លោក ផែង វណ្ណៈថា៖ បេីគ្រាន់តែអស់តួនាទី​ ​ អាចទៅរកស៊ីបាន តែបើ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បន្តបេីកការស៊េីបអង្កេតច្បាស់ជាជួបគ្រោះធំហេីយ….

បន្ទាប់ពីបែកធ្លាយវិដេអូលោក គឹម រស្មី បានប្រកាសចែកលុយកូនចំនួន ៥នាក់ ដោយម្នាក់ៗ ១០ម៉ឺនដុល្លារ សរុប ៥០ម៉ឺនដុល្លារ ទើបបណ្ដាលឲ្យមហាជនរិះគន់ឆ្ងល់ត្រឹមមន្ត្រីរាជការដែលប្រាក់ខែពី ១ ទៅ ២លានរៀល តែប៉ុនណោះ។កាលពីល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩​ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យលុបឈ្មោះឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ។កាលពីថ្ងៃម្សិលមិញនេះ នៅក្នុងគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ ក៏បានបង្ហោះសារថា “បេីគ្រាន់តែអស់តួនាទី​ មុខដំណែង​ និងអស់ក្របខណ្ឌ​ មិនជាថ្វីទេ​អាចក្លាយជាពលរដ្ឋអាចរកស៊ីបាន​ ។ ប៉ុន្តែ​បេី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បន្តបេីកការស៊េីបអង្កេតច្បាស់ជាជួបគ្រោះធំហេីយ​ ។ អត់លុយដូចពួកខ្ញុំដេកលក់ស្រួលណាស់មិនខ្វល់អ្វីទេដឹងតែម៉ារស់ៗបានហេីយ​ ។ រាត្រី​សួស្ដី​បាទ​ !”។