ក្តៅៗ មេ​ប៉េអឹម​ខេត្តរតនគិរី ដែល ចែក​លុយ​កូនៗ​ សរុប​ ៥០​ម៉ឺន​ដុល្លា ឥឡូវនេះព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ លុបឈ្មោះ ចេញពីក្របខ័ណ្ឌ…

កាលពីប៉ុន្មានថ្ងៃមុននេះមានការភ្ញាក់ផ្អើលរឿង​មេ​ប៉េអឹម​ខេត្តរតនគិរី ចែក​លុយ​កូនៗ​សរុប​៥០​ម៉ឺន​ដុល្លារ​ និងរូប​ភូមិគ្រឹះ​សុទ្ធតែ​ឈើប្រណិត​តម្លៃ​រាប់លាន​ដុល្លារ ធ្វើឲ្យមានមតិជាច្រើននៅលើសង្គមហ្វេសបុក។ ស្រាប់តែមុននេះបន្តិចសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះព្រះរាជក្រឹត្យក្នុងហ្វេសបុកផេកផ្លូវការរបស់សម្តេច ដែលជាព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ឲ្យលុបឈ្មោះឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ៕

ទើបដឹងអ្នកវិទ្យាសាស្ត្ររកឃើញថា កាមើលស្រីស្អាតមួយថ្ងៃ 10 ដង​ ធ្វើអោយបុរសមានអាយុ​រហូតដល់ 100 ឆ្នាំ

បើនិយាយទៅអ្នកថាវាជារឿងលេងសើច តែតាមការពិតនោះ ការដែលមនុស្សប្រុសបានប្រទះមើលស្រីស្អាតរាល់ថ្ងៃនោះ វាពិតជាមានប្រយោជន៍យ៉ាងសម្បូរបែបមែនទែន។កាត់បន្ថយអាការស្រ្តេស និងធ្វើឲ្យយើងមានអារម្មណ៍ល្អផងដែរ។​អ្នកវិទ្យាសាស្ត្របានរកឃើញថា កាមើលស្រីស្អាតមួយថ្ងៃ 10 ដង​ ធ្វើអោយបុរស់​ អាយុ​ 100 ឆ្នាំ ជឿអត់បងប្អូន?

ហួសចិត្ត ភ្ញៀវកំពុងលេងទឹកសុខៗ ស្រាប់តែគេបើកទ្វារទឹកពីលើភ្នំ ដោយមិនមានការផ្តល់សុីរ៉ែនឲ្យដឹងមុន ធ្វើឲ្យទឹកជន់គួចយកអ្នកកំពុងលេងទឹកទៅ ប៉ុន្តែសំណាងល្អ…..(មានវីឌីអូ)

ហ្វេសបុកៈ កាលពីម្សិលមិញនេះ មានគណនេយ្យហ្វេសបុកមួយ ឈ្មោះថា Yako Yako បានបង្ហោះវីដេអូមួយ ស្ដីពីហេតុការណ៏ដែលរូបគាត់ និងមិត្តភក្ដិបាននាំគ្នាទៅលេងរមណីយដ្ឋានទឹកឈូ ដោយក្នុងនោះកំពុងតែលេងសប្បាយ ស្រាប់តែគេបើកទ្វារទឹកពីលើភ្នំ ដោយមិនមានការផ្តល់សុីរ៉ែនឲ្យដឹងមុន ធ្វើឲ្យទឹកជន់គួចយកអ្នក ដែលកំពុងលេងទឹក ប៉ុន្តែសំណាងល្អ អ្នកលេងទឹកតំបន់នោះបានបោះខ្សែឲ្យតោងទាន់ ជៀសផុតពីគ្រោះថ្នាក់ដល់អាយុជីវិត នេះអាចចាត់ទុកថា ជាសំណាងមួយដង ក្នុងមួយលានគ្រោះថ្នាក់ ដែលរឿងហេតុនេះបានកើតឡើងនៅទឹកឈូ។ សូមទស្សនាវីដេអូខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fyakohero.9%2Fvideos%2F2035426539898068%2F&show_text=0&width=267

ក្តៅៗ ពុទ្ធោលោកអើយ ទៀតហើយជំងឺបាក់ទឹកចិត្តបានឆក់យកជីវិត២នាក់កូននៅលើស្ពាន មានកំពស់១០០ ម៉ែត្រ… (មានវីដេអូ)

កាលពីថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០១៩ ម្សិលមិញ មានគេហទំព័រសារព័ត៌មាន Daily news បានឲ្យដឹងថា ស្រ្តីម្នាក់មានឈ្មោះ Jesse Paola Moreno Cruz អាយុ៣២ ឆ្នាំជាមួយកូនប្រុសកូនប្រុសគាត់ម្នាក់ដែលមានឈ្មោះ កូឡុំប៊ី ហើយនាងបានអោបកូនប្រុសរបស់នាងធ្វើអត្តឃាតដោយលោតពីលើស្ពានដែលមានកំពស់យ៉ាងខ្ពស់ដល់ទៅ១០០ ម៉ែត្រ បណ្តាលឲ្យស្លាប់ទាំង២ នាក់ម្តាយនិងកូនតែម្តង។ ហេតុការណ៍ដ៍គួរឲ្យរន្ធត់ដែលអ្នកទាំងអស់គ្នាមើលទៅដូចជា ខ្សែភាពយន្តកំពុងថត តែនេះមិនមែនជាខ្សែភាយន្តនោះទេ គឺជាហេតុការណ៍យ៉ាងពិតប្រាកដដែលបានកើតឡើងនៅលើស្ពានដែលមានកម្ពស់ដល់ ១០០ ម៉ែត្រ។ មន្រ្តីប៉ូលីស និងពលរដ្ឋល្អជាច្រើនរួមទាំងក្រុមជួយសង្គ្រោះព្យាយាមជួយនាងយ៉ាងណាក៍ដោយ តែបានត្រឹមតែស្តាយស្រណោះ និងយំគ្រប់ៗគ្នា ដោយពុំអាចជួយជីវិតម្តាយ និងកូន២នាក់នេះឲ្យរួចផុតពីគ្រោះថ្នាក់នេះ។

អ្វីដែលគួរឲ្យសង្វេកនោះមុនពេលកើតហេតុនេះ២ នាក់ម្តាយនិងកូនបានជិះឡានមកដល់ក្រោមស្ពាន ហើយបានឡើងទៅលើស្ពានដែលមានកម្ពស់១០០ ម៉ែត្រ ប៉ុន្តែពុំទាន់និងលោតចុះនោះទេស្រ្តីរូបនេះបានធ្វើឲ្យមនុស្សជាច្រើនដែលនៅក្រោមស្ពាននិងអ្នកធ្វើដំនើរដឹងថាគាត់និងប៉ងសម្លាប់ខ្លួន រហូតដល់ប្រជាពលរដ្ឋ និងអ្នកដំនើរជាច្រើនបានទាក់ទងទៅភ្នាក់ងារប៉ូលីស ដើម្បីមកជួយសង្រ្គោះជីវិតម្តាយនិងកូន តែក្រោយពេលភ្នាក់ងារប៉ូលីសបានមកដល់ និងព្យាយាមលូងលោម និងខំអង្វរករយ៉ាងណាក៍ដោយ ទីបញ្ចប់នៃជីវិតម្តាយនិងកូនប្រុសបានលាអ្នកទាំងអស់គ្នាទៅជារៀងរហូត។

តាមការបញ្ជាក់ និងរៀបរាប់ពីមន្រ្តីប៉ូលីសបានឲ្យដឹងថា នាងពិតជាមានជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរខ្លាំងណាស់ទើប នាងមិនអាចនិងគិតអ្វីៗ ចេញទើបបានសម្រេចចិត្តបញ្ចប់ជីវិត ដោយលោតចុះពីលើស្ពានសម្លាប់ខ្លួនតែម្តង។ ក្រុមប៉ូលីសមានការសោកស្តាយយ៉ាងខ្លាំង ហើយបានយំនៅបេសកកម្ម ជួយសង្រ្គោះមិនបាន និងបងប្អូនប្រជាពលរដ្ឋ រួមទាំងអ្នកដំណើរជាច្រើនបានត្រឹមតែសោកសង្វេកតែប៉ុណ្ណោះ។ ក្រោយពីបានកើតហេតុដ៍រន្ធត់នេះហើយ ប៉ូលីសបានរៀបចំសពម្តាយនិងកូន និងធ្វើកោសលវិច្ច័យ ហើយតម្គល់ទុកនៅវត្តរង់ចាំក្រុមគ្រួសារមកទទួលធ្វើបុណ្យតាមប្រពៃណី៕

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FNNCNoticias%2Fvideos%2F298210544224533%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F230412954246496%2Fvideos%2F2214473298826027%2F&show_text=0&width=476

