សិល្បៈ ៖ លោក ប៊ុត សីហា អំពាវនាវសូមឲ្យមានការចូលរួមពីសំណាក់សិល្បះករសិល្បះការិនី មិត្តភ័ក្រ បងប្អូនទាំងអស់ឲ្យបានច្រើនដើម្បីជួយដល់កុមារក្រីក្រដែលរស់នៅលើភ្នំគីរីរម្យ តាមរយះការចូលរួមចំនែកក្នុងការផ្តល់ជាថវិការឬជាអាហារហូបចុកដល់កុមារទាំងអស់នោះ។
នៅលើទំព័រផ្លូវការបស់តារាចម្រៀងហើយជាម្ចាស់ពានរង្វាន់ The Voice Cambodia រដូវកាលទី១ គឺលោក ប៊ុត សីហា បានសសេរថា ”ខ្ញុំបាទប៊ុតសីហាសូមអំពាវនាវដល់ពុកម៉ែបងប្អូនទាំងអស់ថាបងប្អូនអាចធ្វើដំនើរទៅជាមួយខ្ញុំបាទបានរួមជាមួយក្រុមតារាចម្រៀងជាច្រើនក្រុម។
ហើយបើពុកម៉ែបងប្អូចង់ចូលរួមចំនែកក្នុងការផ្តល់ជាថវិការឬជាអាហារដល់ក្មេងៗបងប្អូនអាចទិញរបស់ដែលអាចទុកបានយូរដូចជាត្រីខឬជាមី បងប្អូនអាចជួយបានតាមអ្វីដែលបងប្អូនចង់ជួយ ថ្ងៃធ្វើដំនើរគឺថ្ងៃ19/05/2018ជើងទី២គឺ20/05/2018វិលវិញល្ងាចលើកភ្នំគិរីរម្យ អាចទាក់ទងបានតាមរយះលេខទូរសព្ទបាន ”។



សាលាដូងនៅលើភ្នំគីរម្យ ត្រូវការកំលាំងជំនួយ ក្នុងការសម្រេចការសាងសង់សាលាបង្រៀនកុំព្យូទ័រដល់កុមារក្រីក្រដែលរស់នៅលើភ្នំតាមរយះការប្រមូល និងឆ្នៃកាកសំណល់ផ្សេងៗឲ្យក្លាយជាសាលារៀនដ៌ស្រស់ស្អាតសម្រាប់កុមារ។ អាស្រ័យហេតុនេះ អង្គការIKARE សូមអំពាវនាវសូមឲ្យមានការចូលរួមពីសំណាក់សិល្បះករសិល្បះការិនី មិត្តភ័ក្រ បងប្អូនទាំងអស់ឲ្យបានច្រើន។



សម្រាប់បងប្អូនដែលមិនមានយាន្តជំនិះ អង្គការIKARE និងសម្របសម្រួលការធ្វើដំណើរទៅមក សម្រាប់ការចូលរួមថ្ងៃសៅរ៏ ទី១៩ រឺ ថ្ងៃអាទិត្យទី ២០ខាងមុខនេះ។សូមទំនាក់ទំនងទៅកាន់លោក រក្សា បុគ្គលិកសម្របសម្រួលរបស់អង្គការIKARE នៅកម្ពុជាដើម្បីចុះឈ្មោះតាមរយះទូរស័ព្ទលេខ 098700739/070800993/077800993. ៕
ដោយ៖ សុវណ្ណដេត
ប្រភព៖ ប៊ុត សីហា