម៉ឺនដុល្លារ ក្នុងពិធីខួបកំណើតកាលពីយប់មិញ។

មិនត្រឹមតែប៉ុណ្ណោះ លោកបានអះអាងជាសាធារណៈថា លោកក៏បានបញ្ជូនកូនទៅរៀនដល់ប្រទេសអ្នកមានសឹង្ហបុរីផងដែរ។ រឿងនេះ ធ្វើឲ្យមហាជនមានការងឿងឆ្ងល់ចំពោះចំណូលរបស់លោកមេបញ្ជាការប៉េអឹមខេត្តទិសឦសាន គឹម រស្មី ខណៈប្រាក់ខែរដ្ឋត្រឹមតែជាង១លាន ឬ២លានរៀលប៉ុណ្ណោះ»។គួរបញ្ចាក់ផងដែលថា ឧត្តមសេនីយ៍មេប៉េអឹម ខេត្តរតនគិរី លោក គឹម រស្មី ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលុបឈ្មោះចោលពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ។ បន្ទាប់ផេកហ្វេសបុកផ្លូវការ របស់សម្តេចតែជោ ហ៊ុន សែន ក៍បានមានប្រសាសន៍ថា «នេះគឺជាការវះកាត់ប្រកបដោយការឈឺចាប់។នេះជាអភិក្រមទី៥គឺការវះកាត់»៕