កាលពីប៉ុន្មានថ្ងៃមុននេះមានការភ្ញាក់ផ្អើលរឿងមេប៉េអឹមខេត្តរតនគិរី ចែកលុយកូនៗសរុប៥០ម៉ឺនដុល្លារ និងរូបភូមិគ្រឹះសុទ្ធតែឈើប្រណិតតម្លៃរាប់លានដុល្លារ ធ្វើឲ្យមានមតិជាច្រើននៅលើសង្គមហ្វេសបុក។ ស្រាប់តែមុននេះបន្តិចសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះព្រះរាជក្រឹត្យក្នុងហ្វេសបុកផេកផ្លូវការរបស់សម្តេច ដែលជាព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ឲ្យលុបឈ្មោះឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ៕




