បាត់ដំបង៖ មានអ្នកជំនួញប៉ុន្មាននាក់ដែលចង់ វិនិយោគធ្វើមីល្ពៅកាន់តែធំឡើង តែមុននេះបន្តិច បែរជាម្ចាស់មីល្ពៅនេះប្រកាសក្តែៗថា “ជំរាបសួរបាទ មីល្ពៅខ្មែរបាត់ដំបងសូម📢📣ប្រកាសជាផ្លូវការថា> ខ្ញុំសូមបិទមិនទទួលការសុំវិនិយោគទេ។ ហើយខ្ញំមិនបាទទួលវិនិយោគពីខាងណាដែរ។ ខ្ញុំនឹងខំប្រឹងធ្វើវាដោយខ្លួនឯង ទោះលំបាកយ៉ាងណាក៏ដោយ។ សូមអរគុណបាទ”ដោយឡែកលោក ឧកញ្ញា ឡេង ណាវ៉ាត្រាបានលើកឡើងថា “មែនហើយខ្ញុំមិនយល់ដែរគេខំដាក់ចិត្តចង់វិនិយោគជាមួយហើយតែគាត់និយាយមកវិញអញ្ចឹង ខ្ញុំអត់យល់ពីគាត់។ បង្កើតរោងចក្រផលិតមួយទាំងដីទាំងរោងចក្រ និងកាធ្វើទីផ្សារមិនមែនចំណាយតិចទេ គឺរាប់លានដុល្លារហើយមិនប្រាកដថាជោគជ័យនោះទេ ណាប្អូន។ តើអោយអ្នកណាទៅធ្វើសប្បុរសធម៍

មិនមែនសង់វិហារឬសង់សាលាឆាន់ទេ គឺប្រយោជន៍របស់ប្អូន ។ ប្អូនគិតឡើងវិញកុំមានអំនួតលើខ្លួនឯងពេក កុំលោភលន់ពេក ត្រឹមធ្វើមីពីល្ពៅគ្មានពិបាកទេបើគេជួលអ្នកចេះយ៉ាងច្រើនគេយកប្រាក់ខែតែ5000$នឹង ។ កាលំបាកពិតប្រាកដនោះគឺកាធ្វើទីផ្សារលក់អោយបានច្រើន គឺចំណាយលុយរាប់លានដុល្លារសម្រាប់ផ្សាយពាណិជ្ជកម្ម ចំណែកកាផលិតមិនមែនជាបញ្ហាធំនោះទេ ខ្ញុំឮគាត់ថាគេឲ្យគាត់30%គាត់ថាតិចខ្ញុំឆ្ងល់ ឧទាហរណ៍ =ចំណាយទុន2លានគាត់មាន60ម៉ឺនដោយស្វ័យប្រវត្តិបាត់ទៅហើយ ចុះបើជោគជ័យគាត់បានប៉ុន្មាន សូមទោសប្អូនបងគ្រាន់តែចង់ឲ្យប្អូនជោគជ័យនោះទេ គិតឡើងវិញ បងគ្មានបំណងអាក្រក់ទេ គាំទ្រសម្រាប់ការផលិតរបស់ប្អូនបើខ្ញុំវិញអចលនៈទ្រពគេដាក់ទុនជាមួយខ្ញុំ ឲ្យខ្ញុំចំណេញត្រឹម30%ឬ20%ខ្ញុំទទួលដៃពីរហើយហ៊ានចុះកិច្ចសន្យាឲ្យ មិនឲ្យខាតនិងចំណេញយ៉ាងតិច30%ក្នុងមួយឆ្នាំនៃថ្លៃដើមយ៉ាងតិច ដោយមិនអោយអ្នកវិនិយោគនឿយហត់។”




