សិល្បះ និង កំសាន្ត ៖ ស្នេហាដែលវិវត្តន៍ពីការរាប់អានគ្នាជាបងប្អូនរវាងអ្នកនាង ស៊ឹម សូលិកា ជាមួយលោក អេង ឬទ្ធី ដែលទើបតែទទួលការតែងតាំងជា ឧត្តមសេនីយ៍ទោកន្លងទៅថ្មីៗនេះ អាចនឹងមានដំណឹងល្អពីការចោលរោងការក្នុងពេលដ៏ខ្លីនៅពេលខាងមុខ។
ដំណឹងល្អរបស់បុរសពោះម៉ាយ លោក អេង ឬទ្ធី ជាមួយអ្នកម៉េម៉ាយអ្នកនាង ស៊ឹម សូលិកា ព្រោះតែអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ជាញឹកញ៉ាប់នៅក្នុងបណ្តាញសង្គម ក៏ដូចជាចូលរួមកម្មវិធីតូចធំនានា ជាក់ស្តែងក្នុងពេលកន្លងទៅថ្មីៗនេះអ្នកទាំងពីរបានបណ្តើរគ្នាជាសាធារណះ
ចូលរួមសម្ភោធវីឡាថ្មីរបស់តារាសំដែង និងអ្នកចំរៀងលោក អេឡិច ចាន់ត្រា។

បើទោះបីមិនសូវសប្បាយចិត្តជាមួយអ្នកសារពត៍មានដែលចូលទៅផ្តិតយករូបភាពពួកគេទាំងពីរ ក៏ប៉ុន្តែសិល្បះករសិល្បះការនីបានចូលរួមបានសាទនិងបង្ហាញភាពសប្បាយរីករាយនៅពេលឃើញពួកគេស្និទស្នាលនឹងគ្នាពេលទៅណាមកណា។
តាមប្រភពពីអ្នកសិល្បះម្នាក់បានលើកឡើងថា ៖ ពិធីករនិងពិធីការនីរបស់ស្ថានីយ៍ទូរសទស្សបាយ័នទាំងពីររូបនេះ ត្រៀមខ្លួននិងចូលរោងការក្នុងពេលឆាប់ៗខាងមុន បន្ទាប់ពីពួកគេដាច់ស្រឡះក្នុងរឿងស្នេហារៀងៗមក មួយវិញទៀតចាស់ទុំទាំងសងខាងមានការពេញចិត្តពេញថ្លើមទៅវិញទៅមកចំពោះគូរស្នេហ៍ទាំងពីរ ខុសប្លែកពីកាលមានទំនាក់ទំនងជាមួយលោក ទិត្យ ថាវរិទ្ធ ដែលគ្រួសារខាងប្រុសហាក់មិនសូវពេញចិត្តនោះទេ។
ដោយសារភាពដាច់ស្រឡះរឿងស្នេហារៀងៗខ្លួនដូចនេះហើយ ទើបគូរស្នេហ៍ទាំងពីរទៅណាមកណាជាមួយគ្នា ស្និទស្នាលនិងផ្អែមមិនចាញ់គូរស្នេហ៍កំលោះក្រមុំនោះទេ។

បើសិនដំណឹងចូលរោងការរបស់លោក អេង ឬទ្ធី និងអ្នកនាង ស៊ឹម សូលិកា ពិតជាអាចកើតឡើងឆាប់ៗមែននោះ ពិតជាធ្វើអោយកូនស្រីរបស់ពិធីការនីនិងតារាសំដែងរូបនោះសប្បាយចិត្តមិនតិចនោះទេ ព្រោះថាកន្លងទៅកូនស្រីរបស់អ្នកនាងចង់ឃើញម្តាយជួបស្នេហ៍ពិតមិនមែនជាស្នេហ៍ក្លែងក្លាយនោះទេ៕
ដោយ ៖ Sing Ly
ប្រភពវីដេអូ ៣០ដេលី




