នី រតនា ភ្ជាប់​ពាក្យ​ជាមួយ​កូន​អ្នក​ជំនួញ​ចុង​ខែ​មេសា​នេះ ​​

សិល្បះ ៖ ដំណឹងដែលថា នី រតនា ភ្ជាប់ពាក្យជាមួយនារីស្រស់សោភា កូនអ្នកជំនួញម្នាក់កំពុងធ្វើអោយមហាជនក្នុងនិងក្រៅសិល្បះមានការភ្ញាក់ផ្អើល ហើយអ្នកខ្លះបានសួរដេញដោលថា តើពិតទេចំពោះពត៍មានដែលតារាមកពីកំពង់ធំរូបនេះភ្ជាប់ពាក្យ។

Image may contain: 1 person, outdoor

ពាក់ព័ន្ធទៅនិងពត៍មានខាងលើ នី រតនា ជាភាគីសាមីខ្លួនបានអោយដឹងថា ជាការពិតខ្លួននិងអនាគតគូរដណ្តឹងបានស្រលាញ់ និង មើលចិត្តថ្លើមគ្នាយូរគួរសមដែរហើយទើបសំរេចចិត្តសូមអោយឪពុកម្តាយចូលស្តីដណ្តឹងទៅតាមប្រពៃណីនិងភ្ជាប់ពាក្យនៅចុងខែមេសាឆ្នាំ ២០១៨ នេះតែម្តង។

Image may contain: 1 person, smiling

ម្ចាស់ពាន Cambodian Idol រដូវកាលទី១រូបនេះបានបន្ថែមថា ចំពោះគំរោងរៀបការនៅពេលណានោះលោកមិនទាន់បានដឹងច្បាស់ទេ អ្វីគ្រប់យ៉ាងគឺអាស្រ័យទៅលើពេលវេលា នី រតនា បានបន្តទៀតថា អនាគតគូរដណ្តឹងរបស់លោកជាកូនអ្នកជំនួញម្នាក់នៅភ្នំពេញ តែយ៉ាងណាតារាចំរៀងរូបនេះលោកសូមលាក់ប្រវត្តិសិន ហើយលោកនិងបង្ហាញនៅថ្ងៃភ្ជាប់ពាក្យក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ៕

ដោយ ៖ Sing Ly

ប្រភពវីដេអូ ៖ ៣០ដេលី

Image may contain: 1 person

Image may contain: 1 person