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F242348866433878%2Fvideos%2F2008069925908394%2F&show_text=0&width=560

ទឹកចិត្តអ្នកម្តាយ អាណិតណាស់លោកអើយ បងស្រី និងម្តាយ ចំបុីខ្មៅ បានស្រែកយំ សំពះអង្វរ សុំអោយ…(មានវីឌីអូ)

នេះបើយោងតាមប្រភពហ្វេប៊ុករបស់លោក Ven Veasna បានសរសេរច្បាស់ថា “សូមបងប្អូនខ្មែរជួយShareផង​ ក្តីសង្ឃឹម​ ចំបុីខ្មៅ​ និង​ គ្រួសារ​ ពឹងលេីបងប្អូនហេីយ🙏🙏😥😥សូមជម្រាបសួរដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេសសម្ដេចក្រឡាហោម ស​ ខេង និង ឯកឧត្តម ហ៊ុន ជា​ ជាទីគោរព ! ខ្ញុំតំណាងអោយ

គ្រួសារទាំងមូលរបស់ប្អូនប្រុសខ្ញុំ យិន​ ហេង ហៅ ចំបុី ខ្មៅ ​សូមធ្វេីការសូមទោស ជាសារធារណះ ទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស​ ហើយខ្ញុំសង្ឈឹមថា បងប្អូនប្រជាពលរដ្ឋលេីកលែងទោសដល់ប្អូនប្រុសខ្ញុំបាទផង។​ជាចុងក្រោយខ្ញុំនិងក្រុមគ្រួសារសូមជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់​ ជាពិសេសសម្ដេច ស​ ខេង និង​ ឯកឧត្តម​ ហ៊ុន​ជា​ អោយជូបតែពុទ្ធ​ពរទាំងបួនប្រការ អាយុ វណ្ណះ សុខះ​ ពលះ កុំបីឃ្លៀង​ឃ្លាតឡេីយ​។ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីឌីអូខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fta.wanii.1%2Fvideos%2F614713555609314%2F&show_text=0&width=267

មៃ សុគន្ធ ពិភពលោកអាក្អូនមីល្ពៅខ្មែរ ជិះកង់ឈើ លក់តាមភូមិទៅ មិនមែនមិនចង់……

ប្រិយមិត្តពិតជាបានដឹងរួចហើយ កូនខ្មែរអ្នកបាត់ដំបង ខិតខំស្រាវជ្រាវរហូតអាចបង្កើតមីល្ពៅបាន យ៉ាងណាមិញ ដោយសារខ្វះខាតដើមទុនជាច្រើនក្នុងការផលិត ក្រិយមកមានអ្នកវិនិយោគជាច្រើនចង់ចូលរួម ប៉ុន្តែ កូនខ្មែររូបនេះ បដិសេធមិនទទួល និងសុខចិត្តធ្វើខ្លួនឯង ប្រឹងប្រែងខ្លួនឯង ប៉ុន្តែយើងមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ។ យ៉ាងណាមិញ លោក ឧកញ្ញា ឡេង ណាវ៉ាត្រាបានលើកឡើងថា “មែនហើយខ្ញុំមិនយល់ដែរគេខំដាក់ចិត្តចង់វិនិយោគជាមួយហើយតែគាត់និយាយមកវិញអញ្ចឹង ខ្ញុំអត់យល់ពីគាត់។ បង្កើតរោងចក្រផលិតមួយទាំងដីទាំងរោងចក្រ និងកាធ្វើទីផ្សារមិនមែនចំណាយតិចទេ គឺរាប់លានដុល្លារហើយមិនប្រាកដថាជោគជ័យនោះទេ ណាប្អូន។ តើអោយអ្នកណាទៅធ្វើសប្បុរសធម៍ មិនមែនសង់វិហារឬសង់សាលាឆាន់ទេ គឺប្រយោជន៍របស់ប្អូន ។

