មកអានសារមិត្តភ័ក្ត្រជិតស្និទ្ធិបំផុត របស់ចំបុីខ្មៅ ទម្លាយរឿងនៅជាមួយគ្នា ត្រូវអ្នកដ៏ទៃសើចចំអក និងដៀលត្មេះគ្រប់ៗគ្នា

អត្តចរិតពិតរបស់ចំបុីខ្មៅ និងមិត្តភាពរបស់ពួកគេ ដែលត្រូវអ្នកដ៏ទៃសើចចំអក ក្រោយពីរូបគេរាប់អានចំបុីខ្មៅដូចដែលបានដឹងហើយថា យិន ហេង ហៅ ចំប៉ីខ្មៅ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ពីបទ «ញុះញង់ឲ្យមានការរើសអើង»តាមមាត្រា៤៩៤ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ បច្ចុប្បន្ននេះកំពុងឃុំខ្លួននៅពន្ធនាគារព្រៃស ដោយរង់ចាំចាត់ការជំនុំជម្រះតាមនីតិវិធីបន្តទៀត។ដោយឡែកថ្មីៗនេះ តាមរយៈគណនេយ្យហ្វេសបុក ឈ្មោះថា ណុន សុធារ៉ា ដែលគេស្គាល់ថាជាមិត្តភ័ក្ត្រជិតស្និទ្ធរបស់ចំបុីខ្មៅ បានសរសេរសំណេរមួយអនុស្សាវរីយ៍ ដែលខ្លួនមាននឹងចំបុីខ្មៅកន្លងមក ដោយលោកបានសរសេរយ៉ាងដូច្នេះថា៖ សូមអរគុណយ៉ាងជ្រាលជ្រៅដល់ប៉ូលិសមានសមត្ថកិច្ច​ដែលបានចាត់ខ្លួនបុគ្គលឈ្មោះ​ យិន ហេង​ ម្នាក់នេះ។ (អត្ថបទវែងមួយ) ថ្ងៃ០៥ កុម្ភៈ​ ២០១៩​ ម៉ោង៥:១៣នាទី ជួបគ្នាបាន៣១វិនាទី។

ខ្ញុំបានត្រឹមនិយាយថា “ប្រយ៉ាប់ទៅវិញម្ល៉េះ?”គេក៏តបមកវិញយ៉ាងលឿន“នៅយូរធ្វើអី?”ខ្ញុំ: ចង់និយាយជាមួយគ្នាឱ្យអស់ចិត្តបន្ដិចហ្នឹងមុននឹងទៅ។(អារម្មណ៍រៀងខ្លួនមួយដែលដឹងថា ទៅវិញនឹងមានព្រឹត្តិការណ៍)តែខ្ញុំបានត្រឹមតែនិយាយថា ” ខ្ញុំស្អែកហ្នឹង ទៅសៀមរាបមុនហើយ​ ”គេ: ចា៎អឺ…!​ ” សុខសប្បាយ “។(ក៏ចេញទៅវិញ ក្នុងក្រសែភ្នែកអួលដើមករៀងៗខ្លួន)* ទទួលស្គាល់ថាជាមនុស្សមានៈ រឹងរូស, មិនចេះនៅក្រោមក្បាលអ្នកណា​ចចែសខ្លាំង, ចចែសលើសពីអ្នកផ្សេងដែលខ្ញុំធ្លាប់បានស្គាល់ឯទៀតៗ។ (អញ្ចឹងបើឃាត់មិនស្ដាប់មានតែបណ្ដោយ)។​តែបើនិយាយពីមិត្តភាពវិញ គឺស្និទ្ធស្នាលខ្លាំង, ស្និទ្ធស្នាលលើសពីបងប្អូនបង្កើតទៅទៀត។ គឺ៖

•ជាអ្នកលើកចិត្តខ្ញុំ ក៏ជាគេ។•ពេលខ្ញុំទៅទទួលវិញ្ញាបនបត្រមគ្គុទ្ទេសក៍ទេសចរណ៍ទាំងខាងតំបន់សៀមរាប​និង​ ខាងតំបន់ឆ្នេរ ដែលជាអ្នកតំណាងឱ្យសមាជិកគ្រួសារខ្ញុំ ទាំងមូល,​​ ទាំងដែលគ្រួសារខ្ញុំមិនអើពើសោះ ក៏ជាគេ។• ដើរតាមប្រាសាទ​ តាមវត្ត តាមស្រះទឹកបុរាណ​ អស់កម្លាំងកន្លែងណា, ក្រាលកន្សែងបង់ក ក្រាលក្បិនដេកទល់ក្បាលគ្នា ក៏ជាគេ។• ងើបមើលថ្ងៃរះ, មើលថ្ងៃលិចត្រូវភ្ញៀវជេរ ក៏ជាគេ។• ជិះម៉ូតូតាមវាលស្រែក្រហែងក្រោមថ្ងៃក្ដៅចែស, ក្រោមទឹកភ្លៀងក៏ជាគេ។

