នៅមុននេះបន្តិច ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ លុបឈ្មោះ លោកឧត្ដមសេនីយ៍ត្រី គឹម រស្មី មេប៉េអឹមខេត្តរតនគិរី ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ បន្ទាប់លេចធ្លាយនូវវីដេអូ ក្នុងពិធីខួបកំណើត ដោយលោកបានចែកលុយ អោយកូនរបស់គាត់ ក្នុងម្នាក់ៗ រាប់សែន ដុល្លា ដែលជាចំនួនទឹកលុយដ៍ច្រើនសន្ធឹកសន្ធាប់។នៅពេលដែល លោកឧត្ដមសេនីយ៍ត្រី គឹម រស្មី មេប៉េអឹមខេត្តរតនគិរី ត្រូវបានលុបឈ្មោះ ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រជាពលរដ្ឋ នាំគ្នាឆ្ងល់ថា ត្រឹមតែជាមេប៉េអឹម ដែលមានប្រាក់ខែ ១លាន ឬ ២លាន រៀល ប៉ុណ្ណោះ តើហេតុអ្វីបានជាលោកមានលុយរហូត រាប់លានដុល្លាកាន់ នៅក្នុងដៃ?

មហាជនបានដាក់សំនួរសួរថា ប្រាក់ខែរដ្ឋបន្តិចបន្តួច ហេតុអ្វី ក្លាយជាសេដ្ឋីមហាសាលបែបនេះ? គាត់ប្រព្រឹត្តអំពើពុករលួយ? កាប់បំផ្លាញព្រៃឈើ? ឬ ប្រព្រឹត្តបទល្មើសអ្វីផ្សេង? ហើយប្រជាពលរដ្ឋពិតជាចង់ឃើញខ្លាំងណាស់ ដោយអង្គភាពប្រឆាំងអំពើពុករលួយ ស៊េីបអង្កេត ករណីនេះ ប្រសិនបើរកឃើញពិតមែននោះ នោះសូមផ្តន្ទាទោសគាត់ទៅតាមច្បាស់។គួរបញ្ចាក់ផងដែរលថា លោកឧត្ដមសេនីយ៍ត្រី គឹម រស្មី មេប៉េអឹមខេត្តរតនគិរី ត្រូវបានព្រះមហាក្សត្រ លុបឈ្មោះចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ។ មិនតែប៉ុណ្ណោះ តាមរយះផេកហ្វេសបុក តម្តេចតេជោ ហ៊ុន សែន ក៍មានប្រសាសន៍ថា «នេះគឺជាការវះកាត់ប្រកបដោយការឈឺចាប់។ នេះជាអភិក្រមទី៥គឺការវះកាត់»៕








