ប្រិយមិត្តពិតជាបានដឹងរួចហើយ កូនខ្មែរអ្នកបាត់ដំបង ខិតខំស្រាវជ្រាវរហូតអាចបង្កើតមីល្ពៅបាន យ៉ាងណាមិញ ដោយសារខ្វះខាតដើមទុនជាច្រើនក្នុងការផលិត ក្រិយមកមានអ្នកវិនិយោគជាច្រើនចង់ចូលរួម ប៉ុន្តែ កូនខ្មែររូបនេះ បដិសេធមិនទទួល និងសុខចិត្តធ្វើខ្លួនឯង ប្រឹងប្រែងខ្លួនឯង ប៉ុន្តែយើងមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ។ យ៉ាងណាមិញ លោក ឧកញ្ញា ឡេង ណាវ៉ាត្រាបានលើកឡើងថា “មែនហើយខ្ញុំមិនយល់ដែរគេខំដាក់ចិត្តចង់វិនិយោគជាមួយហើយតែគាត់និយាយមកវិញអញ្ចឹង ខ្ញុំអត់យល់ពីគាត់។ បង្កើតរោងចក្រផលិតមួយទាំងដីទាំងរោងចក្រ និងកាធ្វើទីផ្សារមិនមែនចំណាយតិចទេ គឺរាប់លានដុល្លារហើយមិនប្រាកដថាជោគជ័យនោះទេ ណាប្អូន។ តើអោយអ្នកណាទៅធ្វើសប្បុរសធម៍ មិនមែនសង់វិហារឬសង់សាលាឆាន់ទេ គឺប្រយោជន៍របស់ប្អូន ។

ប្អូនគិតឡើងវិញកុំមានអំនួតលើខ្លួនឯងពេក កុំលោភលន់ពេក ត្រឹមធ្វើមីពីល្ពៅគ្មានពិបាកទេបើគេជួលអ្នកចេះយ៉ាងច្រើនគេយកប្រាក់ខែតែ5000$នឹង ។ កាលំបាកពិតប្រាកដនោះគឺកាធ្វើទីផ្សារលក់អោយបានច្រើន គឺចំណាយលុយរាប់លានដុល្លារសម្រាប់ផ្សាយពាណិជ្ជកម្ម ចំណែកកាផលិតមិនមែនជាបញ្ហាធំនោះទេ ខ្ញុំឮគាត់ថាគេឲ្យគាត់30%គាត់ថាតិចខ្ញុំឆ្ងល់ ឧទាហរណ៍ =ចំណាយទុន2លានគាត់មាន60ម៉ឺនដោយស្វ័យប្រវត្តិបាត់ទៅហើយ ចុះបើជោគជ័យគាត់បានប៉ុន្មាន សូមទោសប្អូនបងគ្រាន់តែចង់ឲ្យប្អូនជោគជ័យនោះទេ គិតឡើងវិញ បងគ្មានបំណងអាក្រក់ទេ គាំទ្រសម្រាប់ការផលិតរបស់ប្អូនបើខ្ញុំវិញអចលនៈទ្រពគេដាក់ទុនជាមួយខ្ញុំ ឲ្យខ្ញុំចំណេញត្រឹម30%ឬ20%ខ្ញុំទទួលដៃពីរហើយហ៊ានចុះកិច្ចសន្យាឲ្យ មិនឲ្យខាតនិងចំណេញយ៉ាងតិច30%ក្នុងមួយឆ្នាំនៃថ្លៃដើមយ៉ាងតិច ដោយមិនអោយអ្នកវិនិយោគនឿយហត់។” បន្ទាប់មកទៀត មានលោក មៃ សុគន្ធ បានលើកឡើងដែរថា “មីម៉ាម៉ា គេជិះយន្តហោះ ជុំវិញពិភពលោក ពិភពលោកទទួលស្គាល់ (នេះហៅថាការវិនិយោគពាណិជ្ជកម្ម) តែអាក្អូនមីល្ពៅខ្មែរ ជិះកង់ឈើ លក់តាមភូមិទៅ មិនមែនមិនចង់គាំទ្រទេ ផលិតផលខ្មែរ តែមនុស្សមួយចំនួនវាអគតិពេក (ចឹងសុំអត់សុីទេ សុីទៅហោះ ក៏អត់សុីដែរ) គាំទ្រការវិនិយោគ 1 ផ្តល់ការងារអោយកម្មករ 2 បានអោយពិភពលោកស្គាល់ខ្មែរ…….ខ្ជិលនិយាយច្រើន តែអាក្អូនមីល្ពៅ អំណួតពេកហើយ 😏😏😏 ”
