ហ្វេសបុកៈ កាលពីម្សិលមិញនេះ មានគណនេយ្យហ្វេសបុកមួយ ឈ្មោះថា Yako Yako បានបង្ហោះវីដេអូមួយ ស្ដីពីហេតុការណ៏ដែលរូបគាត់ និងមិត្តភក្ដិបាននាំគ្នាទៅលេងរមណីយដ្ឋានទឹកឈូ ដោយក្នុងនោះកំពុងតែលេងសប្បាយ ស្រាប់តែគេបើកទ្វារទឹកពីលើភ្នំ ដោយមិនមានការផ្តល់សុីរ៉ែនឲ្យដឹងមុន ធ្វើឲ្យទឹកជន់គួចយកអ្នក ដែលកំពុងលេងទឹក ប៉ុន្តែសំណាងល្អ អ្នកលេងទឹកតំបន់នោះបានបោះខ្សែឲ្យតោងទាន់ ជៀសផុតពីគ្រោះថ្នាក់ដល់អាយុជីវិត នេះអាចចាត់ទុកថា ជាសំណាងមួយដង ក្នុងមួយលានគ្រោះថ្នាក់ ដែលរឿងហេតុនេះបានកើតឡើងនៅទឹកឈូ។ សូមទស្សនាវីដេអូខាងក្រោម៖