ប្អូនគិតឡើងវិញកុំមានអំនួតលើខ្លួនឯងពេក កុំលោភលន់ពេក ត្រឹមធ្វើមីពីល្ពៅគ្មានពិបាកទេបើគេជួលអ្នកចេះយ៉ាងច្រើនគេយកប្រាក់ខែតែ5000$នឹង ។ កាលំបាកពិតប្រាកដនោះគឺកាធ្វើទីផ្សារលក់អោយបានច្រើន គឺចំណាយលុយរាប់លានដុល្លារសម្រាប់ផ្សាយពាណិជ្ជកម្ម ចំណែកកាផលិតមិនមែនជាបញ្ហាធំនោះទេ ខ្ញុំឮគាត់ថាគេឲ្យគាត់30%គាត់ថាតិចខ្ញុំឆ្ងល់ ឧទាហរណ៍ =ចំណាយទុន2លានគាត់មាន60ម៉ឺនដោយស្វ័យប្រវត្តិបាត់ទៅហើយ ចុះបើជោគជ័យគាត់បានប៉ុន្មាន សូមទោសប្អូនបងគ្រាន់តែចង់ឲ្យប្អូនជោគជ័យនោះទេ គិតឡើងវិញ បងគ្មានបំណងអាក្រក់ទេ គាំទ្រសម្រាប់ការផលិតរបស់ប្អូនបើខ្ញុំវិញអចលនៈទ្រពគេដាក់ទុនជាមួយខ្ញុំ ឲ្យខ្ញុំចំណេញត្រឹម30%ឬ20%ខ្ញុំទទួលដៃពីរហើយហ៊ានចុះកិច្ចសន្យាឲ្យ មិនឲ្យខាតនិងចំណេញយ៉ាងតិច30%ក្នុងមួយឆ្នាំនៃថ្លៃដើមយ៉ាងតិច ដោយមិនអោយអ្នកវិនិយោគនឿយហត់។” បន្ទាប់មកទៀត មានលោក មៃ សុគន្ធ បានលើកឡើងដែរថា “មីម៉ាម៉ា គេជិះយន្តហោះ ជុំវិញពិភពលោក ពិភពលោកទទួលស្គាល់ (នេះហៅថាការវិនិយោគពាណិជ្ជកម្ម) តែអាក្អូនមីល្ពៅខ្មែរ ជិះកង់ឈើ លក់តាមភូមិទៅ មិនមែនមិនចង់គាំទ្រទេ ផលិតផលខ្មែរ តែមនុស្សមួយចំនួនវាអគតិពេក (ចឹងសុំអត់សុីទេ សុីទៅហោះ ក៏អត់សុីដែរ) គាំទ្រការវិនិយោគ 1 ផ្តល់ការងារអោយកម្មករ 2 បានអោយពិភពលោកស្គាល់ខ្មែរ…….ខ្ជិលនិយាយច្រើន តែអាក្អូនមីល្ពៅ អំណួតពេកហើយ 😏😏😏 ”

ឧកញ្ញា ឡេង ណាវ៉ាត្រា ប្រតិកម្មរឿងម្ចាស់មីល្ពៅមិនទទួលអ្នកវិនិយោគ ថាប្អូនគិតឡើងវិញកុំមានអំនួតលើខ្លួនឯងពេក….

បាត់ដំបង៖ មានអ្នកជំនួញប៉ុន្មាននាក់ដែលចង់ វិនិយោគធ្វើមីល្ពៅកាន់តែធំឡើង តែមុននេះបន្តិច បែរជាម្ចាស់មីល្ពៅនេះប្រកាសក្តែៗថា “ជំរាបសួរបាទ មីល្ពៅខ្មែរបាត់ដំបងសូម📢📣ប្រកាសជាផ្លូវការថា> ខ្ញុំសូមបិទមិនទទួលការសុំវិនិយោគទេ។ ហើយខ្ញំមិនបាទទួលវិនិយោគពីខាងណាដែរ។ ខ្ញុំនឹងខំប្រឹងធ្វើវាដោយខ្លួនឯង ទោះលំបាកយ៉ាងណាក៏ដោយ។ សូមអរគុណបាទ”ដោយឡែកលោក ឧកញ្ញា ឡេង ណាវ៉ាត្រាបានលើកឡើងថា “មែនហើយខ្ញុំមិនយល់ដែរគេខំដាក់ចិត្តចង់វិនិយោគជាមួយហើយតែគាត់និយាយមកវិញអញ្ចឹង ខ្ញុំអត់យល់ពីគាត់។ បង្កើតរោងចក្រផលិតមួយទាំងដីទាំងរោងចក្រ និងកាធ្វើទីផ្សារមិនមែនចំណាយតិចទេ គឺរាប់លានដុល្លារហើយមិនប្រាកដថាជោគជ័យនោះទេ ណាប្អូន។ តើអោយអ្នកណាទៅធ្វើសប្បុរសធម៍

