ប្រិយមិត្តពិតជាបានដឹងរឿងរ៉ាវ លោកឧត្ដមសេនីយ៍ត្រី គីម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី ដែលបង្ហោះវីដេអូ ចែកលុយកូនម្នាក់ៗ ១០ ម៊ឺនដុល្លារ . យ៉ាងណាមិញដ្ងៃនេះផងដែរ តាមរយៈផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរថា ” នេះគឺជាវះកាត់ប្រកបដោយការឈឺចាប់។ នេះជាអភិក្រមទី៥គឺការវះកាត់”៕ដោយ “លោកឧត្ដមសេនីយ៍ត្រី គីម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី ដែលបង្ហោះវីដេអូ ចែកលុយកូនម្នាក់ៗ ១០ ម៊ឺនដុល្លារ ត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាត្រាស់បង្គាប់លប់ឈ្មោះចេញពីកងយោធពលខេមរភូមិន្ទ ។” យ៉ាងណាមិញ ប្អូនស្រីសម្តេចតេជោ លោក ជំទាវ ហ៊ុន ស៊ីណាត បានលើកឡើងដែលថា”👍ចាំមើលមេប៉េអឹមរបស់ ខេត្តរតនគីរីនេះលោកប្រធានប្រឆាំងអំពើពុករលួយគាត់អាចមើលឃើញខ្លាសុីគោទាំងមូលនេះដែរទេ? ឬលោកប្រធានប្រឆាំងអំពើពុករលួយមើលឃើញតែឆ្មាសុីត្រីអាំងទៅណ៌ !!សូមបងប្អូនកូនក្មួយមិត្តរួម Facebook រងចាំមើលថាបុគ្គលម្នាក់នេះធ្វើស្រែលើខ្នងបក្សប្រជាជនតើឯកឧត្តម ឱមយិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគាត់ហ៊ានវ៉ៃខ្លាសុីគោទាំងមូលដែលរាស្ត្រមើលឃើញទាំងអស់គ្នានេះបានដែរទេ? 👍សាច់ស្អុយ🍾”


