លុយ ៥០ម៉ឺនដុល្លារ លោក គឹម រស្មី ចែកអោយកូនៗ បានមកពីការលក់ជ័រកៅស៊ូ របស់ខ្លួន ជឿ ឬអត់?

ហ្វេសប៊ុក៖ ក្រោយលោក គឹម រស្មី អតីតមេបញ្ជា ការអាវុធហត្ថខេត្តរតនគិរី ត្រូវបានដកចេញពី ដំណែងមិនទាន់បានប៉ុន្មានផង។ ស្រាប់តែគណនី ហ្វេសប៊ុក មានឈ្មោះថា Gee Yong ដែលបាន បង្ហោះវីដេអូអំពីការចែកលុយ ម្នាក់ ១០ម៉ឺនដុល្លារ របស់លោក គឺម រស្មី ដល់កូនៗនោះ ចេញមកធ្វើ ការបកស្រាយថា “នាងខ្ញុំ Gee Yong ម្ចាស់អាខោនហ្វេសបុក សូមជំរាបបកស្រាយជូនបងប្អូនក្នុងFB ថា រឿងលោកពូ គឹម រស្មី ចែកថវិកាអោយកូនៗ ក្នុងកម្មវិធីខួបកំណើតចៅ ស្រីនៅយប់ថ្ងៃ 05/02/2019 នេះរូបគាត់គ្មានបំណងចង់ផ្សព្វផ្សាយឫចង់បង្អួតចេញជាសាធារណៈនោះទេ ព្រោះកម្មវិធីនេះជាកម្មវិធីតូចតាចលក្ខណៈគ្រួសារ។ ហេីយថវិកានេះបានមកពីការលក់ជ័រកៅស៊ូ ព្រោះគាត់មានចំការកៅស៊ូ និង រោងចក្រកែច្នៃជ័រកៅស៊ូ របស់គាត់។

លុយនេះមិនពាក់ពន្ធ័រឿងលុយប្រាក់ខែ ឫលុយបទល្មើសព្រៃឈើដូចការបកស្រាយរបស់មតិមួយចំនួនក្នុងបណ្ដាញសង្គម fb នោះទេ នាងខ្ញុំថតវីដេអូនេះបង្ហោះមិនបានសុំការអនុញ្ញាតពីលោកពូជាមុននោះទេ ព្រោះនាងខ្ញុំយល់ថាវាជារឿងអបអរ តែបែរជាធ្វើអោយប៉ៈពាល់ដល់កិត្តិយសរបស់លោកពូ ទៅវិញ។”៕