មុនីវណ្ណ បង្ហាញភាពរីករាយជាខ្លាំងជាមួយអ្នកគាំទ្រ

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាស្គាល់ហើយថាតារាចម្រៀងប្រុសចំណូលថ្មីរូបសង្ហា សុវត្ថិ មុនីវណ្ណ ដែលជាកូនច្បងរបស់ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ នៅក្នុងផលិតកម្មហង្សមាស កំពុងតែទទួលបានការគាំទ្រយ៉ាងច្រើន នៅក្នុងស្រទាប់យុវវ័យ ទាំងក្នុងស្រុក និងក្រៅស្រុក។

សុវត្ថិ មុនីវណ្ណ គឺតារាចម្រៀងចំណូលថ្មីហើយថែមទាំងមានរូបសម្រស់ស្រស់សង្ហា បន្ថែមពីនេះទៀតនោះបើនិយាយពីសំលេងក៍ពិរោះមិនចាញ់ឪពុកខ្លួនឡើយ ដោយយោងតាមវីដេអូដែលកម្លោះសង្ហារូបនេះបានបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកនោះឃើញថាអ្នកគាំទ្រនារីជាច្រើនកំពុងចោមរោមសុំហត្ថលេខា និងថតរូបជាមួយ ហើយមុនីវណ្ណក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបចិត្តជាខ្លាំង ដែលបាននជួបលោកដោយផ្ទាល់នៅខាងក្រៅ ។

(សូមទស្សនាវិដេអូខាងក្រោមនេះ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FSovathMonivannOfficial%2Fvideos%2F1848132738541655%2F&show_text=0&width=560