ចំណងស្នេហ៍របស់នាយព្រែក មិនត្រឹមតែមិនបែកបាក់ទេថែមទាំង , , !

សិល្បះខ្មែរ ៖ ក្តីស្នេហ៍របស់នាយព្រែកត្រូវបានមហាជនទាំងក្នុងនិងក្រៅសិល្បះនិងអ្នកដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការសង្ស័យថាដើរដល់ផ្លូវបំបែកហើយ ក្រោយពីនាយបង្ហោះសារមួយឃ្លារថា ” ស្នេហាប្រែជាអស់ន័យនៅពេលដែលចាប់ផ្តើមចេះជេរបញ្ចោរគ្នា” ។

Image may contain: 12 people, people smiling, people standing

ដើម្បីជំរះមន្ទិលនូវរឿងរ៉ាវស្នេហហាបែកបាក់ខាងលើ នាយព្រែកបានបកស្រាយថា ៖ អ្វីដែលខ្លួនសរសេរបង្ហោះនៅលើហ្វេសប៊ុក គឺគ្រាន់តែសរសេរ សើចលេងបន្ធូរអារម្មណ៍ ពេលសំរាកពីការងារតែប៉ុណ្ណោះគ្មានអ្វីលើសពីនេះសោះឡើយ ក្តីស្នេហ៍របស់នាយនិងគូរដណ្តឹងនៅតែមានភាពល្អូកល្អឺនជាមួយគ្នាដដែលគ្មានអ្វីផ្លាស់ប្តូរនោះទេ។

ក្រៅពីបដិសេធចំណងស្នេហ៍ខ្លួននិងគូរដណ្តឹងបែកបាក់ កូនពៅរបស់លោកយាយយ៉យរូបនេះ បានបង្ហើយអោយដឹងថាខ្លួនមានបំណងចង់ចូលរោងការផងដែរ លោកបានបញ្ជាក់ថា ការសរសររបស់លោកជាការលេងសើច លោកមិនអាចឈ្មោះគ្នាបានទេព្រោះដោយសារអ្នកទាំងពីរកំពុងស្រលាញ់គ្នាខ្លាំងណាស់ ហើយនៅចុងឆ្នាំ ២០១៩ លោកនិងគូរដណ្តឹងក៏មានគំរោងដឹកដៃគ្នាចូលរោងការផងដែរដូចច្នេះសូមកុំអោយបងប្អូនកុំយល់ច្រឡំថាលោកនិងគូរដណ្តឹងបែកគ្នា។

Image may contain: 1 person, sitting, phone and outdoor

គួរបញ្ជាក់ លោក ខេង រតនះ ហៅនាយព្រែកបានភ្ជាប់ពាក្យជាមួយគូរដណ្តឹងឈ្មោះ ជា ស្រីតី នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០១៦ នៅខេត្តកំពង់ចាម បើគិតមកដល់ពេលនេះជិត ២ឆ្នាំហើយ៕

Image may contain: 7 people, people smiling

Image may contain: 2 people, people smiling, people standing, shoes and indoor

ប្រែសំរួលដោយ ៖ Sing Ly
ប្រភព ៖ Sabay News Entertainment