សិល្បះ ៖ ថ្មីៗនេះអ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាតារាសំដែងដ៏មានប្រជាប្រិយ និង ពោរពេញទៅដោយទេពកោសល្យនិងសម្ថភាពសំដែង បានប្រកាសឈប់សំដែងជាផ្លូវការហើយ ក្រោយប្រឡូកស៊ុបឡើងវិញកាលពីឆ្នាំ ២០១៦ ការប្រកាសនេះត្រូវបានធ្វើឡើងក្រោយពេលតារាស្រីខាងលើ បញ្ចប់ការសំដែងរឿងចុងក្រោយរបស់ខ្លួន គឺរឿង ពស់កេងកង និង ចៅពស់កេងកង ដែលជាស្នាដៃដឹកនាំរបស់លោក ហ្វៃ សំអាង។

លើកនេះប្រធានសមគមសិល្បះករខ្មែរ បានបញ្ចេញសារជាថ្មីដោយបញ្ជាក់ច្បាស់ៗថា ជីវិតជាសិល្បះករសំដែងរបស់នាងនិងត្រូវបានបញ្ចប់នៅថ្ងៃនេះហើយ ប៉ុន្តែគាត់មិនបានបញ្ជាក់មូលហេតុអ្វីបន្ថែមនោះទេ ខុសពីពេលកន្លងទៅកាលពីឆ្នាំ ២០១៦ តារាស្រីរូបនេះបានផ្អាកការសំដែងម្តងរួចមកហើយដោយសារការមមាញឹកនិងការងារជំនួញ និង ការងារសង្គម ប៉ុន្តែបានសំរេចមកថតរឿងបង្ហើយអោយផលិតករជើងចាស់ព្រោះជាការគោរពពាក្យសន្យានាពេលកន្លងមក៕








ដោយ ៖ Sing Ly
ប្រភព ៖ ៣០ដេលី