មិនមែនសង់វិហារឬសង់សាលាឆាន់ទេ គឺប្រយោជន៍របស់ប្អូន ។ ប្អូនគិតឡើងវិញកុំមានអំនួតលើខ្លួនឯងពេក កុំលោភលន់ពេក ត្រឹមធ្វើមីពីល្ពៅគ្មានពិបាកទេបើគេជួលអ្នកចេះយ៉ាងច្រើនគេយកប្រាក់ខែតែ5000$នឹង ។ កាលំបាកពិតប្រាកដនោះគឺកាធ្វើទីផ្សារលក់អោយបានច្រើន គឺចំណាយលុយរាប់លានដុល្លារសម្រាប់ផ្សាយពាណិជ្ជកម្ម ចំណែកកាផលិតមិនមែនជាបញ្ហាធំនោះទេ ខ្ញុំឮគាត់ថាគេឲ្យគាត់30%គាត់ថាតិចខ្ញុំឆ្ងល់ ឧទាហរណ៍ =ចំណាយទុន2លានគាត់មាន60ម៉ឺនដោយស្វ័យប្រវត្តិបាត់ទៅហើយ ចុះបើជោគជ័យគាត់បានប៉ុន្មាន សូមទោសប្អូនបងគ្រាន់តែចង់ឲ្យប្អូនជោគជ័យនោះទេ គិតឡើងវិញ បងគ្មានបំណងអាក្រក់ទេ គាំទ្រសម្រាប់ការផលិតរបស់ប្អូនបើខ្ញុំវិញអចលនៈទ្រពគេដាក់ទុនជាមួយខ្ញុំ ឲ្យខ្ញុំចំណេញត្រឹម30%ឬ20%ខ្ញុំទទួលដៃពីរហើយហ៊ានចុះកិច្ចសន្យាឲ្យ មិនឲ្យខាតនិងចំណេញយ៉ាងតិច30%ក្នុងមួយឆ្នាំនៃថ្លៃដើមយ៉ាងតិច ដោយមិនអោយអ្នកវិនិយោគនឿយហត់។”

ហួសចិត្តពេល ឃើញសកម្មភាពលោកជិះរថយន្តផ្លាកលេខ ខ.ម ឆក់លុយពីពូម៉ូតូឌុប ស្រាប់តែ…(មានវីដេអូ)

នេះបើយោងតាម​​វីដេអូ​មួយដោយ បុរសជាអ្នក​រត់ម៉ូតូឌុបម្នាក់​ បានជិះ​ម៉ូតូ​ទៅប៉ះនឹង​កង់ឡាន​រថយន្ត​មួយគ្រឿង​បន្តិច​បន្តួច​ ដែលមាន​ស្លាកលេខ​ “ខម” ក្រោយ​មក​ ម្ចាស់​រថយន្ត​មួយ​នេះ​ បានចុះមកនិយាយជាមួយ​ភាគី​ខាង​ម៉ូតូ​​មួយ​សន្ទុះ​ ក្រោយ​មក​ក៏បាន​ឲ្យ​បុរសនោះដកលុយចេញពី​ហោប៉ៅតែម្តង។ទទឹមនឹងនេះផងដែលស្រាប់តែមានគណនីហ៊្វេកបុកមួយឈ្មោះ ធន់ រចនា អ្នកខែត្តក្រចេះ បានធ្វើការខមិនដោយក្តីអាណិតប្រកាសពីគោលបំណងចង់ស្វែងរកបុរសម្ចាស់ម៉ូតូឌុបនោះជូនថវិកា ក្នុងសំណេរថា «យ៉ាងដូច្នេះ តើបងប្អូនណាស្គាល់ម្ចាស់ម៉ូតូកំសត់នេះទេ​ខ្ញុំចង់ជូនប្រាក់គាត់ ព្រោះប្រាក់ដែលពួកនិនចា ជិះឡានអត់ពន្ធនោះឆក់យកចាត់ទុក​ជាចែក​ទានទៅចុះ»។ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FKampongspeu11%2Fvideos%2F2225090611040518%2F&show_text=0&width=267

មកអានសារមិត្តភ័ក្ត្រជិតស្និទ្ធិបំផុត របស់ចំបុីខ្មៅ ទម្លាយរឿងនៅជាមួយគ្នា ត្រូវអ្នកដ៏ទៃសើចចំអក និងដៀលត្មេះគ្រប់ៗគ្នា

