កត្តាមួយចំនួនដែលធ្វើអោយជីវិតគូរឈានដល់ភាពបែកបាក់

ចង់ដឹងខ្លាំងណាស់ថាពេលមានស្នេហា មានក្តីសុខប៉ុនណ្ណា? តើវាខុសប្លែកពីពេលដែលមិនដែលមានស្នេហា ខ្លាំងប់ុនណ្ណា?
ជីវិតគូរ បើស្តាប់ទៅវាពិតជាមានក្តីសុខណាស់ ពោរពេញដោយភាពផ្អែម ភាពកក់ក្តៅ​នឹងសុភមង្គល ពេលដែលមនុស្សពីរនាក់រស់នៅជាមួយគ្នា បានមើលថែគ្នា មានរឿងអ្វីក៏ដោយអាចមានមនុស្សម្នាក់ដែលព្រមស្តាប់ គ្រប់រឿងក្នុងចិត្ត ជាទីប្រឹក្សា ជាគ្រូពេទ្យ។ ជីវិតគូរខ្លះក៏ទទួលបានជោគជ័យឈានដល់ថ្ងៃរៀបមង្គលការ ជីវិតគូរ ខ្លះទៀតក៏មិនបានជោគជ័យ។     ជីវិតគូរពិតប្រាកដជាការស្រលាញ់ចេញពីចិត្ត ទាំងពីរនាក់ ដោយគ្មានការបង្ខិតបង្ខំពីនរណាម្នាក់ ជាការលះបង់គ្រប់យ៉ាងដើម្បីជីវិតគូរមួយនេៈទទួលបានសុភមង្គល។
តើតក្តាអ្វីខ្លះដែលធ្វើអោយជីវិតគូរមិនបានជោគជ័យឈានដល់ថ្ងៃរៀបមង្គលការ?

១. មិនចាស់ទុុំក្នុងរឿងស្នេហា

មានតែការ ចង់ឈ្នះ ខឹង ឈ្លោះ ប្រកែក ស្រែក គំហកដាក់គ្នា ដោយគ្មានមូលហេតុច្បាស់លាស់ ប្រកាន់គោលជំហយកត្រូវរៀងខ្លួន មិនយកហេតុផលមកជជែកគ្នា។ លើសពីនេៈទៀត មិនដោះស្រាយបែរជាបន្ថែមរឿង ធ្វើរឿងតូចអោយក្លាយជារឿងធំ។

២.មិនទុកចិត្តគ្នា

ទំនុចចិត្តជារឿងសំខាន់បំផុតសម្រាប់ជីវិតគូូ បើមិនទុកចិត្តគ្នា គ្រប់យ៉ាងមិនអាចគ្រប់គ្រងបាន​នោះទេ ទំនុកចិត្តមិនងាយនឹងសាងឡើង ក៏ប៉ុន្តែងាយនឹងបាត់បង់ទៅវិញ ពេលនោះហើយដែលធ្វើអោយជីវិតគូរមួយនេៈ កើតមានតែការសង្ស័យគ្រប់ពេលវេលា មិនមានភាព ទុកចិត្ត នឹងជឿជាក់ដូចកាលពីមុន។

 

 

៣. មិនខ្វល់ខ្វាយ

ជីវិតធ្លាប់តែស្និតស្នាល ផ្អែមល្ហែម បែរជាប្រែជាអង្គើយ មិនយកចិត្តទុកដាក់ មិនខល ផ្ញើរសារ ឆាត មានលេស មានហេតុផលមិនចេះចប់ចេះហើយ រវល់រហូត គ្មាននរណាម្នាក់គេ ទំនេរនោះទេ តែគេឆ្លៀតពេលខ្លះសម្រាប់មនុស្សដែលគេស្រលាញ់ គ្មាននរណាម្នាក់ចង់បានបែបនេៈទេ វាពិតជាហត់ខ្លាំងណាស់ដែលម្នាក់មិនខ្វលហើយម្នាក់ទៀត ព្យាយាមខ្វល់ខ្វាយតែម្នាក់ឯងនោះ។

៤. រនាំងវណ្ណៈ

គ្រួសារបងមិនពេញចិត្តអូនទេ ព្រោះគ្រួសារយើងខុសគ្នា គាត់ថា សេដ្ឋកិច្ចគ្រួសារអូនមិនទាន់រឹងមាំ បងស្រលាញ់អូន តែបងមិនអាចជំទាស់ ចិត្តប៉ាម៉ាក់បងបានទេ អោយបងសុំទោស ដោយសារមាសប្រាក់ បុណ្យស័ក្តិ ធ្វើអោយមនុស្សមួយចំនួន ទទួលយកសុភមង្គលក្លែងក្លាយ។ ពេលស្តាប់ភ្លាម គ្រប់គ្នា ប្រាកដជាអស់សំណើចជាក់ជាមិនខាន ថាសម័យនេៈហើយនៅមានការប្រកាន់វណ្ណៈទៀត រឿងពិត វានៅតែមានប្រកាន់រឿងមាន ក្រ​ អ្នកស្រុកស្រែ អ្នកទីក្រុង មានគូរស្នេហ៍ជាច្រើនដែលបែកគ្នា​ដោយសាររឿងនេៈ។

. ការផិតក្បត់

ជាដៃគូរនឹងបើចាប់ផ្តើមមានអ្នកទីបីចូលមក គ្រប់យ៉ាងនឹងចាប់ផ្តើមប្រែប្រួល គេលែងផ្តល់តម្លៃ  គេឈប់មកឈឺក្បាលនឹង​ សុខទុក្ខអ្នកទៀតហើយ ទោះអ្នកស្លាប់ក៏ដោយ ក៏គេមិនខ្វល់ដែរ  ព្រោះគេរវល់ទៅខ្វល់ខ្វាយជាមួយនឹងអ្នកថ្មីរបស់គេ​ មិនយូរមិនឆាប់​នឹងត្រូវបែកគ្នា ។ ម៉ាដាម ហ្វុងឌូ