សិល្បះខ្មែរ ៖ តារាកំប្លែងជួរមុខដ៏ល្បីនាយ ពែកមី និង នាយគ្រឿនបានធ្វើអោយទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយពួកគាត់បានឆ្លៀតពេលទំនេរពីសិល្បះ នាំគ្នាមកថតជាក្លីបប្រលងគ្នារៀបឥដ្ធ បូកជញ្ជាំង ប្រលងគ្នាយ៉ាងសប្បាយ។
ក្នុងសកម្មភាពនោះដែរនាយពែកមីបាននិយាយថា ៖ ថ្ងៃនេះទំនេរពីការងារ សិល្បះ ចង់មកកន្លែងដែលខ្ញុំបាទ និង គ្រួសារខ្ញុំ ក៏ដូចជាខ្មោចនាយគ្រឿន ខ្មោចនាយក្រាន់ធ្លាប់ធ្វើសំណង់ ថ្ងៃនេះមកដល់កន្លែងសំណង់ហើយ និងចង់ដឹងវិជ្ជាដែលចេះពីមុនមក ចិញ្ចឹមជីវិតគ្រួសារពីមុនមកហ្នឹងតើយើងភ្លេចហើយនៅ? […] តារាកំប្លែងដែលមិនចេះរីងស្ងួតនៅសំណើររូបនេះមិនត្រឹមតែនិយាយនោះទេ ដោយពួកគាត់បានបង្ហាញសកម្មភាពយ៉ាងមមារញឹកជាជាងអាជីព បូកជញ្ជាំងយ៉ាងរំភើយ។ ធ្វើផងជជែកផង លែបខាយផងធ្វើអោយយើងគ្រប់គ្នាស្ងើចសរសើរនៅចរឹកមិនចេះឆ្មើងរបស់គាត់ណាស់ មិនតែប៉ុណ្ណោះគាត់ថាមានកម្មវិធីសប្បាយៗនៅវីដេអូបន្ទាប់ផងដែរ កុំភ្លេចរងចាំទាំងអស់គ្នាណា៕
ដោយ ៖ Sing Ly