អត្តចរិតពិតរបស់ចំបុីខ្មៅ និងមិត្តភាពរបស់ពួកគេ ដែលត្រូវអ្នកដ៏ទៃសើចចំអក ក្រោយពីរូបគេរាប់អានចំបុីខ្មៅដូចដែលបានដឹងហើយថា យិន ហេង ហៅ ចំប៉ីខ្មៅ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ពីបទ «ញុះញង់ឲ្យមានការរើសអើង»តាមមាត្រា៤៩៤ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ បច្ចុប្បន្ននេះកំពុងឃុំខ្លួននៅពន្ធនាគារព្រៃស ដោយរង់ចាំចាត់ការជំនុំជម្រះតាមនីតិវិធីបន្តទៀត។ដោយឡែកថ្មីៗនេះ តាមរយៈគណនេយ្យហ្វេសបុក ឈ្មោះថា ណុន សុធារ៉ា ដែលគេស្គាល់ថាជាមិត្តភ័ក្ត្រជិតស្និទ្ធរបស់ចំបុីខ្មៅ បានសរសេរសំណេរមួយអនុស្សាវរីយ៍ ដែលខ្លួនមាននឹងចំបុីខ្មៅកន្លងមក ដោយលោកបានសរសេរយ៉ាងដូច្នេះថា៖ សូមអរគុណយ៉ាងជ្រាលជ្រៅដល់ប៉ូលិសមានសមត្ថកិច្ច​ដែលបានចាត់ខ្លួនបុគ្គលឈ្មោះ​ យិន ហេង​ ម្នាក់នេះ។ (អត្ថបទវែងមួយ) ថ្ងៃ០៥ កុម្ភៈ​ ២០១៩​ ម៉ោង៥:១៣នាទី ជួបគ្នាបាន៣១វិនាទី។

ខ្ញុំបានត្រឹមនិយាយថា “ប្រយ៉ាប់ទៅវិញម្ល៉េះ?”គេក៏តបមកវិញយ៉ាងលឿន“នៅយូរធ្វើអី?”ខ្ញុំ: ចង់និយាយជាមួយគ្នាឱ្យអស់ចិត្តបន្ដិចហ្នឹងមុននឹងទៅ។(អារម្មណ៍រៀងខ្លួនមួយដែលដឹងថា ទៅវិញនឹងមានព្រឹត្តិការណ៍)តែខ្ញុំបានត្រឹមតែនិយាយថា ” ខ្ញុំស្អែកហ្នឹង ទៅសៀមរាបមុនហើយ​ ”គេ: ចា៎អឺ…!​ ” សុខសប្បាយ “។(ក៏ចេញទៅវិញ ក្នុងក្រសែភ្នែកអួលដើមករៀងៗខ្លួន)* ទទួលស្គាល់ថាជាមនុស្សមានៈ រឹងរូស, មិនចេះនៅក្រោមក្បាលអ្នកណា​ចចែសខ្លាំង, ចចែសលើសពីអ្នកផ្សេងដែលខ្ញុំធ្លាប់បានស្គាល់ឯទៀតៗ។ (អញ្ចឹងបើឃាត់មិនស្ដាប់មានតែបណ្ដោយ)។​តែបើនិយាយពីមិត្តភាពវិញ គឺស្និទ្ធស្នាលខ្លាំង, ស្និទ្ធស្នាលលើសពីបងប្អូនបង្កើតទៅទៀត។ គឺ៖

•ជាអ្នកលើកចិត្តខ្ញុំ ក៏ជាគេ។•ពេលខ្ញុំទៅទទួលវិញ្ញាបនបត្រមគ្គុទ្ទេសក៍ទេសចរណ៍ទាំងខាងតំបន់សៀមរាប​និង​ ខាងតំបន់ឆ្នេរ ដែលជាអ្នកតំណាងឱ្យសមាជិកគ្រួសារខ្ញុំ ទាំងមូល,​​ ទាំងដែលគ្រួសារខ្ញុំមិនអើពើសោះ ក៏ជាគេ។• ដើរតាមប្រាសាទ​ តាមវត្ត តាមស្រះទឹកបុរាណ​ អស់កម្លាំងកន្លែងណា, ក្រាលកន្សែងបង់ក ក្រាលក្បិនដេកទល់ក្បាលគ្នា ក៏ជាគេ។• ងើបមើលថ្ងៃរះ, មើលថ្ងៃលិចត្រូវភ្ញៀវជេរ ក៏ជាគេ។• ជិះម៉ូតូតាមវាលស្រែក្រហែងក្រោមថ្ងៃក្ដៅចែស, ក្រោមទឹកភ្លៀងក៏ជាគេ។