• បបួលគ្នាឆ្កួតលក្ខណៈទ្រង់ទ្រាយធំក៏ជាគេ។• ជាអ្នកណែនាំទូន្មាន​ថា ” ធ្វើយ៉ាងណាឱ្យក្លាយជាមនុស្សដែលមានជម្រើសទៅគេ, ជាជាងកុំឱ្យគេជាអ្នកដទៃមានជម្រើសមកលើយើងឱ្យសោះ” ក៏ជាគេ។• ពន្យល់ប្រាប់ពីស្ថាបត្យកម្មផ្សេងៗទាំងបុរាណ ទាំងសម័យក៏ជាគេ។• ណែនាំឱ្យស្គាល់ពីទម្រង់សិល្បៈខ្មែរ ក៏ជាគេ។• ជិះម៉ូតូរាំរបាំតាមផ្លូវ តាមស្ដុប តាមទីសាធាណៈផ្សេងៗក៏ជាគេ។• ជិះម៉ូតូឆ្លងខេត្តជាមួយគ្នា​ដោយគ្មានគម្រោងសោះ ហើយអត់ផ្ទះដេកក៏មាន​ ហើយនោះក៏ជាគេ• ដើរលេងរហូតដាច់លុយសល់លុយ៣០០០រៀល, ទិញបាយ២កញ្ចប់សម្លមួយថង់ ស៉ីចុកជុំគ្នា(ហើយមើលមុខគ្នារួចសើច) ក៏ជាគេ។•ធ្លាប់ត្រូវមាត់អ្នកផ្ទះទាំងសងខាងជាមួយ ក៏ជាគេ។•ធ្លាប់ឈ្លោះគ្នាជាមួយអ្នកផ្ទះ ដោយសារតែមិត្តភាពមួយនេះក៏ជាគេ។•ធ្លាប់យំ ធ្លាប់សើច​ ធ្លាប់ត្រូវមាត់ភ្ញៀវជាមួយគ្នាក៏ជាគេ។•ធ្លាប់ត្រូវមនុស្សមិនស្គាល់ជិះមកជេរប្រទិចផ្ដាស់សារ, ត្មេះដៀល​ដាក់បណ្ដាសា ក៏ជាគេ។•ឃើញបាយអួលដើមករ​ ហើយយំដោយមិនដឹងខ្លួនដូចជាថ្ងៃនេះ​ក៏ជាគេ…។•ជាពិសេសគឺធ្លាប់ឈាម​ឯង សាច់ឆ្ងាយមាក់ងាយសើចសប្បាយ​ ដោយសារតែមិត្តភាព១នេះក៏ជាគេ។

* ដោយហេតុតែមិត្តភាពស្និតស្នាលនឹងគ្នាខ្លាំងពេក ដល់ថ្នាក់មជ្ឈដ្ឋាននៅជុំវិញខ្លួន សួរថា ” ហើយមិច, យើងពីរនាក់ហ្នឹងសង្សារគ្នាមែន, ស្រឡាញ់គ្នាមែន?” (ដែលយើងមើលមុខគ្នាហើយសើច)ហើយតប ” ឆ្កួត…! អាណាអញ្ចឹងទេ! គឺជាបងប្អូន ក្រៅខោ​ដាច់ថ្លៃ”។នេះគឺជាអារម្មណ៍មួយដែល​ ស្ទើរតែគ្រប់គ្នាពិបាកនឹងជឿ, តែគ្រប់យ៉ាងវាជាការពិត សូម្បីតែខ្ញុំផ្ទាល់សឹងតែមិនជឿថារូបភាពខាងលើគឺខ្ញុំ។​​ ទាំងដែលរាល់ថ្ងៃអ្នកផ្ទះ អ្នកជិតខាងនិង មិត្តភក្ដិចេះហាមឃាត់ឱ្យឈប់រាប់អានគ្នា, ឈប់ដើរជាមួយគ្នា​ មិនល្អ, មិនចូលចិត្ត, ញឹកញក់ដើររាំដើររែកពេញផ្លូវដូចឆ្កួត, គេមិនចូលចិត្ត គ្រប់គ្នាស្អប់ខ្ពើម។​ តែខ្ញុំក៏ប្រាប់ទៅវិញថា” បាទ! រឿងហ្នឹងខ្ញុំដឹង, ខ្ញុំដឹងយូរហើយ។​ តែវាជាការសម្រេចចិត្ត​ ដោយសារ” មិត្តភាព ” ។

ពេលខ្លះទៀត” អញខ្មាសគេណាស់ហ្អាស់, ដែលហ្អែងទៅរាប់អានចំប៉ីខ្មៅ គួរឱ្យខ្លាច​ ”ហើយពេលខ្លះទៀតមានគេសួរថា” ដើរជាមួយចំប៉ុខ្មៅមានអារម្មណ៍យ៉ាងដែរ, អត់ខ្មាសគេទេ? ”ខ្ញុំក៏តបថា​ ” ខ្មាសគេតើ, ភ័យផងខ្លាចផងតើ, ធ្លាប់ត្រូវគេជេររាលដាលដល់ដែរតើ…! បើអ្នកផ្សេងវិញរៀងពិបាកទទួលយកបន្ដិចតែខំ្ញុវិញស៉ាំទៅហើយ​ ព្រោះស្គាល់ចរឹកមនុស្ស, បើគ្នាតែអញ្ចឹង។ ”អរគុណខ្លាំងមែនទែនចំពោះសមត្ថកិច្ចបានចាប់ខ្លួនបុគ្គលម្នាក់នោះ។​ ព្រោះទីនោះគឺជាកន្លែងដែលមានសុវត្តិភាពជាងកន្លែងណាៗទាំងអស់។ មានឱកាសនឹងReview Lesson ជាមួយគ្នាដូចកាលមុនៗទៀត។អរគុណដល់មនុស្សពិសេសម្នាក់, បងប្អូនមិត្តភក្ដិ ទាំងដែលស្គាល់គ្នា​និង មិនដែលធ្លាប់ស្គាល់គ្នាសោះ បានឆាតសួរនាំ ពីនេះពីនោះនៅថ្ងៃនេះ។