• បបួលគ្នាឆ្កួតលក្ខណៈទ្រង់ទ្រាយធំក៏ជាគេ។• ជាអ្នកណែនាំទូន្មាន​ថា ” ធ្វើយ៉ាងណាឱ្យក្លាយជាមនុស្សដែលមានជម្រើសទៅគេ, ជាជាងកុំឱ្យគេជាអ្នកដទៃមានជម្រើសមកលើយើងឱ្យសោះ” ក៏ជាគេ។• ពន្យល់ប្រាប់ពីស្ថាបត្យកម្មផ្សេងៗទាំងបុរាណ ទាំងសម័យក៏ជាគេ។• ណែនាំឱ្យស្គាល់ពីទម្រង់សិល្បៈខ្មែរ ក៏ជាគេ។• ជិះម៉ូតូរាំរបាំតាមផ្លូវ តាមស្ដុប តាមទីសាធាណៈផ្សេងៗក៏ជាគេ។• ជិះម៉ូតូឆ្លងខេត្តជាមួយគ្នា​ដោយគ្មានគម្រោងសោះ ហើយអត់ផ្ទះដេកក៏មាន​ ហើយនោះក៏ជាគេ• ដើរលេងរហូតដាច់លុយសល់លុយ៣០០០រៀល, ទិញបាយ២កញ្ចប់សម្លមួយថង់ ស៉ីចុកជុំគ្នា(ហើយមើលមុខគ្នារួចសើច) ក៏ជាគេ។•ធ្លាប់ត្រូវមាត់អ្នកផ្ទះទាំងសងខាងជាមួយ ក៏ជាគេ។•ធ្លាប់ឈ្លោះគ្នាជាមួយអ្នកផ្ទះ ដោយសារតែមិត្តភាពមួយនេះក៏ជាគេ។•ធ្លាប់យំ ធ្លាប់សើច​ ធ្លាប់ត្រូវមាត់ភ្ញៀវជាមួយគ្នាក៏ជាគេ។•ធ្លាប់ត្រូវមនុស្សមិនស្គាល់ជិះមកជេរប្រទិចផ្ដាស់សារ, ត្មេះដៀល​ដាក់បណ្ដាសា ក៏ជាគេ។•ឃើញបាយអួលដើមករ​ ហើយយំដោយមិនដឹងខ្លួនដូចជាថ្ងៃនេះ​ក៏ជាគេ…។•ជាពិសេសគឺធ្លាប់ឈាម​ឯង សាច់ឆ្ងាយមាក់ងាយសើចសប្បាយ​ ដោយសារតែមិត្តភាព១នេះក៏ជាគេ។

* ដោយហេតុតែមិត្តភាពស្និតស្នាលនឹងគ្នាខ្លាំងពេក ដល់ថ្នាក់មជ្ឈដ្ឋាននៅជុំវិញខ្លួន សួរថា ” ហើយមិច, យើងពីរនាក់ហ្នឹងសង្សារគ្នាមែន, ស្រឡាញ់គ្នាមែន?” (ដែលយើងមើលមុខគ្នាហើយសើច)ហើយតប ” ឆ្កួត…! អាណាអញ្ចឹងទេ! គឺជាបងប្អូន ក្រៅខោ​ដាច់ថ្លៃ”។នេះគឺជាអារម្មណ៍មួយដែល​ ស្ទើរតែគ្រប់គ្នាពិបាកនឹងជឿ, តែគ្រប់យ៉ាងវាជាការពិត សូម្បីតែខ្ញុំផ្ទាល់សឹងតែមិនជឿថារូបភាពខាងលើគឺខ្ញុំ។​​ ទាំងដែលរាល់ថ្ងៃអ្នកផ្ទះ អ្នកជិតខាងនិង មិត្តភក្ដិចេះហាមឃាត់ឱ្យឈប់រាប់អានគ្នា, ឈប់ដើរជាមួយគ្នា​ មិនល្អ, មិនចូលចិត្ត, ញឹកញក់ដើររាំដើររែកពេញផ្លូវដូចឆ្កួត, គេមិនចូលចិត្ត គ្រប់គ្នាស្អប់ខ្ពើម។​ តែខ្ញុំក៏ប្រាប់ទៅវិញថា” បាទ! រឿងហ្នឹងខ្ញុំដឹង, ខ្ញុំដឹងយូរហើយ។​ តែវាជាការសម្រេចចិត្ត​ ដោយសារ” មិត្តភាព ” ។

ពេលខ្លះទៀត” អញខ្មាសគេណាស់ហ្អាស់, ដែលហ្អែងទៅរាប់អានចំប៉ីខ្មៅ គួរឱ្យខ្លាច​ ”ហើយពេលខ្លះទៀតមានគេសួរថា” ដើរជាមួយចំប៉ុខ្មៅមានអារម្មណ៍យ៉ាងដែរ, អត់ខ្មាសគេទេ? ”ខ្ញុំក៏តបថា​ ” ខ្មាសគេតើ, ភ័យផងខ្លាចផងតើ, ធ្លាប់ត្រូវគេជេររាលដាលដល់ដែរតើ…! បើអ្នកផ្សេងវិញរៀងពិបាកទទួលយកបន្ដិចតែខំ្ញុវិញស៉ាំទៅហើយ​ ព្រោះស្គាល់ចរឹកមនុស្ស, បើគ្នាតែអញ្ចឹង។ ”អរគុណខ្លាំងមែនទែនចំពោះសមត្ថកិច្ចបានចាប់ខ្លួនបុគ្គលម្នាក់នោះ។​ ព្រោះទីនោះគឺជាកន្លែងដែលមានសុវត្តិភាពជាងកន្លែងណាៗទាំងអស់។ មានឱកាសនឹងReview Lesson ជាមួយគ្នាដូចកាលមុនៗទៀត។អរគុណដល់មនុស្សពិសេសម្នាក់, បងប្អូនមិត្តភក្ដិ ទាំងដែលស្គាល់គ្នា​និង មិនដែលធ្លាប់ស្គាល់គ្នាសោះ បានឆាតសួរនាំ ពីនេះពីនោះនៅថ្ងៃនេះ។

នេះហើយទឹកចិត្តអ្នកម្តាយ ម្តាយ ចំប៊ីខ្មៅ ស្រក់ទឹក្នែកមិនឈប់ក្រោយពីគេរំលឹកដល់…(មានរូបភាពច្រើន)

ភ្នំពេញ ៖ ប្រិយមិត្តពិតជាបានដឹងរួចហើយអំពី រឿងរ៉ាវរបស់ចំប៊ីខ្មៅដែលត្រូវបានបុរសទំាង៣នាក់ បានខោកក្បាល រហូតដល់ហេង យិន ខឹងខ្លំាង Live វីឌីអូរជេប្រមាថខ្មែរខ្លំាងៗផងដែល រហូតដល់មហាជន ផ្ទុះប្រតិកម្មយ៉ាងខ្លំាង ចុងក្រោយ ហេង យិន ចេញមុខសុំទោសជាសារណះ តែមហាជនមិនអាចលលើកលែងចំពោះការប្រមាថនេះបានទេ ។ រហូតចុងក្រោយតុលា ការកាត់អោយជាប់ពន្ធធានាគា ពីបទញ៉ុសញ៉ុង ការរើសអើងពូជសាសន៌ ។ ក្រោយមកទៀតមានជនបន្លំខ្លួនទៀតថាជាអ្នកខោកក្បាល ហេង យិននោះ ស្រាប់តែសម្ថកិច្ចផ្អើររូបអោយ ហេង យិន មើល បែរជាឆ្លើយថាមិនមែនទេ ចុងក្រោយ សម្ថកិច្ចអនុញ្ញាតអោយបុរសនោះទៅផ្ទះវិញ ។ យ៉ាងណាមិញថ្ងៃនេះមានអាខោនមួយ បានជួបជាមួយម្តាយ ហេង យិន ហៅ ចំប៊ីខ្មៅនោះ ដែលវបានសរសេររៀបរាប់ក្នងុហ្វេសប៊ុកលោកថា “ម្ដាយចំបុីខ្មៅបានជួបខ្ញុំបាទហេីយ​ កូនអេីយឃេីញទឹកភ្នែកម្ដាយទេ​ គ្រាន់តែនិយាយដល់ឈ្មោះ​កូនយំបាត់ទៅហេីយ😭😭” នេះជាទឹកចិត្តម្តាយគ្រប់រូបមកលើកូន ដែលគ្រាន់លឺនិយាយពីឈ្មោះកូននោះ ទឹកភ្នែកហូរជោគជំានោះ